កញ្ចក់ដែលអ្នកជ្រើសរើស អាចប្រាប់បានថាជីវិតអ្នកនៅទ្រឹងមួយកន្លែងព្រោះអ្វី

  • 2021-07-28 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកពេញចិត្តកញ្ចក់មួយណាជាងគេ?

កញ្ចក់ទី ១ 
ពេលនេះជាពេលដ៏សក្តិសមបំផុតហើយក្នុងការផ្លាស់ប្ដូរជីវិតអ្នក ហើយស្ដាប់តាមបេះដូងខ្លួនឯងខ្លះ។ ពេលនេះហើយជាពេលអ្នកដែលអាចសម្រេចបំណងប្រាថ្នាក្នុងជីវិតអ្នកបាន។ ប៉ុន្មានដងហើយដែលអ្នករារែក ហើយរកលេសថាខ្លួនឯងធ្វើមិនបាន? មិនតិចដងទេមែនទេ ដែលអ្នកប្រាថ្នាអោយមានការផ្លាស់ប្ដូរធំធេងមួយចូលមកក្នុងជីវិតអ្នក។ អ្នកក៏ដឹងយ៉ាងច្បាស់ក្នុងចិត្តដែរថា ការផ្លាស់ប្ដូរទាំងនោះអាចកើតមានបាន លុះតែអ្នកបានព្យាយាមខ្លះ។ អ្នកដឹងយ៉ាងច្បាស់ហើយថាខ្លួនឯងចង់បានអ្វី ហើយបើបានត្រៀមខ្លួនរួចរាល់ហើយនោះ នៅចាំអីទៀត?

កញ្ចក់ទី ២

អ្នកសក្ដិសមនឹងទទួលបានរឿងរ៉ាវល្អៗដែលកើតឡើងមកលើអ្នកបំផុតហើយ។ សេចក្ដីស្រលាញ់ ការយកចិត្តទុកដាក់ ភាពជោគជ័យ និង ការគោរពជាអ្វីដែលអ្នកគួរតែទទួលបាននៅក្នុងពេលនេះ។ ពេលនេះហើយជាពេលដែលអ្នកគូរតែបោះបង់ចោលមន្ទិលក្នុងចិត្តទាំងឡាយដែលអ្នកមាន។ ព្រោះតែមិនសូវជឿជាក់លើខ្លូន ធ្វើអោយអ្នកមិនអាចសម្រេចបានអ្វីដែលអ្នកសក្តិសមនឹងទទួល។ ហេតុនេះហើយចាប់ពីពេលនេះតទៅ គួរតែរំលឹកប្រាប់ខ្លូនឯងថា អ្នកជាមនុស្សដែលមានសមត្ថភាពម្នាក់ សក្តិសមនឹងទទួលបានភាពជោគជ័យ ក្ដីស្រលាញ់ និង ការគោរពពីមនុស្សជុំវិញខ្លួន។

កញ្ចក់ទី ៣

អ្នកតែងតែមានទម្លាប់ទុកការងារចោលរហូតដល់ទឹកជិតឡើងដល់បំពង់ក ទើបស្រវ៉េស្រវ៉ាធ្វើ។ មិនថាជាភាពភ័យខ្លាចក្នុងការសម្រេចចិត្ត ឬ ភាពខ្ជឹលច្រអូស អ្នកគួរតែប្ដេជ្ញាចិត្តក្នុងការប្រែទម្លាប់នេះចោល។ កុំបន្ទោលខ្លួនឯងនូវទម្លាប់មួយនេះ តែគួរតែប្រាប់ខ្លួនឯងថា អ្នកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំជីវិតអ្នកសារឡើងវិញ។ អ្នកអាចនឹងបណ្ដោលអោយឱកាសល្អកន្លងផុតជាច្រើនមកហើយ សំណាងមិនមែនចេះតែមានរហូតនោះទេ ហេតុនេះហើយគួរតែឆ្លៀតពេលនេះ មកសំលឹងមើលឱកាសជុំវិញខ្លួន ហើយចាប់យកការងារដែលមាននៅក្នុងដៃនោះ មកធ្វើវាអោយបានល្អអស់ពីចិត្ត។

កញ្ចក់ទី ៤

អ្នកជាមនុស្សដែលពោរពេញដោយក្ដីស្រលាញ់ពេញខ្លួន។ ពេលនេះជាពេលដែលអ្នកគួរតែព្យាយាមបើកចិត្ត បើកបេះដូងទទួលយកអ្នកថ្មីហើយ។ រឿងចាស់ដែលធ្វើអោយអ្នកឈឺចាប់ គួរតែបំភ្លេចវាចោល ហើយចាត់ទុកវាជាបទពិសោធន៏។ កុំអោយភាពរៀងចាលនេះ កាត់ផ្ដាច់អ្នកពីសេចក្ដីសុខដែលកំពុងតែរងចាំអ្នកអោយសោះ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម