៥ សញ្ញាដែលបង្ហាញថាអ្នកជាមនុស្សស្រីឯករាជ្យយ៉ាងពិតប្រាកដ

  • 2021-07-22 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមនុស្សស្រីដែលរឹងមាំ និង មានភាពឯករាជ្យម្នាក់មិនមែនជារឿងងាយស្រួលនោះទេ តែវាជាសញ្ញាដែលបង្ហាញថា អ្នកបានរីកលូតលាស់ខាងផ្នែកចំនេះដឹងនេះខ្ពស់គួរសម ហើយក៏មិនខ្លាចក្នុងការប្រឡូកខ្លូនទៅក្នុងសង្គម ដើម្បីចាប់យកអ្វីដែលខ្លូនប្រាថ្នានោះទេ។ ៥ ចំនុចបញ្ជាក់យ៉ាងច្បាស់ថា អ្នកជាមនុស្សដែលចូលចិត្តពឹងពាក់ខ្លួនឯង ច្រើនជាងនរណាៗទាំងអស់៖

១. តែងព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯង តែក៏មិនខ្លាចក្នុងការស្វែងរកជំនួយដែរពេលត្រូវការ

ចំនុចមួយដែលអាចបញ្ជាក់បានថា អ្នកជាមនុស្សស្រីចាស់ទុំប៉ុន្មាន គឺស្ថិតនៅត្រង់ពេលដែលអ្នកជួបប្រទះបញ្ហានេះហើយ។ មានមនុស្សមួយជំនួយមិនសូវជាទទួលបានជំនួយពីឪពុកម្ដាយ ក្នុងការដោះស្រាយបញ្ហាពួកគេតាំងពីតូចៗមកម្ល៉េះ ហេតុនេះហើយនៅពេលដែលជួបប្រទះបញ្ហាគឺពួកគេតែងតែពឹងពាក់ខ្លួនឯងជានិច្ច។ ចំណែកមនុស្សមួយចំនួនធំទៀត ធ្លាប់តែមានមនុស្សចាំជួយយកដោះទុក្ខលំបាកតាំងពីកើតង៉ាមក ហេតុនេះអាចធ្វើអោយពួកគេពិបាកនឹងសម្របខ្លួន មកស្វែងរកដំណោះស្រាយដោយខ្លួនឯងផ្ទាល់ណាស់។

២. ដឹងថាមិនមាននរណាម្នាក់ជំពាក់គុណដែលត្រូវតែអោយគេតបស្នងមកវិញនោះទេ

អ្នកនឹងរៀនទទួលស្គាល់ថា មិនមែនអ្វីគ្រប់យ៉ាងដែលអ្នកប្រាថ្នា សុទ្ធតែអាចក្លាយមកជាការពិតនោះទេ។ ជីវិតបានបង្រៀនអោយអ្នកស្គាល់ទាំងភាពជោគជ័យ និង បរាជ័យ។ ហើយពេលដែលជួបរឿងមិនសមបំណង មានតែប្រឹងប្រែងលើសដើម ដើម្បីកុំអោយជួបកំហុសដដែលៗនោះ ហើយក៏កុំរពឹងថាអ្នកដទៃ អាចនឹងមានពេលទំនេរមកជួយអ្នកពេលត្រូវការរហូតដែរ។ ត្រូវចាំថាមនុស្សគ្រប់រូបមានអ្វីដែលគេប្រាថ្នាចង់បានក្នុងជីវិតរៀងៗខ្លូន ហើយអាចនឹងមមាញឹកដេញចាប់ក្ដីស្រម៉ៃនោះ ហេតុនេះហើយមិនត្រូវអន់ចិត្តពេលដែលគេបដិសេធពេលអ្នកត្រូវការនោះទេ។

៣. ចេះរៀបចំទុកដាក់រឿងលុយកាក់

ការចេះចាយវាយ និង សន្សំអោយបានត្រឹមត្រូវនេះ ជាផ្នែកសំខាន់មួយដែលអាចសបញ្ជាក់ថាអ្នកជាមនុស្សដែលរស់បានដោយមិនត្រូវការជំនួយពីអ្នកដទៃប៉ុណ្ណា។ ទោះជាអ្នកនៅតែរស់នៅក្រោមដំបូលជាមួយឪពុកម្ដាយបងប្អូនក្ដី ការចេះគិតគូររៀបចំទុកដាក់អនាគតខ្លួនឯងបែបនេះជាសញ្ញាដ៏ច្បាស់លាស់មួយថា អ្នកបានត្រៀមលក្ខណះយ៉ាងរូចរាល់ ក្នុងការក្លាយជាមនុស្សធំយ៉ាងពិតប្រាកដ។

៤. មិនរស់នៅអាស្រ័យលើសម្ដីអ្នកដទៃ

ចិត្តគំនិតរបស់មនុស្សភាគច្រើនគឺកកើតឡើងដោយសារតែបទពិសោធន័ជីវិតដែលពួកគេធ្លាប់បានជួបប្រទះកន្លងមក ហេតុនេះហើយការយល់ឃើញរបស់ពួកគេអាចនឹងមិនស្រដៀងទៅនឹងអ្នកនោះទេ។ តែវាមិនមែនជារឿងអាក្រក់អ្វីនោះទេ សំខាន់អោយតែអ្នកប្រាកដនឹងខ្លួនឯងថាអ្វីដែលធ្វើទៅទាំងប៉ុន្មាននោះ គឺក្នុងគោលបំណងជួយចាប់ឈោងក្ដីស្រម៉ៃអ្នក អោយមកកាន់តែជិតខ្លួនឡើង។

៥. រីករាយនឹងទទួលការរិះគន់ពីមនុស្សដែលបារម្ភពីអ្នកពិតប្រាកដ

ការដែលមិនចេះតែយកសម្ដីអ្នកដទៃមកគិតអោយស្មុគស្មាញច្រើនជាសមត្ថភាពមួយពិសេសខ្លាំងណាស់ទៅហើយ តែមនុស្សស្រីដែលឯករាជ្យយ៉ាងពិតប្រាកដនឹងមិនច្រានចោលយោលបល់របស់អ្នកដទៃទាំងស្រុងនោះទេ ជាពិសេសយោលបល់ដែលជួយអោយជីវិតអ្នកប្រសើរឡើងបាន។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម