ដឹងថាក្នុងចិត្តគេ អ្នកជាអ្វី តាមរយៈសន្លឹកបៀរដែលអ្នកជ្រើសរើស

  • 2021-07-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលនេះអ្នកជាអ្វីសម្រាប់គេ រើសតែបៀរមួយសន្លឹកទៅដឹងជាយ៉ាងប្រាកដជាមិនខាន៖

សន្លឹកបៀរ A

អ្នកជាមនុស្សដែលមានចិត្តច្រើន តែក៏រាងរ៉ូម៉ែនទិចខ្លាំងណាស់ដែរ ថែមទាំងមានសន្តានចិត្តល្អ តែងតែខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួន យល់ពីទុក្ខលំបាករបស់អ្នកដទៃបានយ៉ាងងាយ។ ភាគច្រើនអ្នកចូលចិត្តធ្វើអ្វី តាមអារម្មណ៏ និង ជម្រៅចិត្តរបស់ខ្លួនឯង ទោះជាមិនមានមនុស្សជាច្រើនយល់ពីការសម្រេចចិត្តរបស់អ្នកក្ដី ក៏ភាគច្រើនវាជាការជ្រើសរើសដ៏ត្រឹមត្រូវបំផុតហើយសម្រាប់អ្នក។ គេពេញចិត្តនឹងអ្នកក៏ព្រោះតែអ្នកមិនមែនជាមនុស្សត្រចៀកស ដែលងាយនឹងជឿសម្ដីអ្នកដទៃផ្ដេសផ្ដាសដោយគ្មានការពិចារណាផ្ទាល់ខ្លួននោះទេ តែគួរតែកុំជឿជាក់ និង ស្រលាញ់គេអោយអស់ពីពោះពេក ព្រោះចិត្តល្អរបស់អ្នកនេះអាចអោយអ្នកដទៃកេងចំនេញលើអ្នកបាន។

សន្លឹកបៀរ B

មិនខ្វះទេអ្នកដែលតាមចោមរោមស្រលាញ់អ្នកនោះ ព្រោះតែមានលក្ខណៈជានារីគ្រប់លក្ខណ៏ពិតៗ មិនមែនត្រឹមតែជាការដែលចេះរៀបចំទុកដាក់ផ្ទះសម្បែង និង មើលថែកូនចៅនោះទេ ថែមទាំងប្រសប់ក្នុងការរៀបចំចាត់ចែងទ្រព្យដែលរកបានមកថែមទៀត។ មនុស្សភាគច្រើនដែលរាប់អានអ្នក តែងតែសម្លឹងចង់បានអ្នកជាគូអនាគត។ ទោះជាអ្នកជាមនុស្សស្មោះស្នេហ៏ខ្លាំងប៉ុណ្ណា តែបើដឹងថាភាគីម្ខាងទៀតមានចិត្តមិនស្មោះហើយនោះ ក៏ចាកចេញទាំងមិនស្ដាយស្រណោះ។

សន្លឹកបៀរ C

អ្នកជាមនុស្សស្រីដែលមានមន្ដស្នេហ៏ខ្លាំងណាស់ មិនមែនតែក្នុងក្រសែភ្នែកគេនោះទេ មានមនុស្សជាច្រើនដែលលួចពេញចិត្តនឹងអ្នក ប្រៀបដូចជាតួឯកស្រីក្នុងរឿងដែលមានតួរងជាច្រើនបេតីអ៊ីចឹងដែរ។ វាអាចនឹងពិបាកចំពោះខ្លួនឯងបន្តិច ព្រោះតែអ្នកយល់ពីខ្លួនឯង តែក៏យល់ពីអារម្មណ៏អ្នកដទៃយ៉ាងខ្លាំងផងដែរ ដែលធ្វើអោយពេលខ្លះសុខចិត្ត ពិបាកខ្លួនឯងព្រោះមិនចង់ឃើញមនុស្សដែលខ្លួនពេញចិត្តកើតទុក្ខ។

សន្លឹកបៀរ D

ភាពវ័យឆ្លាត និង ប៉ិនប្រសប់នេះហើយ អ្នកធ្វើអោយអ្នកដទៃអត់នឹងពេញចិត្តអ្នមិនបាន ថែមទាំងពេលខ្លះអាចនឹងខ្លាចអ្នកថែមទៀត ព្រោះតែចិត្តក្លាហាន និង មិនព្រមចុះចាញ់ងាយៗពេលជួយឧបសគ្គ។ អ្នកអាចនឹងមានទំនោរចូលចិត្តខាង យោធា និង នយោបាយជាខ្លាំង ជាពិសេសចំពោះរឿងយុគ្គសាស្រ្ត និង ការគិតគូរជ្រៅជ្រះ រាក់ជ្រៅនេះហើយ។ ស្អប់បំផុតហើយមនុស្សដែលក្រឡិចក្រឡុច ហើយក៏ស្រលាញ់យុត្តិធម៌ខ្លាំងណាស់ដែរ ទោះជាមិនចំនេះសម្រាប់ខ្លួនឯងយ៉ាងណាក្ដី។

ប្រភព៖ Eva ប្រែសម្រួល៖ Iv Madalen

អត្ថបទពេញនិយម