ជ្រើសរើសដើមឈើដែលពេញចិត្ត ដើម្បីស្វែងយល់ថាមានអ្វីកំពុងរង់ចាំអ្នកនៅថ្ងៃស្អែកនេះ

  • 2021-06-23 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តោះ! តើអ្នកពេញចិត្តដើមឈើមួយដើមណាដែរ?

ដើមឈើទី ១

គំនិតដ៏ល្អមួយនឹងមកលេងអ្នកនៅថ្ងៃស្អែក។ វាចាំបាច់ណាស់ក្នុងការចងចាំរឿងនេះនៅពេលនេះ។ ត្រូវប្រាកដថាអ្នកសរសេរវានៅលើក្រដាសឬក្នុងសៀវភៅកត់ត្រា ព្រោះមិនយូរនោះទេអ្នកនឹងអាចដឹងពីគំនិតនេះក្នុងពេលអនាគតថាវាមានតម្លៃយ៉ាងណា។ ដូចគ្នានេះផងដែរប្រសិនបើអ្នកមិនបាត់បង់ការព្យាយាមអនុវត្តគំនិតរបស់អ្នកទេ អ្នកនឹងឃើញថាអ្នកមានឱកាសច្រើនដើម្បីធ្វើឱ្យគំនិតល្អៗធ្វើដំណើរមករកអ្នក។

ដើមឈើទី ២

ថ្ងៃស្អែកនឹងមានស្នាមញញឹមនៅលើមុខអ្នកពេញមួយថ្ងៃ - ទីបំផុតអ្នកនឹងទទួលបានអ្វីដែលអ្នកបានសុបិនតាំងពីយូរមកហើយ។ ជាការពិតណាស់អ្នកប្រហែលជាភ្លេចទាំងស្រុងថាអ្នកធ្លាប់ធ្វើអោយខ្លួនឯងឈឺចាប់យ៉ាងណាខ្លះព្រោះតែនុសុបិនមួយនេះ។ ថ្ងៃស្អែកវាអាស្រ័យលើអ្នកថាតើអំណររបស់អ្នកខ្លាំងប៉ុណ្ណានៅពេលអ្នកដឹងថាក្តីសុបិន្តចាស់របស់អ្នកបានក្លាយជាការពិត។ ព្យាយាមធ្វើឱ្យខ្លួនឯងមានអារម្មណ៍វិជ្ជមានសម្រាប់ពេលដ៏អស្ចារ្យនេះ។ ឥឡូវអ្នកប្រហែលជាមានឱកាសច្រើនក្នុងការចងចាំក្តីសុបិន្តចាស់របស់អ្នកជាពិសេសនៅពេលដែលវានឹងក្លាយជាការពិតបែបនេះ។

ដើមឈើទី ៣

ថ្ងៃស្អែកជាថ្ងៃលំបាកសម្រាប់អ្នក តែវាជារឿងធម្មតានោះទេនៅក្នុងជីវិតនេះ។ អារម្មណ៍ល្អអាចត្រូវបានជំនួសដោយភាពសោកសៅ ហេតុនេះហើយការពិតដែលថាអ្នកនឹងមានបញ្ហានៅថ្ងៃស្អែកមិននិយាយអ្វីទាំងអស់អំពីស្ថានភាពទូទៅនៃជីវិតរបស់អ្នកបាននោះទេ។ ដោយប្រឈមមុខនឹងការសាកល្បងដ៏លំបាកមួយនេះ អ្នកនឹងកាន់តែរឹងមាំជាងមុន ឆ្លាតជាងមុន។ ព្យាយាមសម្លឹងមើលជីវិតដោយផ្លូវវិជ្ជមាន ទោះបីអ្នកមិនមានអ្វីរីករាយក៏ដោយ។

ដើមឈើទី ៤

ថ្ងៃស្អែកនឹងត្រូវបានកំណត់ដោយការយោគយល់គ្នាទៅវិញទៅមកនិងសន្តិភាពខាងផ្លូវចិត្ត។ សកម្មភាពប្រចាំថ្ងៃរបស់អ្នកអាចនឹងវ៉ឹកវរបន្តិច។ វាដល់ពេលដែលត្រូវជួសជុលវា ព្រោះពេលវេលាជាពេលដ៏សក្តិសមបំផុត។ ចុងក្រោយអ្នកនឹងមានឱកាសឈប់សម្រាកពីការរត់ចុះរត់ឡើងមិនឈប់បែបនោះ។ ទាញយកប្រយោជន៍ពីថ្ងៃស្អែក ហើយគិតអំពីអាទិភាពនិងគោលដៅសម្រាប់អនាគតដ៏ខ្លី។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម