គុណសម្បត្តិ ៤ យ៉ាងនៃការមុជទឹកក្តៅដែលអ្នកគួរតែដឹង

  • 2021-07-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កន្លងមកអ្នកប្រហែលជាធ្លាប់ដឹងខ្លះៗអំពីគុណប្រយោជន៍នៃការទទួលទានទឹកក្តៅ។ ប៉ុន្តែនៅថ្ងៃនេះ អ្នក​ទំាង​អស់​គ្នានឹងបានដឹងពីសារប្រយោជន៍បួនយ៉ាងនៃការមុជទឹកក្តៅម្តងវិញថាតើវាជួយអ្វីខ្លះដល់រូបអ្នក។ ទោះ​បីជា​អ្នក​មិនមានពេលមុជទឹកក្តៅរាល់ថ្ងៃក៏ដោយ តែការងូតទឹកក្តៅពិតជាមាន​ផលវិជ្ជមានសម្រាប់​សុខភាព​អ្នក​មែន​ទែន​។ ហេតុដូចនេះ ខាងក្រោមនេះជាហេតុផលចំនួន ៤ យ៉ាងដែលអ្នកគួរដឹងរួមមាន៖

រូបតំណាង

**១.** ទឹកក្តៅជួយបំបាត់ការឈឺចាប់នៃសន្លាក់ផ្សេងៗ។ ប្រសិនបើអ្នកមានអាការៈឈឺចាប់ជង្គង់ ឬ ឈឺចុកចាប់​សន្លាក់​ផ្សេងៗ ការត្រំាទឹកក្តៅអាចជួយបំបាត់ការឈឺចាប់ក្នុងរាងកាយអ្នកបាន។

២. ទឹកក្តៅជួយឲ្យការគេងបានល្អប្រសើរ។ វាជួយកាត់បន្ថយការតានតឹងពេញមួយថ្ងៃ។ ប្រសិនបើអ្នកស្ថិត​នៅ​ក្នុង​ដំណាក់មានអារម្មណ៍មិនស្រួលក្នុងការគេង អ្នកគប្បីមុជទឹកក្តៅ ឬត្រំាទឹកក្តៅមុន​ពេលចូល​គេងរយៈ​ពេល ៣០ នាទី ទៅ ១ ម៉ោងដើម្បីឲ្យអ្នកមានអារម្មណ៍គេងលក់ស្រួល។

៣. ទឹកក្តៅជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូងរហូតដល់ ២៨% និងជំងឺទាក់​ទងនឹង​បេះដូង​បានរហូត​ទៅ​ដល់ ២៦%។ នេះជាការលើកឡើងរបស់អត្ថបទមួយនៅសាកលវិទ្យាល័យ Havard បាននិយាយ​ថា​ប្រ​សិន​បើ​អ្នកមុជទឹកក្តៅ ឬ ត្រំាទឹកក្តៅ។

៤. ទឹកក្តៅជួយកាត់បន្ថយការរមាស់និងកន្ទួលនៅលើស្បែកដោយទឹកក្តៅនឹងធ្វើសកម្មភាពលើខួរក្បាល។ ដោយទឹកក្តៅជួយបំបែកសញ្ញានៃការបង្កការរមាស់ទៅដល់ខួរក្បាលរួចក៏ធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលពុំសូវ​ឈឺ​ចាប់ខ្លំាង។

រូបតំណាង

ការប្រុងប្រយ័ត្ននៃការមុជទឹកក្តៅ

ការមុជទឹកក្តៅ ឬត្រំាទឹកក្តៅវានឹងល្អសម្រាប់សុខភាពអ្នក ប្រសិនបើអ្នកចេះមុជបានត្រឹមត្រូវ។ ជាក់ស្តែង អ្នក​គួរ​ប្រុង​ប្រយ័ត្ននៅពេលមុជទឹកក្តៅដោយមិនត្រូវឲ្យសីតុណ្ហភាពកើនឡើងខ្ពស់ពេកទេ ព្រោះ​វាអាច​បណ្តាល​ឲ្យ​អ្នក​បាត់បង់ជីវិតភ្លាមៗ ឬក៏ដួលសន្លប់បាត់បង់ស្មារតីភ្លាមៗតែម្តង។ ដូច្នោះហើយ អ្នកត្រូវ​លៃ​សីតុណ្ហ​ភាព​ល្មម​ឲ្យ​សមជាមួយនឹងរាងកាយអ្នកទើបមិនបង្កជាគ្រោះថ្នាក់។

រយៈពេលនៃការមុជទឹកក្តៅ

សម្រាប់​រយៈពេលមុជទឹកក៏សំខាន់ណាស់ដែរ ប្រសិនបើអ្នកមុជទឹកគួរតែប្រើរយៈពេលពី ៥ ទៅ ១០ នាទី។ ប្រសិន​បើអង្គុយ ឬ​ដេកក្នុងអាងទឹកត្រូវប្រើពេល ១០ ទៅ ១៥ នាទី។ ប៉ុន្តែប្រសិនបើអ្នក​ចង់ឲ្យ​ស្រួល​ខ្លួន​មុន​ពេល​ចូលគេងគប្បីត្រំារយៈពេល ៣០ ទៅ ១ ម៉ោង។ ក្នុងករណីស្បែករបស់អ្នកស្ងួត អ្នកអាច​លាប​ឡេផ្តល់​សំណើម​បាន៕

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

មិត្តនារីៗមានបញ្ហាគេងមិនលក់ តោះមកដឹងពីដំណោះស្រាយទាំងអស់គ្នា

ប្រភព៖ Sanook ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម