របស់​បី​យ៉ាង ហាម​ខ្ជះ​ខ្ជាយ​ជា​ដាច់​ខាត ទោះ​បី​មាន​យ៉ាងណាក៏ដោយ ប្រយ័ត្ន​នឹក​ស្ដាយ​មិន​ទាន់

  • 2021-07-26 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​តែង​អនុញ្ញាត​ឲ្យ​ខ្លួន​បាន​ចាយ​វាយ​ខ្ជះខ្ជាយ ក្រោយ​ពេល​រក​បាន​ប្រាក់​កាក់​មួយ​ចំនួន ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ​ទៅ​ថ្ងៃ​ក្រោយ។ ការ​ពិត​ទៅ អនាគត​គ្មាន​អ្នក​ណា​អាច​មើល​ឃើញ​ឡើយ បើ​មិន​ចង់​ឲ្យ​លំបាក​តោកយ៉ាក ទោះ​បី​ជា​យើង​បាន​ធូរធារ​មែន​ពិត មិន​គួរ​ចំណាយ​រឿង​ទាំង​នេះ​អត់​ប្រយោជន៍​នោះ​ឡើយ។

១. សុខភាព​របស់​ខ្លួ​​ន​ឯង

ក្រៅ​ពីពេល​វេលា​ សុខភាព​គឺ​ជា​មាស​ ជា​ប្រាក់​ដែល​ទោះ​បី​ជា​មាន​ទ្រព្យ​យ៉ាងណាក៏​មិន​អាច​រក​បាន។ អាជីពការងារ​សំខាន់ តែ​សុខភាព​គឺ​សំខាន់​ជាង​ទៅ​ទៀត។ សុខភាព​ប្រៀប​ដូច​ទឹក​ជំនន់ បើ​ជ្រុល​ជា​បំផ្លាញ​ហើយ គឺ​ត្រូវ​ចំណាយ​ច្រើន​មិហិមា​ទម្រាំ​កសាង​ឡើង​វិញ​បាន។ ដូច​នេះ​ហើយ កុំ​គិត​ថា​ខ្លួន​នៅ​ក្មេង​ ហើយ​ជះ​សុខភាព​ដោយ​មិន​គិត​គូរ​ឲ្យ​សោះ ព្រោះ​អ្នក​នឹង​ស្ដាយ​ក្រោយ​នៅ​ពេល​ក្រោយ។

២. លុយ​កាក់

វា​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​ច្បាប់​ធម្មជាតិ​ទៅ​ហើយ ដែល​មនុស្ស​ដែល​ធ្លាប់​តែ​អត់​ ហើយ​ស្រាប់​តែ​រក​លុយ​បាន នឹង​ជះ​វា​គ្មាន​ប្រណី​ដៃ​នោះ។ ព្រោះ​ពួក​គេ​សប្បាយ​នឹង​ការ​បាន​ចាយ​ដែល​មិន​ធ្លាប់​ពី​មុន​មក រហូត​ដល់​ខ្លះ ភ្លេច​ថា​ខ្លួន​មិន​មែន​ត្រូវ​រស់​តែ​ថ្ងៃ​នេះ​ឡើយ ដោយ​ជិវិត​នៅ​វែង​ឆ្ងាយ​ទៅមុខ​ទៀត។ តែ​នេះ​ជា​រឿង​ពិបាក​និយាយ ត្បិត​អ្នក​ដែល​ស្រាប់​តែ​មាន​លុយ​ច្រើន​នោះ​ មិន​ពូកែ​ខាង​គ្រប់គ្រង​ចរន្ត​លុយ​ឡើយ ដែល​ធ្វើ​ឲ្យ​លុយ​ដែល​កំពុង​មាន​នេះ​ ឆាប់​បាត់​ទៅ​វិញ។

៣. ទំនុក​ចិត្ត

ទំនុក​ចិត្ត​ប្រៀប​ដូច​កញ្ចក់ នៅ​ពេល​ដែល​បែក​ហើយ គឺ​​គ្មាន​ថ្ងៃ​អាច​ផ្គុំ​បាន​ឡើយ ទោះ​ផ្គុំ​បាន​ក៏​មិ​ន​ដូច​មុន​ដែរ។ ប្រសិន​បើ​អ្នក​រស់​នៅ​ ឲ្យ​គេ​បាត់​ទំនុក​ចិត្ត​លើ​អ្នក​នោះ អ្នក​នឹង​ពិបាក​កសាង​អនាគត​របស់​ខ្លួន​ខ្លាំង​​ណាស់។ បើ​មិន​ដូច​នេះ គេ​មិន​មាន​ឃ្លា៖ "មនុស្ស​យក​សំដី ដំរី​យក​ភ្លុក​នោះ​ទេ"។ កុំ​អាង​ខ្លួន​មាន​បាន​ហើយ សម្ដី​ជះ​ចេញ​មក​ឲ្យ​តែ​មាន ព្រោះ​កាន់​តែ​មាន​ គួរ​ធ្វើ​ខ្លួន​យ៉ាង​ម៉េច ឲ្យ​សម្ដី​មាន​ទម្ងន់ និង​ប្រៃ​ទើប​ប្រសើរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម