រើសបៀរមួយសន្លឹក ដើម្បីដឹងថាអ្នកគួរតែជ្រើសរើសផ្លូវអ្វីបន្ទាប់ទៀតសម្រាប់ជីវិតនេះ

  • 2021-06-22 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានពេលវេលាជាក់លាក់ក្នុងជីវិតនៅពេលដែលយើងមិនដឹងថាត្រូវទៅទីណាបន្ទាប់។ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពស្រដៀងគ្នាសូមប្រើការធ្វើតេស្តសាមញ្ញមួយនេះ វាប្រហែលជាអាចនឹងជួយអ្នកឱ្យរកផ្លូវដែលអ្នកគួរដើរបន្ទាប់បាន។

បើសិនជាអ្នកពេញចិត្ត៖

សន្លឹកបៀរទី ១

ប្រសិនក្រឡេកមើលភ្លាម ហើយពេញចិត្តសន្លឹកបៀរទី ១ ជាងគេនោះ​ អ្នកចាំបាច់ត្រូវបំបាត់នូវអ្វីគ្រប់យ៉ាងដែលចាស់ៗ និងហួសសម័យចោល កម្ចាត់ទម្លាប់អាក្រក់ហើយបញ្ចប់ទំនាក់ទំនងទាំងនោះដែលមិននាំភាពរីករាយដល់អ្នក។ ពេលវេលាបានមកដល់ហើយ។ អ្នកនឹងទទួលបានជោគជ័យ ប្រសិនបើអ្នកឧស្សាហ៏ព្យាយាមតែបន្តិចនោះ។ នេះមិនមែនជាការងារងាយស្រួលទេ។ ប៉ុន្តែអ្នកនឹងទទួលជោគជ័យហើយអ្នកនឹងឃើញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់អ្នកឆាប់ៗនេះ។

សន្លឹកបៀរទី ២

ចំពោះអ្នកដែលពេញចិត្តសន្លឹកបៀរទី ២ ពេលនេះអ្នកកំពុងតែព្យាយាមទប់អារម្មណ៏ខ្លួនឯងសម្បើមណាស់ មិនស្មោះត្រង់នឹងខ្លួនឯងទាល់តែសោះ។ អ្នកខ្លាចក្នុងការទទួលយកការពិត រហូតដល់ថ្នាក់ធ្វើអោយគំនិតមិនល្អ ចេះតែរុករុលជីវិតអ្នកមិនចេះចប់សោះ។ អ្នកគួរតែដឹងហើយថា ទម្លាប់បែបនេះមិនល្អសម្រាប់អ្នកនោះទេ អ្នកត្រូវតែព្យាយាមស្វែង យល់ពីមូលហេតុដែលអ្នកធ្វើបែបនេះ។ អនុញ្ញាតអោយខ្លួនឯងសុំរកជំនួយពីអ្នកដទៃ ទោះបីជាវាមិនមែនជាទម្លាប់របស់អ្នកក្ដី។

សន្លឹកបៀរទី ៣

សម្រាប់អ្នកដែលពេញចិត្តសន្លឹកបៀរមួយនេះ ការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងជីវិតរបស់អ្នកកំពុងរង់ចាំអ្នក។ ដំបូងវាហាក់ដូចជាអ្នកថាអ្នកស្ថិតនៅក្នុងភាពងឿងឆ្ងល់ដែលអ្នកមិនអាចចេញពីបាន។ មន្ទិលក្នុងចិត្តមួយនេះ គឺមិនសមហេតុផលទាល់តែសោះ ព្រោះអ្នកប្រាកដជាអាចរកផ្លូវដើរចេញជាមិនខាន មិនថាជាបញ្ហាអ្វីនោះទេ។ អ្នកនឹងបន្តឆ្ពោះទៅមុខដូចមុន ហើយក្នុងស្ថានភាពនេះអាកប្បកិរិយាវិជ្ជមានរបស់អ្នកនឹងមានសារៈសំខាន់បំផុត។

សន្លឹកបៀរទី ៤

បើសិនជាកជ្រើសរើសយកលេខ ៤ បន្ទាប់មកអ្នកអាចនឹងមានអារម្មណ៏ជ្រួលច្របល់បន្តិចដោយស្ថានការណ៏ថ្មីនេះ។ អ្នកមានអារម្មណ៍អវិជ្ជមានច្រើន អ្នកប្រហែលជាតូចចិត្តនឹងនរណាម្នាក់ប៉ុន្តែអ្នកដឹងថាមនុស្សគ្រប់គ្នាសមនឹងទទួលបានឱកាសទីពីរ។ កុំពឹងផ្អែកលើអ្វីដែលបានកើតឡើងរួចទៅហើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ អ្នកត្រូវទទួលខុសត្រូវលើជីវិតរបស់អ្នក ហើយរក្សាទុកតែអារម្មណ៍វិជ្ជមានប៉ុណ្ណោះ។ ផ្លូវទៅក្ដីសុខ និង ភាពជោគជ័យនឹងត្រូវការការខិតខំប្រឹងប្រែងពីអ្នកដូច្នេះកុំសម្រាកនិងបន្តការប្រយុទ្ធដើម្បីខ្លួនអ្នក។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម