សារសំខាន់ពីរឿងលុយកាក់អ្នក សម្រាប់សប្ដាហ៏ថ្មីនេះ

  • 2021-06-21 01:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើសបៀរមួយសន្លឹក ដើម្បីដឹងថាគួរតែរៀបចំរឿងលុយកាក់បែបណា

សន្លឹកបៀរទី ១

សន្លឹកបៀរមួយនេះបង្ហាញថា អ្នកកំពុងតែចាប់ផ្ដើមសន្សំសំចៃ ទុកដាក់លុយកាក់បានយ៉ាងល្អកន្លងមក ដែលធ្វើអោយពេលនេះ អ្នកអាចមានសមត្ថភាពក្នុងការចែករំលែកភាគសម្បូរសប្បាយនេះទៅមនុស្សដែលអ្នកស្រលាញ់ សាច់ញាតិបងប្អូន។ វាក៏អាចជាសញ្ញាដែលបញ្ជាក់ថា អ្នកដល់ពេលត្រូវចូលនិវត្តន៏ពីការងារ ឬ ក៏ទទួលបានមរតកពីសាច់ញាតិដែលមានជីវភាពធូរធារណាមួយ។

សន្លឹកបៀរទី ២

សន្លឹកបៀរមួយនេះអាចជាដំណាងអោយ ការទទួលបានរង្វាន់លើកទឹកចិត្ត ដែលកើតចេញមកពីការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមក។ បើសិនជាអ្នកពេញចិត្តសន្លឹកបៀរមួយនេះខ្លាំងជាងគេនោះ អ្នកគួរតែសាកល្បងផ្សងសំណាង ឬ ចូលរួមប្រកួតយករង្វាន់ អ្នកនឹងមានសំណាងខ្លាំងណាស់ក្នុងរយះពេលនេះ។

សន្លឹកបៀរទី ៣

សន្លឹកបៀរមួយនេះអាចជាដំណាងអោយភាពសម្បូរសប្បាយ ក្នុងការរស់នៅដោយមិនមានភាពខ្វះខាតនោះទេ ប្រាក់ចំនូលហូរចូលគ្រប់ទិសទី។ បើសិនជាអ្នកពេញចិត្តសន្លឹកបៀរមួយនេះជាងគេនោះ អ្នកមិនចាំបាច់ត្រូវខ្វល់ខ្វាយពីរឿងលុយកាក់នោះទេ។

សន្លឹកបៀរទី ៤

សន្លឹកបៀរមួយនេះអាចជាដំណាងអោយ ឱកាសថ្មី នឹងធ្វើដំណើរមករកអ្នក។ បើសិនជាអ្នកពេញចិត្តសន្លឹកបៀរមួយនេះជាងគេនោះ សប្បាយចិត្ត អ្នកនឹងទទួលបានដំណឹងល្អពីរឿងការងារថ្មី​ បានឡើងមុខដំណែង ឬ ក៏ទទួលបានប្រាក់ចំនូលពីការបណ្ដាក់ទុនរបស់អ្នក។

សន្លឹកបៀរទី ៥

សន្លឹកបៀរមួយនេះអាចជាដំណាងអោយ ភាពវិជ្ជមាន អាចជាដំណឹងល្អពីប្រាក់ចំនូលពីការបណ្ដាក់ទុនរកស៊ី ឬ ប្រាក់ចំនូលពីប្រាក់កម្ចី។ បើសិនជាអ្នកពេញចិត្តសន្លឹកបៀរមួយនេះជាងគេនោះ គិតទុកអោយហើយទៅថាត្រូវ ចាត់ចែងបែបណាចំពោះប្រាក់កាក់ទាំងនោះ។

សន្លឹកបៀរទី ៦

ចំពោះសន្លឹកបៀរមួយនេះ អ្នកគួរតែព្យាយាមគ្រប់គ្រងការចាយវាយរបស់ខ្លួនឯងបន្តិច កុំចំនាយលើអ្វីដែលចិត្តចង់តែមួយឆាវៗនោះ។ បើសិនជាអ្នកពេញចិត្តសន្លឹកបៀរមួយនេះជាងគេនោះ អ្នកគួរតែរៀនរៀបចំទុកដាក់លុយកាក់ដែលខ្លួនរកបានអោយល្អជាងនេះ ទើបមិនអភ័ព្វខ្លួនទៅថ្ងៃក្រោយ។

សន្លឹកបៀរទី ៧

សន្លឹកបៀរមួយនេះអាចជាដំណាងអោយ ប្រភពចំនូលដែលអ្នកនឹកស្មានមិនដល់ នឹងលេចចេញជារូបរាងសម្រាប់អ្នកជាមិនខាន។ បើសិនជាអ្នកពេញចិត្តសន្លឹកបៀរមួយនេះជាងគេនោះ ឈប់អោយការរំបាកព្រោះតែរឿងលុយកាក់កន្លងមក មកតោងទៀមជីវិតអ្នកទៀតអី អ្នកនឹងមានសំណាងរឿងលុយកាក់ខ្លាំងជាងមុនមិនខានចាប់ពីអាទិត្យថ្មីនេះទៅ។

សន្លឹកបៀរទី ៨

សន្លឹកបៀរមួយនេះអាចជាដំណាងអោយ ទ្រព្យសម្បត្តិដែលកើតចេញពីញើសឈាម និង ការប្រឹងប្រែងរបស់អ្នក។ បើសិនជាអ្នកពេញចិត្តសន្លឹកបៀរមួយនេះជាងគេនោះ កម្លាំងដែលអ្នកចំនាយទៅកន្លងមក អ្នកនឹងទទួលបានផលតបស្នងគួរជាទីគាប់ចិត្តវិញមិនខាន។

សន្លឹកបៀរទី ៩

សន្លឹកបៀរមួយនេះអាចជាដំណាងអោយ ឱកាសថ្មី ដែលអាចប្រភេទជំនួយថ្មី ឬ ក៏មុខដំណែងថ្មីណាមួយ។ បើសិនជាអ្នកពេញចិត្តសន្លឹកបៀរមួយនេះជាងគេនោះ ឈប់អល់អែកទៀតទៅ បើស្អប់ការងារខ្លួនឯងពេលនេះ​ ស្វែងរកការងារថ្មីដែលអ្នកពេញចិត្តទៅ។ បើចង់បានប្រាក់ខែច្រើនជាងនេះ​ គួរតែក្លាហានស្នើរសុំថ្នាក់លើចុះ ព្រោះពេលនេះសំណាងអ្នកនឹងតាមជួយអ្នកជាមិនខាន។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម