តើភាពឯកាកំពុងសម្លាប់ផ្លូវចិត្តអ្នកឬអត់ សាករើសរូបទេសភាពមួយ
- 2021-07-24 04:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើភាពឯកាកំពុងសម្លាប់ផ្លូវចិត្តអ្នកឬអត់ សាករើសរូបទេសភាពមួយ
ថ្វីបើក្នុងបណ្ដាញសង្គម អ្នកឃើញគេផុសតែរូបសប្បាយៗ ញញឹមពេញៗមាត់ តែនៅពីក្រោយខ្នងរបស់ពួកគេទាំងនោះ កំពុងជួបនូវអារម្មណ៍សោកសៅ និងភាពឯកកម្រិតណានោះទេ។ ដូច្នេះ បើចង់ដឹងថា តើបច្ចុប្បន្ន អ្នកកំពុងរស់ក្នុងស្ថានភាពឯកោកម្រិតណា សាករើសរូបទេសភាពមួយ នឹងដឹងថា តើភាពឯកោកំពុងសម្លាប់ចិត្តអ្នកដែរឬអត់?
បើអ្នករើសយករូបទេសភាពទី១
កម្លាំងចិត្តរបស់អ្នកហាក់ដូចជាបាត់បង់អស់ ការជម្រុញ ភាពរីករាយ ឬក៏ការលើកទឹកចិត្តឲ្យបន្តទៅមុខទៀត។ ជីវិតប្រៀបដូចជាទូភ្នំមួយយ៉ាងធំ តែអ្នកក៏បានបំបែកភាពសោកសៅទាំងនោះឲ្យក្លាយជាភាពរឹងមាំ រហូតមនុស្សដទៃពិបាកមើលដឹងថា អ្នកកំពុងស្ថិតក្នុងភាពលំបាក។ ជួនកាលវាក្លាយជាការអស់កម្លាំងទាំងរាងកាយនិងស្មារតី បើទោះអ្នកព្យាយាមលៃលកកាត់បន្ថយការសោកសៅទាំងនោះដោយចេញក្រៅជាមួយមិត្តភក្កិ ចូលរួមសកម្មភាពផ្សេងៗជាមួយក្រុមមនុស្សជាច្រើនក៏ដោយ ក៏អារម្មណ៍ឯកោរបស់អ្នកហាក់មិនស្រាកស្រាន្តសោះ។
ភាពឯកោនៅតែរុំព័ទ្ធអ្នក ព្រោះអ្នកក៏ជាមនុស្សចូលចិត្តទីកន្លែងស្ងាត់ស្ងៀមផងដែរ។ ម្ល៉ោះហើយ ត្រូវចាំថា ការមានមិត្តភក្កិច្រើនមិនប្រាកដថា ពិតជាអាចកាត់បន្ថយភាពឯកោនេះបានទេ។ រឿងតែមួយគត់ដែលជួយអ្នកឲ្យសប្បាយចិត្តឡើងវិញ គឺនៅជាមួយមនុស្សដែលធ្វើឲ្យអ្នកមានផាសុកភាពផ្នែកផ្លូវចិត្តយ៉ាងពិតប្រាកដប៉ុណ្ណោះ។
បើអ្នករើសយករូបទេសភាពទី ២
អ្នកហាក់ដូចជាស៊ាំនឹងអារម្មណ៍នៃភាពឯកាទៅហើយ រហូតក្លាយជាទម្លាប់ដ៍ពិបាកបោះបង់ចោលបាន។ វាលែងសំខាន់ទៀតហើយដែលអ្នកដទៃគិតបែបណាចំពោះអ្នក ដោយសារពេលនេះអ្នកយល់ថាការរស់នៅម្នាក់ឯងបែបនេះវាមានផាសុកភាពជាងមានមិត្តភក្កិច្រើនទៅទៀត។ អ្នកជាមនុស្សដែលចូលចិត្តបែបម្នាក់ឯង មិនសូវចាប់អារម្មណ៍លើការកសាងមិត្តភាព ឬបណ្តាញក្នុងសង្គម ព្រមទាំងទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។
អ្នកស្អប់ភាពរញ៉េរញ៉ៃ ដូច្នេះអ្នកនៅតែរាប់អានជាមួយមនុស្សដទៃដដែរ គ្រាន់តែរក្សាគម្លាតជាមួយពួកគេតាមដែលអាចធ្វើបាន។ យ៉ាងណាក៏ដោយ ប្រសិនបើនរណាម្នាក់ហ៊ានបំពានលើខ្សែបន្ទាត់ព្រំដែនរបស់អ្នក នោះអ្នកក៏ហ៊ានកាត់ផ្តាច់ទំនាក់ទំនងជាមួយគេបានដូចគ្នា។
បើអ្នករើសយករូបទេសភាពទី ៣
អ្នកពិតជាមិនគាប់ចិត្តនឹងជីវិតបែបឯកាដូចសព្វថ្ងៃនេះទេ ព្រោះអ្នកចង់បានមនុស្សម្នាក់ស្រលាញ់ស្មោះ និងតែងតែចំណាយពេលរាល់ល្ងាចជាមួយអ្នកដោយស្នាមញញឹមរួសរាយ។ ប៉ុន្តែដោយសារមេរៀនពីជីវិតដ៏អាក្រក់របស់អ្នកដទៃ ធ្វើឲ្យអ្នកលែងមានជំនឿលើមនោសញ្ចេតនា និងចង់រៀបការថែមទៀត។ ពេលខ្លះ អ្នកបែរជាចុះចាញ់ជោគវាសនា ទាំងមិនទាន់បានពុះពារវានៅឡើយ។ រាល់ថ្ងៃ អ្នកគ្រាន់ទៅធ្វើការហើយព្យាយាមបង្កើតឲ្យជីវិតពេញដោយភាពរីករាយ តែវាគ្រាន់តែសម្បកក្រៅប៉ុណ្ណោះដោយសារកម្លាំងក្នុងចិត្តរបស់អ្នកតាមពិតអស់បាត់ទៅហើយ។
ការនឿយហត់ ភាពឯកោនៅតែលុកលុយជីវិតអ្នកមិនលោះពេលសោះ។ បើទោះអ្នកខំទាត់វាចោលក៏ដោយ តែលទ្ធផលហាក់មិនដំណើរការទៅមុខរលូន ដើម្បីដោះស្រាយបញ្ហាមួយនេះឲ្យចប់សព្វគ្រប់។
បើអ្នករើសយករូបទេសភាពទី ៤
អ្នកដឹងអត់ថា អ្នកជាមនុស្សសុទិដ្ឋិនិយម ចេះលេងសើច និងសាទរមនុស្សដទៃពេលឃើញគេបានជោគជ័យផងដែរ។ ទាំងនេះបានជួយអ្នកឲ្យក្លាយជាមនុស្សដែលសង្គមចង់បានបំផុត សូម្បីតែមនុស្សភេទផ្ទុយក៏រីករាយបានលឿន ពេលបានជួបអ្នកផងដែរ។ ដោយសារអ្នកមានមិត្តភក្កិច្រើន រួមទាំងឧស្សាហ៍មានកម្មវិធីជួបជុំកម្សាន្តសប្បាយៗជាច្រើន ធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែរឹងមាំ។ អ្នកស្ទើរតែរកពេលនៅម្នាក់ឯងមិនបាន។
យ៉ាងណាក៏ដោយ មានត្រឹមមនុស្ស ២-៣ នាក់ប៉ុណ្ណោះដែលដឹងអាថ៌កំបាំងនៅពីក្រោយស្នាមញញឹម និងភាពទន់ខ្សោយរបស់អ្នក។ អ្នកជាមនុស្សពោរពេញដោយការគិតច្រើន ភាពឯកាគឺពិតជាកំពុងសម្លាប់ចិត្តអ្នកបន្តិចម្តងៗហើយ។ តែអ្នកមិនអាចបង្ហាញអារម្មណ៍សោកសៅចេញមកក្រៅបានទេ ព្រោះវាមិនជួយឲ្យអារម្មណ៍បានធូរស្បើយ។ អ្នកពិតជាមនុស្សពូកែលាក់អារម្មណ៍បានល្អខ្លាំងណាស់ តែអ្នកភ្លេចគិតហើយថា អ្នកមិនទាន់ចេះពីរបៀបរស់នៅជាមួយបេះដូងរបស់អ្នកនៅឡើយទេ៕