បង្ហាញ​អត្តសញ្ញាណ​តារា​ប្រុស​ដែល​សង្ហា​ខ្លាំង​ពេក ធ្វើ​ឲ្យ​គ្រូ​មិន​ឲ្យ​ចូល​រៀនម៉ោងកីឡា

  • 2021-06-22 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​មាន​រូប​សម្បត្តិ​ស្អាត​លើស​អ្នក​ដទៃ​ខ្លាំង​ពេក ជីវិត​នៅ​ពេល​សិក្សា​របស់​តារា​សម្ដែង​ប្រុស​រូប​នេះ គឺ​វេទនា​ខ្លាំង ដោយ​សារ​តែ​ត្រូវ​បាន​គេ​ចោមរោម​ខ្លាំង​ពេក ដល់​ថ្នាក់​គ្រូ​ក៏​វិល​មុខ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sina បាន​ចុះ​ផ្សាយ​អំពី​ប្រវត្តិរូប​ដ៏​ល្បី​ររបស់​តារា​សម្ដែង​ប្រុស​ម្នាក់ ដោយ​សារ​តែ​ស្អាត​ហួសហេតុ​ពេក​បាន​នាំ​ទុក្ខ​មក​ដល់​ខ្លួន។ តាម​នោះដែរ ប្រុស​ស្អាត​ដែល​ធ្លាប់​ជា​ជន​រង​គ្រោះ​នៃ​ភាព​សង្ហា​នេះ​​គឺ តារា​សម្ដែង​ប្រុស Li Yifeng។

ប្រភព​ខាង​លើ បាន​យោង​តាម​សម្ដី​មិត្ត​របស់ ប្រុស​ស្អាត​អាយុ​៣៤​ឆ្នាំ​នេះ​ថា កាល​ថ្នាក់​វិទ្យាល័យ សិល្បករ​រូប​នេះ​គឺ​វេទនា​ខ្លាំង​ណាស់ ដោយ​សារ​តែ​ភាព​សង្ហា​របស់​លោក​ល្បី​ខ្លាំង​ពេក។ រាល់​សប្ដាហ៍​សំបុត្រ​សារភាព​ស្នេហ៍​របស់​លោក​គឺ​គ​រដូច​ភ្នំ។ ហើយ​សិស្ស​ស្រី​មក​ពី​សាលា​ផ្សេង​សុខ​ចិត្ត​ពួន​ក្នុង​គុម្ព​ឈើ ដើម្បី​ចាំ​ជួប​​មុខ​លោក។ មាន​សិស្ស​ស្រី​ម្នាក់​បាន​​ឲ្យ​ដឹង​ថា គ្រាន់​តែ​លក់​របស់​របរ​ដែល​ប្រុសស្អាត​នេះ​ធ្លាប់​ប្រើ​ដូច​ជា ប៊ិច សៀវភៅ ឬ​ក្រដាស​ជូត​មាត់​ដែលលោក​ប្រើ​ហើយ​នោះ ក៏នាង​រក​លុយ​បាន​មិន​ស្ទើរ​ដែរ។

យ៉ាងណាក្ដី អ្វី​ដែល​​ធ្វើ​ឲ្យ​គេ​មិន​ជឿ​នោះ​គឺ មួយ​សាលា​សិស្ស​រាប់​ពាន់​នាក់ មាន​តែ Li Yifeng ម្នាក់​ប៉ុណ្ណោះ ដែល​មានឯកសិទ្ធិ​មិន​ចាំ​បាច់​ចូល​រៀន​ម៉ោង​កីឡា ព្រោះ​នៅ​ពេល​ដែល​លោក​ចូលរៀន​ម៉ោង​នេះ នឹង​ធ្វើ​ឲ្យ​ឆោឡោ​ពេញ​មួយ​សាលា គ្មាន​អ្នក​ណា​អាច​រៀន​សូត្រ​បាន​ទាំង​អស់។ ចាប់​ពី​ពេល​នោះ​មក គ្រូ​កីឡា​របស់លោក ហាម​ដាច់ខាត​មិន​ឲ្យ​លោក​ចូល​រៀន​ម៉ោង​នេះ​ឡើយ។ ក្រៅ​ពី​នេះ​ គ្រូ​បន្ទុក​របស់​លោក​ត្រូវ​រៀប​ឲ្យ​លោក​អង្គុយ​នៅ​កណ្ដាល​សិស្ស​ប្រុស បើ​មិន​ដូច​នោះ​ទេ សិស្ស​ស្រី​នឹង​ច្រណែន​ឈ្លោះ​គ្នា​មិន​ខាន។

ក្រោយ​ពេល​រឿង​នេះ​​ត្រូវ​បាន​ចុះ​ផ្សាយ ទស្សនិកជន​ជា​ច្រើន​បាន​លាន់​មាត់​ថា ជីវិត​ពេល​នៅរៀន​របស់​ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៨៧ មិន​ខុស​ពី​រឿង​ភាពយន្ត​នោះ​ទេ គឺ​មាន​គ្រប់​រសជាតិ​ទាំង​អស់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel