ណែនំាភេសជ្ជៈទាំង ៤ ប្រភេទញុំាប៉ូវទាំងសុខភាពនិងល្អសម្រាប់ការបញ្ចុះទម្ងន់

  • 2021-07-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ថែម​ពីការធ្វើ​លំហាត់​ប្រាណ​និងរបប​អាហារដ៏​តឹងរឹង មិត្តនារី​មិនគួរ​រំលង​ភេសជ្ជៈ​ដែល​មានកាឡូរីទាបនោះទេ។ វាពិតជាសំខាន់ណាស់ នៅពេល​អ្នកថែរក្សា​រាងតែ​អ្នកមិន​បាន​ពិនិត្យឲ្យម៉ត់ចត់​ក្នុង​ការទទួល​ទាន​ភេសជ្ជៈ​ឲ្យបាន​ត្រឹមត្រូវ ហេតុ​ដូច​នេះប្រសិន​បើ​អ្នកចង់​បាន​សុខភាព​ល្អនិងជំនួយ​ក្នុងការបញ្ចុះ​ទម្ងន់​នោះគួរ​ទទួល​ទាន​ភេសជ្ជៈ​ខាង​ក្រោម​រួមមាន៖

រូបតំណាង

**១. ទឹកដោះគោ​មានជាតិ​ខ្លាញ់​ទាប**

អ្នកណា​ថា​ញុំាទឹក​ដោះគោ​ធ្វើឲ្យ​ធាត់នោះ? បើ​អ្នកចេះ​ជ្រើសរើស​ទឹកដោះ​គោ​ដែល​មាន​សា​រធាតុ​ធាត់ទាប​នោះវា​មិន​អីនោះទេ។​ លើស​ពីនេះ វាក៏ជួយ​អ្នករក្សា​រាងស្រស់​ស្អាត​និង​គេង​លក់​ស្រួល​ ជួសជុលសាច់ដុំ និងជម្រុញដល់មេតាប៉ូលីសទៀត​ផង។ អ្នក​គួរតែ​ជ្រើស​រើស​យក​ទឹក​ដោះគោ​ណាដែល​មិនមាន​ដាក់​សារ​ធាតុព​ណ៌ឬផ្ទុក​ជាតិស្ករ​មកទទួល​ទាន​ឡើយ។

រូបតំណាង

២. ទឹកសណ្តែក

ក្រៅពី​ទឹក​ដោះគោ អ្នកក៏​អាចទ​ទួលទាន​ទឹក​សណ្តែក​បានដែរ ពិសេស​អ្នក​មាន​ការ​ប្រតិ​កម្ម​ជាមួយ​ទឹកដោះ​គោ។ នៅក្នុង​ទឹកសណ្តែក​គឺសំបូរ​ទៅដោយ​វីតាមីន B12 ដែលវា​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​និងជួយ​ដល់រាង​កាយ។

រូបតំណាង

៣. តែ Chamomile

មិនខុស​ពីភេសជ្ជៈ​ពីរខាង​លើទេ តែប្រភេទ​នេះវា​ពិត​ជាជួយ​អ្នកក្នុង​ការសម្រក​ទម្ងន់​បាន​មែន​ដោយវា​ជួយដុត​បំផ្លាញជាតិ​ខ្លាញ់​និងជួយ​ធ្វើ​ឲ្យចិត្ត​ស្ងប់ស្ងាត់​បានទៀត​ផង។ ចូ​រអ្នក​ព្យាយាម​ក្នុងទទួល​ទានវា​នៅពេល​យប់មុន​ចូលគេង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។ លើស​ពី​នេះ តែប្រភេទ​នេះក៏ជួយ​អ្នកក្នុង​ការ​បណ្តេញ​ជាតិពុល​ពីរាង​កាយផង​ដែរ។

រូបតំណាង

៤. ទឹកទំពាំងបាយជូរ

ចុងក្រោយនេះគឺ ទឹកទំពាំង​បាយ​ជូរមាន​ផ្ទុកសារធាតុ​ស្ករទាប​ដែលជួយ​ក្នុងការ​សម្រក​ទម្ងន់​បាន។ នៅក្នុង​ទឹកទំពាំង​បាយជូរ​មានផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីកម្ម​ជួយ​ប្រឆាំង​ទៅ​ដល់​ជាតិស្ករ​និង​លីពីត​បាន។ កុំភ្លេច​ញុំាទឹក​ទំពាំង​បាយជូរ​ស្រស់ៗ​ណា៎។

រូបតំណាង

រូបភាព៖​ Pinterest

ចុចអានបន្ត៖

មើល​នឹង​ភ្នែក​ទទេ​ក៏​អាច​ដឹង​ថា​បន្លែ​ ៤​មុខ​នេះ​ប្រើ​​គីមី​ឬ​ក៏​​អត់

ប្រភព៖ akerufeed ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម