ចាប់ពីខែនេះទៅ តើរឿងរ៉ាវស្នេហារបស់អ្នកនឹងដើរតាមផ្លូវបែបណាវិញ?

  • 2021-07-22 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាករើស​កាត​មួយ ​ដើម្បី​ដឹង​​ពី​ផ្លូវ​ស្នេហា​របស់​អ្នក។

​​រូប​ទី​១

​កាត​នេះ​បង្ហាញ​​ពី​ភាព​ស្រស់​ស្អាត​ផ្នែក​វិជ្ជមាន នៅ​ពេល​ដែល​ស្នេហា​​បាន​ចូល​មក​ដល់។ ​ប្រសិន​បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ទំនាក់​ទំនង ​រឿង​រ៉ាវ​នឹង​ដំណើរ​ការ​ចូល​ក្នុង​ទិស​វិជ្ជមាន​ចាប់​ពី​ពេល​នេះ​ទៅ​។ អ្នក​ទាំង​ពីរ​បាន​ចាត់​ទុក​ទំនាក់​ទំនង​នេះ​ថា​រឹង​មាំ ​និង​យូរ​អង្វែង​។ ចំពោះ​អ្នក​ Single ​វិញ ​កាត​នេះ​បង្ហាញ​​ពី​សញ្ញា​វិជ្ជមាន​ក្នុង​រឿង​ស្នេហា​ផង​ដែរ។ ​ចាប់​ពី​ខែ​នេះ​ទៅ​ ​អ្នក​អាច​នឹង​ជួប​ប្រទះ​មនុស្ស​ថ្មី​ម្នាក់ ​ដែល​ជា​ស្នេហា​ពិត​ប្រាកដ​មួយ។​​

​​រូប​ទី​២

ចាប់​ពី​​ខែ​នេះ​ទៅ ​នឹង​មាន​បុរស​ដែល​ពោរពេញ​ដោយ​សក្តានុពល​ជា​ច្រើន​នាក់​បង្ហាញ​ខ្លួន ​ចូល​មក​ចាប់​អារម្មណ៍​អ្នក។ ​នេះ​ក៏​ជា​ឱកាស​​ដើម្បី​បង្កើត​ស្នេហា​មួយ។ យ៉ាង​ណា​ក្តី អារម្មណ៍​របស់​អ្នក​និង​គេ ​ហាក់​មិន​ទាន់​ឈាន​ចូល​ដល់​ចំនុច​ដែល​ហៅ​ថា ស្នេហា​ពិត។ ​​ម្យ៉ាង​ទៀត ​អ្នក​ក៏​មាន​ជម្រើស​ច្រើន​ដើម្បី​រើស ​ហើយ​អ្នក​ពិបាក​​សម្រេច​ថា​តើ​ម្នាក់​ណា​អាច​ជា​ស្នេហា​យូរ​អង្វែង​សម្រាប់​អ្នក​។ ​ដូច្នេះ​ហើយ ​កាត​នេះ​ចង់​ផ្តល់​ដំបូន្មាន​ថា ​អ្នក​​កំពុង​ចំណាយ​ពេល​ច្រើន​​ទៅ​លើ​សុបិន​ទាំង​កណ្តាល​ថ្ងៃ​​ អំពី​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ទំនាក់​ទំនង​ស្នេហា ​ជំនួស​ឲ្យ​ការ​ឃើញ​​វា​ដោយ​ផ្ទាល់​ភ្នែក។ ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​មិន​ពេញ​ចិត្ត​ជាមួយ​ដៃ​គូ​ដែល​គ្រាន់​តែ​ចូល​មក​បង្កើត​​ភាព​ផ្អែម​ល្ហែម​រយៈ​ពេល​ខ្លី ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​ចាំ​ថា ទោះ​បី​ជា​​ស្ថិត​ក្នុង​ទំនាក់​ទំនង​ល្អ​ឥត​ខ្ចោះ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្រប់​​យ៉ាង​វា​មិន​អាច​ល្អ​ដូច​គ្រា​ដំបូង​បាន​ទាំង​អស់​​រហូត​ដែរ។ ​អ្នក​គួរ​តែ​រៀន​​មើល​ពី​អ្វី​ជាក់​ស្តែង ​រៀន​ស្រលាញ់ ទោះ​បី​ជា​កំពុង​តែ​ស្ថិត​ក្នុង​កាលៈទេសៈ​ជ្រុង​មួយ​ដ៏​ខ្មៅ​ក៏​ដោយ។

​រូប​ទី​៣

ជីវិត​ស្នេហា​របស់​អ្នក​ចាប់ពី​ពេល​នេះ​ទៅ ​បង្ហាញ​​ពី​សញ្ញា​វិជ្ជមាន។ ​ប្រសិន​បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ទំនាក់​ទំនង ​នោះ​អ្នក​នឹង​កាន់​តែ​​ទទួល​បាន​នូវ​អារម្មណ៍​ទាក់​ទាញ​និង​ជ្រាល​ជ្រៅ​ជាមួយ​ដៃ​គូ។ ស្នេហា​ ប្រៀប​ដូច​ជា​ស្ពាន​ជួយ​ត​ភ្ជាប់​សម័្ពន្ធ​ភាព​។ ​អំឡុង​ពេល​នេះ ​ការ​ប្តេជ្ញាចិត្ត​ ឬ​តាំង​ចិត្ត​ថ្មី​ៗ ប្រហែល​នឹង​កើត​ឡើង​ក្នុង​ទំនាក់​ទំនង​របស់​អ្នក។ ​វា​បង្ហាញ​ពី​ការ​លូត​លាស់​នៃ​សម័្ពន្ធ​ភាព និង​ការ​សប្បាយ​ចិត្ត។ ​ចំពោះ​អ្នក​នៅ Single ​វិញ ​កាត​នេះ​បង្ហាញ​ថា ​ឱកាស​សម្រាប់​អ្នក​អ្នក​ចាប់​ផ្តើម​គោះ​ទ្វារ​មក​ហើយ។ ​ដូច្នេះ ​កុំ​រំលង​ឲ្យសោះ។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម