រើសបៀរមួយសន្លឹក ដើម្បីដឹងថាហេតុអ្វីអ្នកពិបាកមានអារម្មណ៏ស្ងប់ចិត្តខ្លាំងម្ល៉េះ

  • 2021-06-21 01:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្តសន្លឹកបៀរទី៖

សន្លឹកបៀរទី ១

វាពិបាកណាស់សម្រាប់អ្នកក្នុងការឈប់គិតរវ៉ើររវាយផ្ដេសផ្ដាស ព្រោះអ្នកមិនទាំងចាប់អារម្មណ៏ផងថាអ្នកកំពុងតែគិតច្រើន។ ឥឡូវនេះអ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាវាសំខាន់ម៉្លេះ ហើយមូលហេតុគឺថាការរៀនសូត្របញ្ចប់គំនិតដែលបំផ្លាញខ្លួនឯងគិតពេញមួយថ្ងៃអំពីអ្វីមួយដែលគ្មានដំណោះស្រាយ មានតែនាំមកនូវភាពធុញទ្រាន់មកអោយអ្នកតែប៉ុណ្ណោះ។ ត្រូវចាំថាចិត្តគួរតែជាមិត្តរបស់យើងមិនមែនជាសត្រូវរបស់យើងទេ។

សន្លឹកបៀរទី ២

វាមិនពិបាកសម្រាប់អ្នកក្នុងការបញ្ឈប់ការគិតច្រើនរបស់អ្នក អ្វីដែលពិបាកសម្រាប់អ្នកគឺការមើលឃើញភាពរីកចម្រើនរបស់អ្នកនៅត្រង់ចំណុចនេះ។ ប្រហែលជាដោយមិនដឹងខ្លួន វិចារណញាណអ្នកបានកាន់កាប់គំនិតរបស់អ្នកទៅហើយ មិនអនុញ្ញាតអោយពួកវាទៅគិតផ្ដេសផ្ដាសនោះទេ។ ដូច្នេះអ្វីដែលអ្នកគួរមើលឃើញគឺតំរូវការរបស់អ្នក ហើយចាប់ផ្តើមអបអរសាទរចំពោះសមិទ្ធិផលនេះ។

សន្លឹកបៀរទី ៣

អ្នកមិនអាចបញ្ឈប់ការគិតច្រើនរបស់អ្នកបានទេព្រោះអ្នកមានការភ័យខ្លាច ការថប់អារម្មណ៏ និង បារម្ភច្រើនហួសហេតុ។ អ្នកទំនងជាជឿថានៅពេលមានរឿង“ អាក្រក់” រឿងអាក្រក់ផ្សេងទៀតក៏កើតឡើងព្រមគ្នា ឬថាអ្នករស់នៅដើម្បីរង់ចាំអ្វីដែលកើតឡើង ដើម្បីឱ្យជីវិតរបស់អ្នកមានភាពប្រសើរឡើង។ ឥរិយាបថទាំងអស់នេះមិនអនុញ្ញាតឱ្យអ្នករស់នៅនិងរីករាយនៅទីនេះនិងពេលនេះ ដែលជាគន្លឹះនៃការបើកទ្វារនៃចិត្តដ៏ស្ងប់សុខមួយ។ សូមចងចាំថាអ្វីដែលទៀងទាត់តែមួយគត់គឺ ការផ្លាស់ប្តូរ ហើយការព្រួយបារម្ភគ្រាន់តែធ្វើឱ្យអ្នកធុញទ្រាន់ហើយមិនដោះស្រាយអ្វីបាននោះទេ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម