ទឹកចិត្តល្អណាស់! ពេទ្យអង្គការជប៉ុនមួយនេះកំពុងត្រូវការអ្នកបរិច្ចាគឈាមជួយជីវិតកុមារកម្ពុជាគ្មានគិតលុយទេ

  • 2021-07-23 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មន្ទីរពេទ្យអង្គការបេះដូងជប៉ុនបានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួន អំពាវនាវទៅកាន់សប្បុរសជនដើម្បីបរិច្ចាគឈាមជួយដល់ជីវិតកុមារបន្ទាន់។ បេសកកម្មវះកាត់របស់ លោកវេជ្ជបណ្ឌិត Yoshioka កំពុងដំណើរការ ប៉ុន្តែមានកុមារជាច្រើនកំពុងត្រូវការឈាមដើម្បីរស់។ ពួកយើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសង្គ្រោះជីវិតរបស់ពួកគេ ហើយយើងត្រូវការជំនួយបន្ថែមជាចាំបាច់ពីសប្បុរសជនខ្មែរទាំងអស់ ដើម្បីផ្តល់ឱកាសរស់រានដល់ពួកគេ។

ហេតុដូច្នេះ សប្បុរសជនដែលអាចចូលរួមបរិច្ចាគឈាមបានភ្លាមៗនៅពេលនេះ! នេះជារបៀបនៃការចូលរួមបរិច្ចាគឈាមជួយដល់ជីវិតកុមារកម្ពុជា៖

១. សូមមេត្តាចូលរួមដោយផ្ទាល់ ឬជាមួយមិត្តភ័ក្តិផ្តល់ឈាម ដោយចុចត្រង់នេះ អង្គការបេះដូងជប៉ុន

២. ឆ្លើយសំណួរចំនួន៣រួចហើយ ក្រុមការងារនឹងទាក់ទងទៅកាន់លោកអ្នកភ្លាមៗ ដើម្បីទៅធ្វើការបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមទីក្រុងភ្នំពេញ។

សូមអរគុណជាអនេក!ដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគឈាមហើយក្នុងពេលកន្លងទៅថ្មីៗនេះ! ពួកយើងនៅទីនេះ កំពុងត្រូវការអ្នក!

អត្ថបទពេញនិយម