តើអ្នកពេញចិត្តស្បែកជើងកែងមួយណាដែរ?

  • 2021-07-25 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចរិតដែលអ្នកខំប្រឹងលាក់ទាំងប៉ុន្មាន មានបង្កប់នៅក្នុងជម្រើសដែលអ្នកពេញចិត្តនេះជាមិនខាន៖

**ស្បែកជើង A **

ភាពខុសគ្នារវាង អ្វីដែលអ្នកបង្ហាញទៅពិភពខាងក្រៅ និង ចរិតពិតរបស់អ្នកគឺមានច្រើនរឿងខ្លាំងណាស់។ ពេលខ្លះអ្នកអាចជាមនុស្សដែលពោរពេញដោយជីវិតជីវ៉ា ពេលខ្លះក៏ស្ងប់ស្ងាត់ខ្លាំង ពេលខ្លះអ្នកដែលនៅក្បែរមានអារម្មណ៏ថាស្គាល់អ្នកច្បាស់ជិតស្និទ្ធខ្លាំង ពេលខ្លះទៀតក៏នៅឆ្ងាយហៅមិនលឺ។ អ្នកជាមនុស្សដែលចេះបត់បែនតាមកាលះទេសះបានយ៉ាងងាយ ដែលធ្វើអោយអ្នកដទៃមិនអាចទាយដឹងបានទេថា អ្នកនឹងធ្វើអ្វីបន្ទាប់ទៀតនោះ។ ញាណទី ៦ ពិសេសរបស់អ្នកគឺឆុតខ្លាំងណាស់ ដែលជួយអោយអ្នកសម្រេចចិត្តមិនសូវជាខុសនោះទេ។ នៅក្នុងចំណោមមិត្តភក្តិ អ្នកជាបុគ្គលដែលលេចធ្លោ ហើយត្រូវបានពេញចិត្តដោយមនុស្សគ្រប់គ្នា។

**ស្បែកជើង B **

អ្នកជាប្រភេទមនុស្សដែលធ្វើអ្វីតាមតែចិត្ត តាមតែអារម្មណ៏ខ្លួនឯង ទោះជាធម្មតាអ្នកជាមនុស្សដែលមានភាពវៃឆ្លាត ចេះដឹងខុសត្រូវ សខ្មៅខ្លាំងយ៉ាងណា ដែលដល់ពេលដែលសម្រេចសាច់ការវិញសមត្ថភាពមួយនេះមិនដឹងជាបាត់ទៅណានោះទេ។ អ្នកជាមនុស្សដែលពូកែសង្កេតជាខ្លាំង សូម្បីតែកាយវិការប្លែកបន្តិច ខុសតែពាក្យពេចន៏ប្រើប្រាសើបន្តិចក៏អ្នកអាចសង្កេតដឹងបានដែរ។ ទោះយ៉ាងណា អ្នកជាមនុស្សដែលសាមញ្ញណាស់ ហើយក៏មានសន្តានចិត្តល្អថែមទៀត ទ្រាំស្ដាប់បញ្ហាអ្នកដទៃដោយមិនរអ៊ូមួយម៉ាត់ មិនថាចាស់ ឬ ក្មេងទេក៏ពេញចិត្តអ្នកបានដែរ។

**ស្បែកជើង C **

អ្នកជាប្រភេទមនុស្សដែលមានការយោគយល់អធ្យាស្រ័យខ្ពស់ តែចំពោះរឿងវិភាគមនុស្សវិញទុកចិត្តអ្នកចុះ គឺខកចិត្តនោះទេ សមត្ថភាពក្នុងការមើលមនុស្សរបស់អ្នកអាចនឹងឆុតខ្លាំង ដូចអ្នកធ្លាប់បានសង្កេតមើលគេតាមកែវយ៉ឹតអញ្ចឹងដែរ។ នៅពេលដែលមិត្តភក្តិអ្នកមានអារម្មណ៏ពិបាកចិត្ត ឬ ច្របូកច្របល់ម្ដងណា គេតែងតែគិតដល់អ្នកមុនគេ ព្រោះតែសមត្ថភាពមួយនេះ​ គួបផ្សំនឹងភាពវៃឆ្លាតរបស់អ្នកផងដែរនោះ។ អ្នកអាចប្រាស្រ័យទាក់ទងអារម្មណ៏អ្នកទៅអ្នកដទៃបានយ៉ាងងាយ ហើយថែមទាំងអាចស្តាប់បញ្ហាអ្នកដទៃ ដោយមិនប្រកាន់ច្រើន។

**ស្បែកជើង D **

អ្នកជាប្រភេទមនុស្សដែលពោរពេញដោយភាពច្នៃប្រឌិត និង គំនិតប្លែកៗ។ មួយថ្ងៃៗ នឹកឃើញគំនិតចម្លែកៗច្រើនរាប់មិនអស់ គ្រាន់តែមិនបង្ហើបអោយគេឯងដឹង ប្រមូលទុកពេលណាដែលចាំបាច់ ត្រូវការខ្លាំងនឹងយកមកប្រើការបានសាច់ការតែម្ដង។ មនុស្សភាគច្រើនដែលមានទំនាក់ទំនងជាមួយអ្នក មិនថាតិចតួចយ៉ាងណានោះទេក៏ គេតែងតែងចងចាំអ្នកថាជាមនុស្សដែលប្លែកពីគេ ពិបាកនឹងយល់ វេចបង្វេចដើររកមួយប្រទេសមិនប្រាកដថានឹងប្រទះមនុស្សដូចអ្នកនេះឡើយ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម