គំនិតចាស់គំរិលទាំង៣ដែលធ្វើឲ្យមនុស្សស្រីគ្មានថ្ងៃរកក្ដីសុខឃើញ បើមិនកែប្រែ
- 2021-07-28 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំនិតចាស់គំរិលទាំង៣ដែលធ្វើឲ្យមនុស្សស្រីគ្មានថ្ងៃរកក្ដីសុខឃើញ បើមិនកែប្រែ
កុំសួរថាហេតុអ្វីជីវិតគេធូរស្រាលម្ល៉េះ ហើយជីវិតខ្លួនបែរជាមានតែភាពងងឹត បើអ្នកនៅតែប្រកាន់ខ្ជាប់គំនិតទាំង៣នេះ។
១. អស់សង្ឃឹមព្រោះជីវិតមិនល្អឥតខ្ចោះ
មិនថាអ្នកណាក៏ដោយ នៅពេលដែលអ្នកមានតែការមើលទៅខាងលើ ហើយមិនព្រមមើលជុំវិញនោះ អ្នកគ្មានថ្ងៃពេញចិត្តនឹងអ្វីដែលខ្លួនមានទេ ព្រោះអ្នកមើលឃើញថា តែអ្នកល្អជាងអ្នក ប្រសើរជាងអ្នក។ តែបើអ្នកក្រឡេកទៅក្រោម ទើបអ្នកដឹងថា ជីវិតរបស់ខ្លួនកំពុងតែប្រសើរជាងអ្នកដទៃច្រើនប៉ុណ្ណា។ មានតែការរៀនពេញចិត្តនឹងអ្វីដែលខ្លួនមានប៉ុណ្ណោះ ទើបធ្វើឲ្យអ្នកស្កប់ស្កល់ នឹងរកក្ដីសុខដាក់ចិត្តបាន។ ជីវិតពេលខ្លះត្រូវតែមើលទៅលើដើម្បីពុះពារ តែមិនមែនគ្រប់ពេលនោះឡើយ បើមិនដូចនោះទេ អ្នកគ្មានថ្ងៃសុខសាន្តឡើយ។
២. រងសម្ពាធព្រោះមិនអាចដូចការរំពឹងទុករបស់គេ
ជារៀងរាល់ថ្ងៃកន្លងផុតទៅ អ្នកតែងតែធ្វើឲ្យខ្លួនល្អជាងមុន តែនៅតែមានអារម្មណ៍ថាខ្លួនមិនទាន់ល្អគ្រប់គ្រាន់ ក៏ដោយសារតែមតិជុំវិញរបស់អ្នកមានច្រើនពេក មិនដឹងថាធ្វើតាមអ្នកណាឲ្យប្រាកដ។ យ៉ាងណាក្ដី បើអ្នកសម្រេចថានឹងផ្ញើក្ដីសុខរបស់ខ្លួនលើអណ្ដាតរបស់អ្នកដទៃ គឺអ្នកគិតខុសហើយ ព្រោះអណ្ដាតគ្មានឆ្អឹង គេនិយាយចេញមក ក៏ភ្លេចទៅវិញ។ មានតែអ្នកដែលធ្វើតាមនោះទេ ដែលគ្មានថ្ងៃអាចធ្វើតាមចិត្តគេបាន។ ដូចនេះយើងដឹងខ្លួនឯងល្អជាងម្សិលមិញគឺគ្រប់គ្រាន់ហើយ មិនដូចតាមគេក៏បណ្ដោយទៅចុះ។
៣. គ្រប់គ្រងគ្រប់កាលៈទេសៈមិនបាន
ប្រសិនបើមនុស្សគ្រប់គ្នាអាចគ្រប់គ្រងជីវិតរបស់ខ្លួនឯងនោះ ជីវិតនេះលែងមានន័យហើយ។ ជាមនុស្សលោកម្នាក់ គ្មានអ្នកណាមានសមត្ថភាពគ្រប់គ្រងបានអ្វីៗគ្រប់យ៉ាង។ ជាក់ស្ដែង គ្មានអ្នកណាដឹងថាឡើយថា នៅថ្ងៃស្អែកនឹងមានអ្វីកើតឡើង។ ប្រសិនបើគម្រោងដែលអ្នករៀបនោះ មិនដើរតាមគន្លងដែលអ្នករំពឹង ក៏សូមអ្នកកុំអាក់អន់ស្រពន់ចិត្តខ្លាំងពេក ដោយយើងនៅតែមានឱកាសធ្វើជាសារជាថ្មី ដរាបណាយើងមិនបោះបង់ចោល៕