ឈប់ឆាតទៅគេទៀត ទោះបីជាចូលចិត្តឬនឹកដល់គេខ្លាំងយ៉ាងណាក៏ដោយ

  • 2021-07-25 04:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ឆាត​លេង​​ទៅ​​កាន់​នរណា​ម្នាក់ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ឬ​បង្កើន​ទំនាក់ទំនង​​កាន់​តែ​ស្និទ្ធស្នាល​ជាង​មុន។ ពេល​ខ្លះ​វា​ក៏​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​តូច​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន​។ ដោយ​សារ​តែ​មនុស្ស​ដែល​អ្នក​ចាប់​អារម្មណ៍ នឹក​រឭក​ចង់​ឆាត​ជាមួយ បែរ​ជា​តប​ស្នង​មក​វិញ ខុស​ពី​អ្វី​ដែល​បាន​រំពឹង​ទុក​។ ដើម្បី​​ហាម​​ឃាត់​ផ្លូវ​ចិត្ត​ មិន​ឲ្យ​គិត​រវើរវាយ​ផ្តេសផ្តាស​តែ​ឯង និង​​បង្ហិន​ពេល​វេលា​ទៅ​លើ​រឿង​ឥត​ប្រយោជន៍ គួរ​ឈប់​ព្យាយាម​​ឆាត​ទៅ​គេ​ត​ទៀត​ បើ​សង្កេត​ឃើញ​សញ្ញា​ ៥​យ៉ាង​ដូច​ខាង​ក្រោម។

១. គាត់​តែង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​រាល់​ពេល​ដែល​ព្យាយាម​ឆាត​ម្តងៗ

រូបតំណាង

ឲ្យ​តែ​ពេល​ឆាត​ទៅ​​ម្តងៗ គ្មាន​បាន​អ្វី​មក​វិញ​ក្រៅ​​ពី​មាន​អារម្មណ៍​មិន​ល្អ ​ឬ​គិត​​ថា​មិន​សម​នឹង​​និយាយ​បែប​នេះ​បែប​នោះ​ទៅ​កាន់​គាត់។ សូម្បី​​តែ​ពាក្យពេចន៍​ខ្លះ​​​ ដែល​អ្នក​ខំ​រៀប​ចំ​យ៉ាង​យូរ​ទម្រាំ​ហ៊ាន​ផ្ញើ​ចេញ​ទៅ ប៉ុន្តែ​​នៅ​ទី​បំផុត វា​នៅ​តែ​ធ្វើ​ឲ្យ​អ្នក​មិន​ស្រណុក​ក្នុង​ចិត្ត និង​​យល់​ថា​ស្តាយ​ក្រោយ ដែល​ខំ​ចំណាយ​ពេល​ធ្វើ​រឿង​បែប​នេះ​។​

២. គាត់​​គ្មាន​បំណង​ចង់​ឆាត​តប​មក​វិញ​

រាល់​ពេល​ដែល​អ្នក​បាន​ឆាត​ទៅ គាត់​ហាក់​បី​ដូច​ជា​មិន​ចង់​ចំណាយ​ពេល​តប​មក​វិញ​ឲ្យ​ស្រួលបួល​បន្តិច​ឡើយ។ បើ​ថា​រវល់​ខ្លាំង​​គ្មាន​ពេល​តប ក៏​គ្មាន​អ្វី​ត្រូវ​ប្រកាន់​ឬ​យក​មក​គិត​អី​ដែរ ប៉ុន្តែ​ឃើញ​អនឡាញ​ជាប់​​រហូត ហើយ​នៅ​តែ​ធ្វើ​ហី​ៗ​ព្រងើយ​កន្តើយ ទុក​ឆាត​ចោល​រាប់​ម៉ោង រាប់​ថ្ងៃ​មិន​ខ្ចី​មើល។ បែប​នេះ​គួរ​ដក​ខ្លួន​ចេញ​ឲ្យ​ហើយ​ទៅ កុំ​នៅ​តោងទាម​ជាមួយ​មនុស្ស​ដែល​​មិន​អាច​និង​មិន​ចង់​ផ្តល់​​ឱកាស​​ដល់​អ្នក​។

៣. គាត់​មិន​ខ្វល់​ខ្វាយ​​​​នឹង​បន្ត​ការ​សន្ទនា​ជាមួយ​អ្នក​ឲ្យ​បាន​យូរ

រូបតំណាង

មនុស្ស​ប្រុស​បើ​គេ​​មិន​ចាប់​អារម្មណ៍​អ្នក​ហើយ គេ​ក៏​មិន​ចង់​សួរ​ដេញ​ដោល​​​ស៊ី​ជម្រៅ​អី​ដែរ។ ពេល​ខ្លះ​អ្នក​ខំ​ឆាត​ទៅ​យ៉ាង​វែង​ ពោរពេញ​ដោយ​អត្ថន័យ​ តែ​គេ​បែរជា​តប​យ៉ាង​ខ្លី​គ្មាន​ខ្លឹម​សារ​ទាល់​តែ​សោះ។ ទង្វើ​បែប​នេះ ពិត​ជា​មិន​សមនឹង​​ឲ្យ​អ្នក​ខិត​ខំ​​លះបង់​​កម្លាំង​កាយ​ចិត្ត​នោះ​​ទេ​។ គួរ​ចំណាយ​ពេល​និយាយ​លេង​ជាមួយ​មនុស្ស​ ដែល​​មើល​ឃើញ​ពី​​តម្លៃ​​របស់​អ្នក​វិញ​ទើប​មិន​អសារបង់​។

៤. គាត់​មិន​ឆ្លើយ​តប​មក​វិញ

បើ​គាត់​មិន​តប​មក​វិញ​ទេ ​ក៏​គ្មាន​អ្វី​​ចម្លែក​ដែរ សំខាន់​អ្នក​ត្រូវ​តែ​ឈប់​ឆាត​ទៅ​ទៀត​។ គ្មាន​ហេតុ​​ផល​ណា​ ដែល​ត្រូវ​បន្ត​​ ដែល​ប្រៀប​បាន​ដូច​ជា​ការ​ដាក់​ទណ្ឌកម្ម​ខ្លួន​ឯង​ឡើយ។

៦. គាត់​ឆាត​មក​តែ​ពេល​ត្រូវ​ការ​អ្វី​ម្យ៉ាង

នេះ​សញ្ញា​ដែល​អ្នក​គួរ​ប្រយ័ត្ន​បំផុត ពុំ​ដូច្នោះ​ទេ​ គាត់​នឹង​អាច​យក​អ្នក​ធ្វើ​ជា​ឈ្នាន់ និង​ប្រើ​ប្រាស់​នៅ​ពេល​ណា​ដែល​ត្រូវ​ការ​តែ​ប៉ុណ្ណោះ​។ យល់​ល្អ​គួរ​​នៅ​ឲ្យ​ឆ្ងាយ​ៗ ដាច់​ខាត​ត្រូវ​ចេះ​ការ​ពារ​ខ្លួន​ឯង កុំ​ឲ្យ​បាត់​បង់​ផល​ប្រយោជន៍ ដោយ​សារ​តែ​​​អ្នក​ដទៃ ដែល​មាន​បំណងកេង​ប្រវ័ញ្ច​ទឹក​ចិត្ត​ស្មោះសរ​​របស់អ្នក៕

រូបតំណាង

ចុចអានបន្ត៖ ទម្លាប់​៥​យ៉ាង​ ​ជួយ​ឱ្យ​ស្រីៗ​មើល​ទៅ​ថ្លៃ​ថ្នូរ ទៅ​ណា​មក​ណា​ក៏​មាន​តែ​អ្នក​ចោម​រោម​ស្រឡាញ់

ប្រភព៖ relrules ប្រែសម្រួល៖ ដេត ឈុនអ៉ី