ប្រុងប្រយ័ត្ន! បើមានអាការៈបែបនេះញឹកញាប់ បញ្ជាក់ថាអ្នកញ៉ាំអាហារផ្ទុកជាតិផ្អែមជ្រុលហើយ

  • 2021-06-22 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទាំង​នេះ​សុទ្ធ​តែ​ជា​សញ្ញា​បង្ហាញ​ថា ​អ្នក​ទទួល​ទាន​អាហារ​មាន​ជាតិ​ផ្អែម​លើស​ហើយ។ ​

​១. ​ឈឺ​សាច់​ដុំ​ និង​សន្លាក់

បរិភោគ​អាហារ​មាន​​ជាតិ​ស្ករ​ច្រើន​ បណ្តាល​ឲ្យ​​កោសិកា​ប្រព័ន្ធ​ភាព​ស៊ាំ​​រលាក ​ធ្វើ​ឲ្យ​​ប្រូតេអ៊ីន​គ្លីសេរីន​ធ្លាក់​ចុះ​ផង​ដែរ។ ​​តាម​ការសិក្សា​​ក៏​បង្ហាញ​ថា ​វា​អាច​ប៉ះ​​ពាល់​ដល់​ការ​​កើត​ជំ​ងឺ​រលាក​សន្លាក់ ​ជំ​ងឺ​ភ្នែក​ឡើង​បាយ ​ការ​ចង​ចាំ​ចុះ​ខ្សោយ ​ព្រម​ទាំង​ស្បែក​ឆាប់​ជ្រីវ​ជ្រួញ។ ​បើ​អ្នក​មាន​អារម្មណ៍​ថា ​តាម​សាច់​ដុំ​និង​សន្លាក់​អ្នក​កំពុង​រង​ការ​ឈឺ​ចុក​ចាប់ ​នោះ​ជា​សញ្ញា​មួយ​ហើយ។​

២. ​តែង​តែ​ញៀន​នឹង​អាហារ​មាន​ជាតិ​ផ្អែម

ជា​ការពិត ​អាហារ​មាន​ជាតិ​ផ្អែម​តែង​តែ​ជួយ​ដល់​​​អារម្មណ៍​ឲ្យល្អ​ជាង​មុន។ ​​នៅ​ពេល​អ្នកញ៉ាំ​​អាហារ​មាន​ជាតិ​ផ្អែម ​​ប្រៀប​ដូច​អ្នក​កំពុង​ឲ្យ​រង្វាន់​ដល់​ខួរ​ក្បាល​របស់​អ្នក​ដូច​គ្នា ​ដោយសារ​វា​ជួយ​ឲ្យ​អ្នក​​ស្រស់​ស្រាយ​ជាង​មុន​។ យ៉ាង​ណា​ក្តី ​​ជាតិ​ស្ករ​ ​មិន​បាន​ដើរ​តួនាទី​ល្អ​សម្រាប់​រាង​កាយ​ទេ។ ហើយ​បើ​អ្នក​តែង​តែ​ទ្រាំ​មិន​បាន នៅ​ពេល​ឃើញ​អាហារ​មាន​ជាតិ​ផ្អែម​នៅ​តាម​ផ្លូវ ​នោះ​ជា​សញ្ញា​ព្រមាន​មួយ​ហើយ។

៣. ឡើង​មុន​ញឹក​ញាប់

​ការ​កើន​ឡើង​នៃ​អាំង​ស៊ុយ​លីន ព្រម​ទាំង​ជាតិ​ខ្លាញ់ ​នឹង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ឡើង​មុន ​ព្រម​ទាំង​មិន​ងាយ​ជា​បាត់។ ​នេះ​មាន​ន័យ​ថា ​ជាតិ​ស្ករ​ខ្ពស់​ក្នុង​អាហារ ​គឺ​ជា​ផ្នែក​មួយ​ដែល​បណ្តាល​ឲ្យ​មុខ​របស់​អ្នក​ឡើង​មុន​ផង​ដែរ។

​៤. ​ឡើង​គីឡូ

​​​កម្រិត​ជាតិ​ស្ករ​ខ្ពស់​​ពី​ការ​ទទួល​បាន​តាម​រយៈ​អាហារ ​​នឹង​ធ្វើ​ឲ្យ​​អាំង​ស៊ុយ​លីន​​កើន​ឡើង ​ហើយ​ធ្វើ​ឲ្យ​ធាត់។ ​នេះ​ក៏​ជា​សញ្ញា​សាម​ញ្ញ​មួយ​​បញ្ជាក់​ថា ​អ្នក​ទទួល​ទាន​ជាតិ​ស្ករ​ច្រើន​ហើយ។

​៥ ពុក​ធ្មេញ

ញ៉ាំ​ជាតិ​ស្ករ​ច្រើន ​នឹង​​បំផ្លាញ​ធ្មេញ​លឿន​ជា​ទី​បំ​ផុត ​បើ​អ្នក​មិន​បាន​ដុស​សម្អាត​ថែម​ទៀត។ ​ហេតុ​នេះ ​បើ​ធ្មេញ​របស់​អ្នក​ចាប់​ផ្តើម​ពុក ​ដង្កូវ​ស៊ី​ហើយ ​នោះ​អាច​មក​ពី​មូល​ហេតុ​អ្នក​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន​ពេក។

​៦ ​​ហៀរ​សំបោរ​ញឹក​ញាប់

​អាហារ​មាន​ជាតិ​ស្ករ ​ពិត​ជា​ជះ​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​បំ​ផុត ​ដែល​ងាយ​នឹង​ឲ្យ​អ្នក​ឈឺ ព្រម​ទាំង​ឆាប់​ផ្តាសាយ។ ​ហេតុ​នេះ ​ដើម្បី​សុខភាព​រាង​កាយ ​គួរ​កាត់​បន្ថយ​អាហារ​​ផ្ទុក​ជាតិ​ផ្អែម ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម