៣ វិធីលាងស្បែកមុខដោយទឹកជូតបានត្រឹមត្រូវ គ្មានហានិភ័យដល់ស្បែក

  • 2021-06-18 22:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​បាន​ស្បែក​ស្អាត ​ការ​លាង​សម្អាត​​ផ្ទៃ​មុខ ​ជា​រឿង​មិន​អាច​ខ្វះ​បាន​និង​សំខាន់​បំ​ផុត។ ​បើ​មិន​ដូច្នោះ​ទេ ​ច្បាស់​ជា​ស្បែក​មុខ​មាន​បញ្ហា ​​ជាក់​ជា​មិ​ន​ខាន។​ ដូច្នេះ ​គួរ​តែ​​ដឹង​ពី​របៀប​ប្រើ​ប្រាស់​ទឹក​ជូត​មុខ ​និង​​ចំណុច​សំខាន់​ៗ​​ពី​ការ​លាង​សម្អាត​មុខ ​ភ្នែក ​រួម​ទាំង​បបូរ​មាត់ ​ទើប​​ជា​ការ​ល្អ​។​​

រូបតំណាង

**១. ប្រើ​​ប្រភេទ​គ្រីម​លាង​សម្អាត​មុខ ​អាច​ឆាប់​ជ្រួញ​បាន**

​សព្វ​ថ្ងៃ ​​ផលិត​ផល​បែប​គ្រីម​លាង​សម្អាត​ផ្ទៃ​មុខ​ ​កំពុង​វាយ​លុក​ទី​ផ្សា​​យ៉ាង​​ខ្លាំង ​​។ ​ដោយសារ​វា​មាន​ភាព​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​លាប​គ្រីម​លើ​មុខ​ហើយ​​លាង​ចេញ​ជាមួយ​ទឹក​ជា​ការ​ស្រេច។ ​ថ្វី​​​ដ្បិត​ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​អារម្មណ៍​ស្រស់​ថ្លា ​​ជួយ​ផ្តល់​សំណើម​ដល់​មុខ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មិន​មែន​ជា​វិធី​ល្អ​សម្រាប់​ការ​យក​មក​លាង​សម្អាត​មុខ​ឡើយ។ ​​ដោយសារ​ផលិត​ផល​មួយ​ចំនួន ​​អាច​នឹង​ស្អិត​ខ្លាំង​លើ​​ស្បែក​មុខ ​ទាម​ទារ​ការ​ប្រើ​ដៃ​ញី​ខ្លាំង​ដើម្បី​លាង​សម្អាត​ឲ្យ​ជ្រះ​។ ​​ការ​ត្រដុស​ស្បែក​មុខ​ខ្លាំង​ៗ​នឹង​ធ្វើ​ឲ្យ​ងាយ​កើត​ជ្រួញ​ណាស់។ ​ជា​ដំបូន្មាន ​គួរ​ជ្រើស​រើស​ប្រភេទ​ Cleasing Oil ​ ​ដែល​មិន​បណ្ដាល​ឲ្យ​ស្បែក​មាន​បញ្ហា​ទៅ​ជា​ខ្មៅ​ស្រអាប់​។

រូបតំណាង

២. ​គួរ​​ប្រើ​ប្រាស់​ទឹក​ជូត​សម្អាត​មុខ ​លាយ​ជាមួយ​ទឹក​ដើម្បី​ឲ្យ​រលាយ​ចូល​គ្នា​

​ជំ​ហាន​ត្រឹម​ត្រូវ គឺ​ប្រើ​ទឹក​លាយ​ជាមួយ​ Cleansing Oil ​សម្អាត​មុខ​ដើម្បី​​ជម្រះ​គ្រឿង​សម្អាង​បាន​ស្អាត​ល្អ​។ ​សូម​ជូត​ផ្ទៃ​មុខ​ចេញ​ពី​ទិស​ដៅ​ខាង​ក្នុង​ចេញ​មក​ខាង​ក្រៅ​ជា​រង្វង់។ ​ក្រោយ​ពី​ជូត​មុខ​​រួច ​កុំ​ភ្លេច​លាង​មុខ​ដោយ​ទឹក​ស្អាត​ម្ដង​ទៀត​។ ​​ចំពោះ​អ្នក​មាន​ស្បែក​ខ្លាញ់ ​សូម​កុំ​បារម្ភ​ថា​ការ​ជ្រើស​រើស Cleansing Oil ​បណ្ដាល​ឲ្យ​ឡើង​មុខ។ ​តាម​ពិត​ជា​កាន់​តែ​ជួយ​លាង​ធាតុ​កខ្វក់​ពី​ស្បែក​និង​រន្ធ​រោម​បាន​ល្អ​​​​ថែម​ទៀត។

រូបតំណាង

៣. ​ជូត​ភ្នែក​មុន​ បន្ទាប់​មក​មាត់ និង​មុខ

​ការ​ចាប់​ផ្ដើម​ដំបូង​ត្រូវ​ផ្ដើម​ចេញ​ពី​បរិវេណ​រង្វង់​ភ្នែក ។ ​បន្ទាប់​មក​មាត់ ​និង​ជំហាន​ចុង​ក្រោយ​គឺ ផ្ទៃ​មុខ។ ​​គ្រប់​ជំហាន​​នីមួយ​ៗ​ត្រូវ​ប្រាកដ​ថា ​​មិន​បន្សល់​ពណ៌​គ្រឿង​សម្អាង​នៅ​សេសសល់​លើ​ស្បែក​មុខ ។ ​ប៉ុន្តែ​​​គួរ​តែ​ជ្រើស​រើស​ទឹក​ជូត​​សម្រាប់​ភ្នែក​ និង​បបូរ​មាត់ ​ផ្សេង​ពី​​សម្រាប់​​ផ្ទៃ​មុខ។ ​ដោយសារ​​បរិវេណ​​​ភ្នែក​ ​និង​មាត់ ​​តែង​ប្រើ​ប្រភេទ​គ្រឿង​សម្អាង​ដែល​​ជាប់​បាន​យូរ​ ​ធន់​នឹង​​ទឹក​។ ​​ប៉ុន្តែ​ស្បែក​ភ្នែក​​និង​មាត់​ជា​ប្រភេទ​ស្បែក​ស្តើង ​ម្ល៉ោះ​ហើយ​នៅ​ពេល​ជូត​ត្រូវ​ថ្នម​ៗ។ ​បើ​​អ្នក​អាច​ប្រើ Scrub ​​លាប​​លើ​បបូរ​មាត់​​ជា​ទៀង​ទាត់ ​ក៏​​រឹត​តែ​ល្អ ​ដើម្បី​​ងាយ​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល​ ។

រូបតំណាង

​​​​​​​​ជា​ទូ​ទៅ ​នៅ​ពេល​ប្រើ​សំឡី​លាង​សម្អាត​ភ្នែក​រួច ​ត្រូវ​បោះ​ចោល ​​កុំ​យក​មក​ជូត​នៅ​បរិវេណ​មាត់​ និង​មុខ​ទៀត​ឲ្យ​សោះ។ ​ព្រោះ​ថា ​សារធាតុ​កខ្វក់​ទាំង​នោះ​នឹង​​រឹត​បន្ថែម​ភាព​កខ្វក់​បន្ថែម​លើ​ផ្ទៃ​មុខ ​និង​ជូត​សម្អាត​មិន​​ស្អាត​ល្អ​។

អានបន្ត៖ ​ មិនពិបាក! អនុវត្តតិចនិក ៧ យ៉ាងដើម្បីបានស្បែកស្អាតយូរអង្វែង

ប្រភព៖ akerufeed ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម