Yang Zi ត្រូវ​ទស្សនិកជន​ថា​សម្រស់​ចាញ់​សិស្ស​ប្អូន​ដាច់​ពេល​ចូល​តួ ណាចា​ជំនាន់​ថ្មី

  • 2021-06-21 04:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រ៉ាប់រង​តួ​ ណាចា នៅ​ក្នុង​កម្មវិធី​ថ្មី តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Zi ត្រូវ​ទស្សនិកជន​វាយ​តម្លៃ​ថា សម្រស់​នៅ​មាន​កម្រិត ត្រូវ​សិស្ស​ប្អូន​វ៉ា​មុខ​ដាច់ ទាំង​ទឹក​មុខ និង​រូប​សម្បត្តិ។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​មិថុនា​កន្លង​ទៅ​នេះ ក្រុម​ការងារ​របស់​កម្មវិធី The Detectives’ Adventures បាន​បញ្ចេញ​កម្រង​រូបភាព​ថ្មី សម្រាប់​ភាគ​របស់​កម្មវិធី​នេះ។ តាម​នោះ​ដែរ នៅ​ក្នុង​ភាគ​ថ្មី សមាជិក​របស់​កម្មវិធី​ទាំង​អស់ នឹង​ត្រូវ​តែង​ខ្លួន​ជា​តួអង្គ​របស់​រឿង ដំណើរ​ទៅ​ភាគ​ខាង​លិច​ចម្លង​ធម៌​របស់​​ស៊ុនអ៊ូខុង ស៊េរី​ឆ្នាំ ១៩៨៦។ នៅ​ក្នុង​​ភាគ​នេះ​ដែរ កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Zi ត្រូវ​បាន​ផលិតករ​ឲ្យ​រ៉ាប់រង​តួ កុមារទេព​ណាចា។ នៅ​ក្នុង​ឈុត​ក្រហម និង​កង​មាស ស្រី​ស្អាត​២៨​ឆ្នាំ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ក្រមិចក្រមើម​ គួរ​ឲ្យ​ស្រលាញ់។ យ៉ាងណាក្ដី ក្រោយ​នោះ​បន្តិច នៅ​ពេល​ក្រុមការងារ​​បញ្ចេញ​រូប​របស់ Jie Qiong ដែល​​រ៉ាប់រង​តួ​បិសាច​ពីងពាង​នោះ Yang Zi ត្រូវ​បាន​យក​ប្រៀបធៀប​ភ្លាម​ៗ​តែ​ម្ដង។

តាម​នោះ​ដែរ តួ​រឿង Ash of Love ត្រូវ​បាន​វាយ​តម្លៃ​ថា មាន​មាឌ​ឌាំង មិន​​ល្វតល្វន់ ថ្ងាស​ធំ ថ្ពាល់​ប៉ោង ពោល​គឺ​ចាញ់​ តួ​រឿង The Legend of Fei ទាំង​ស្រុង។ ក្រោយ​ពេល​មាន​ការ​ប្រៀបធៀប​នេះ​កើត​ឡើង អ្នក​គាំទ្រ​របស់ Yang Zi បាន​ចេញ​មុខ​ការពារ Idol របស់​ខ្លួន​ដោយ​លើក​ឡើងថា ស្រី​ស្អាត​ទាំង​២​មិន​អាច​យក​មក​ប្រៀបធៀប​បាន​ឡើយ ត្បិត Yang Zi សម្ដែង​តួ​ណាចា គឺ​តួ​ប្រុស ឯ Jie Qiong តួ​បិសាច​ពីងពាង​គឺ​តួ​ស្រី ហើយ​ការ​ដែល Yang Zi មាន​មាឌ​ធំ​គឺ​មក​ពី​គ្រោង​ឆ្អឹង​នាង​ពី​កំណើត​គឺ​បែប​នេះ ទោះ​នាង​សម្រក​គីឡូ​ក៏​មិន​​អាច​កែ​ប្រែ​បាន​ឡើយ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម