ជ្រើសរើសរូបភាពដែលអ្នកពេញចិត្ត ហើយស្វែងយល់ថាតើកម្មផលអ្វីដែលអ្នកកំពុងតែតាមតោងទាមអ្នក

  • 2021-07-27 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព្រះច័ន្ទ ព្រះអាទិត្យ ឬ ផ្កាយ?

ទំនាក់ទំនងមិនល្អពីអតីតចោល

កាលពីមុនអ្នកបានឆ្លងកាត់ពេលវេលាដែលអ្នកមានអារម្មណ៍ឯកាឯកោនិងត្រូវបានបោះបង់ចោលមនុស្សជុំវិញខ្លួន។ ព្រោះតែបែបនេះហើយទើបពេលនេះ អ្នកមានការធ្វេសប្រហែសយ៉ាងខ្លាំង នរណាក៏អនុញ្ញាតអោយចូលមកក្នុងជិវិតអ្នកបានដែរ។ អ្នកតែងតែព្យាយាមសម្លឹងមើលតែពីចំនុចល្អរបស់គេ តែបិទភ្នែកទាំងងងឹតងងុលចំពោះចំនុចមិនល្អរបស់ពួកគេ។ កម្មពៀររបស់អ្នកអាចរសាយទៅបាន លុះត្រាតែអ្នកព្យាយាមបន្តិចក្នុងការជ្រើសរើសមនុស្សណាម្នាក់មកចែករំលែកជីវិតជាមួយ។

ឈប់សង្ស័យច្រើនលើសមត្ថភាពរបស់ខ្លួនឯង

អ្នកប្រហែលជាត្រូវប្រឈមមុខនឹងស្ថានភាពលំបាកជាច្រើនហើយការសម្រេចចិត្តទាំងមិនពេញចិត្ត ធ្វើឱ្យលទ្ធផលដែលទទួលបានមិនបានពេញចិត្ត សមនឹងបំណងនោះទេ។ អ្វីដែលអ្នកមិនអាចដឹងនៅពេលនេះគឺថាកំហុសទាំងនេះកើតឡើងតែដោយសារអ្នកមិនជឿលើខ្លួនឯង។ ដល់ពេលត្រូវបោះជំហានទៅមុខហើយគិតអោយច្បាស់អំពីការសម្រេចចិត្តរបស់អ្នក។ វិភាគរាល់ការសម្រេចចិត្តនិងសកម្មភាពដែលជោគជ័យហើយព្យាយាមប្រែក្លាយវាឱ្យទៅជាឧទាហរណ៍សម្រាប់ស្ថានភាពស្រដៀងគ្នា។ ដូចគ្នានេះផងដែរឈប់ស្វែងរកដំបូន្មានពីអ្នកដទៃហើយផ្តោតលើអ្វីដែលអ្នកពិតជាត្រូវការ។

ចាប់ផ្ដើមទុកចិត្តអ្នកដទៃសារជាថ្មី

អ្នកធ្លាប់រងគ្រោះពីមនុស្សជាច្រើនដងមកហើយ ព្រោះតែពួកមិនបង្ហាញការគោរពអោយសក្តិសមនឹងអ្វីដែលអ្នកទទួលបាន។ អ្នករក្សាចម្ងាយរបស់អ្នកពីមនុស្សគ្រប់គ្នាហើយអ្នកមិនដឹងថាអ្នកណាគួរទុកចិត្ត។ ប៉ុន្តែដល់ពេលដែលត្រូវកំចាត់កម្មផលអាក្រក់នេះដោយទាក់ទាញមនុស្សដែលយល់ចិត្ត ចូលមកក្នុងជីវិតអ្នកហើយ។ គ្រាន់តែយកចិត្តទុកដាក់លើវិចារណញាណរបស់អ្នកហើយចាប់ផ្តើមជឿទុកចិត្តលើមនុស្សដែលពិតជាបង្ហាញពន្លឺត្រឹមត្រូវដល់អ្នក។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម