មនុស្សស្រីបើមិនទាន់បានរស់នៅបែបនេះទេ ១០ឆ្នាំទៅមុខ អ្នកនឹងស្ដាយក្រោយមិនខាន

  • 2021-07-22 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតមនុស្សមានឡើងមានចុះ​គឺជារឿងធម្មតា គ្មាននរណាម្នាក់អាចកំណត់ដឹងបានជាក់លាក់នោះទេ តែការរស់នៅបែបនេះអាចជួយអោយអ្នកមិនស្ដាយក្រោយអស់មួយជីវិតបាន៖

១. អោយសេចក្ដីសុខខ្លួនឯងត្រូវបានកំណត់ដោយការគិតរបស់អ្នកដទៃ៖ ភារកិច្ចរបស់អ្នកមិនមែនរស់ដើម្បីតែបំពេញបំណងរបស់អ្នកដទៃនោះទេ ហើយអ្នកក៏មិនអាចនឹងមានលទ្ធភាពទៅបំពេញចិត្តមនុស្សគ្រប់គ្នាបានដែរ។ មិនមែនមនុស្សទាំងអស់លើលោកនេះអាចស្រលាញ់អ្នកជាអ្នកបាននោះទេ ហេតុនេះហើយមិនគួរអោយការគិតរបស់អ្នកដទៃមករំខានសេចក្ដីសុខរបស់អ្នកនោះទេ។

២. អនុញ្ញាតអោយអ្នកដទៃសម្រេចថា សេចក្ដីប្រាថ្នាក្នុងជីវិតអ្នកជាអ្វី៖ នេះជាជីវិតរបស់អ្នក ហើយក្ដីស្រម៉ៃ បំណងប្រាថ្នាក្នុងជីវិតមួយនេះក៏គួរតែជារបស់អ្នកដែរ មិនគួរអោយអ្នកដទៃមកសម្រេច គូសវាសផ្លូវអោយអ្នកនោះទេ។ អ្នកនឹងមិនស្ដាយក្រោយនោះទេក្នុងមួយជីវិតនេះ បើអ្នកអាចរស់នៅដើម្បីខ្លួនឯង ដើម្បីក្ដីស្រម៉ៃខ្លួននោះ។

៣. បណ្ដេញមនុស្ស Toxic ចេញពីជីវិតអ្នក៖ មនុស្សប្រភេទនេះពឹសពុលណាស់ ហើយអាចអោយភាពមិនល្អជ្រាបចូលក្នុងជីវិតអ្នកដោយមិនដឹងខ្លួន រក្សាមនុស្សប្រភេទនេះក្បែរខ្លួន មិនខុសអ្វីពីទាញយកភាពអវិជ្ជាមានចូលមកក្នុងជីវិតអ្នកនោះទេ។ ពេលដែលអ្នកមានអារម្មណ៏ថាជីវិតអ្នកកំពុងតែធ្លាក់ដុនដាបព្រោះតែពួកគេហើយនោះ​ គួរតែប្រញាប់ដើរចេញជាបន្ទាន់។

៤. កិត្តិយស៖ នៅពេលដែលអ្នកសម្រេចចិត្តថាអ្នកពេញចិត្តនឹងជីវិតខ្លួនឯង ហើយស័គ្រ្មចិត្តក្នុងការជួយយកអាសារអ្នកដទៃហើយ ពេលនេះហើយជាពេលដែលប្រើប្រាស់ជីវិតខ្លួនឯងយ៉ាងមានន័យបំផុតហើយ។ បើសិនជាអ្នករវល់តែរស់នៅពោរពេញដោយអំណួត កំណាញ់បេះមិនចេញនោះ មិនថាអ្នកមានយ៉ាងណាស ស្រស់ស្អាតយ៉ាងណានោះ អ្នកនឹងមិនអាចមានអារម្មណ៏ថាមានសេចក្ដីពិតប្រាកដនោះទេ។

៥. មិនព្រមកែប្រែ៖ មនុស្សដែលអាចស្គាល់ភាពជោគជ័យនៅក្នុងជីវិតបាន ភាពច្រើនជាប្រភេទមនុស្សដែលមិនចូលចិត្តនៅទ្រឹងមួយកន្លែងនោះទេ មានតែក្លាហានដើរចេញពីទីស្ងប់សុខ ដើរលើផ្លូវលំបាកខ្លះនោះទេ ទើបអ្នកអាចរស់នៅដោយពេញលេញបំផុត។

៦. បោះបង់ចោលភ្លាមៗ ពេលដែលបរាជ័យម្ដង៖ មិនថាអ្នកជាមនុស្សបែបណា បែបទ្រព្យសម្បត្តិច្រើនយ៉ាងណានោះទេ អ្នកមិនអាចគេចផុតពីទុក្ខលំបាកនោះទេ។ គ្មានមនុស្សណាម្នាក់ដែលអាចទទួលបានភាពជោគជ័យ ដោយមិនធ្លាប់បានដើរដួល ហើយក្លាហានក្រោកឈរ ម្ដងហើយម្ដងទៀតនោះទេ។

៧. ព្យាយាមគ្រប់គ្រងគ្រប់បែបយ៉ាង៖ ការចេះរៀបចំទុកដាក់អនាគតខ្លួនឯងមិនមែនជារឿងមិនល្អនោះទេ វាថែមទាំងអាចបង្ហាញថាអ្នកជាមនុស្សដែលមានទំនួលខុសត្រូវចំពោះជីវិតខ្លួនឯង តែវាក៏មិនបានមានន័យថាអ្នកត្រូវគិតរហូតទាល់តែភ្លេចសប្បាយនឹងជីវិតបច្ចុប្បន្នរបស់ខ្លួនឯងនេះនោះទេ។

៨. មិនចេះបោះបង់ចោលអ្វីដែលមិនល្អសម្រាប់ខ្លួន៖ ការដែលចេះដើរចេញពីអ្វីដែលមិនចំណេញសម្រាប់ខ្លួនអាចបង្ហាញបានថា អ្នកជាមនុស្សដែលមានចិត្តក្លាហានម្នាក់។ នៅពេលដែលអ្នកដឹងថាអ្នកសក្តិសមនឹងទទួលការស្រលាញ់បែបណាហើយនោះ ទទួលយកការពិតហើយបណ្តោយអោយវាកន្លងផុតទៅចុះ។

៩. ចាប់អារម្មណ៏តែពីរឿងអនាគតមួយមុខ៖ នេះជារឿងតែមួយគត់ដែលមនុស្សភាគច្រើនតែងតែនិយាយថាខ្លួនស្ដាយក្រោយបំផុត ពេលគិតសារឡើងវិញមក។ ផ្តោតសំខាន់លើបច្ចុប្បន្ន ធ្វើអ្វីដែលអ្នកចង់បាន ហេតុអ្វីត្រូវចាំទាល់តែពេលនេះ ពេលនោះ ហេតុអ្វីមិនមែនថ្ងៃនេះ។ ជីវិតមនុស្សយើងខ្លីណាស់ សម្រាប់មកអង្គុយចាំទាល់តែត្រូវពេលត្រូវម៉ោងនោះ។

១០. ចាយពេលវេលាមិនត្រឹមត្រូវ៖ កុំចំណាយពេលរង់ចាំនេះ រង់ចាំនោះ បើសិនអ្នកចង់បានអ្វីមួយ ហេតុអ្វីក៏គិតគូរពីសកម្មភាពដែលអ្នកនាំអ្នកទៅរករបស់ទាំងនោះភ្លាមៗទៅ។ មិនថាជាគោលដៅ និង សុបិន្តបែបណា មានតែអ្នកនេះហើយដែលអាចធ្វើអោយវាក្លាយជាការពិតបាន។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម