គ្មានអ្វីល្អជាងធម្មជាតិ! ធានាថាសម៉ត់ផូរផង់ទាំងដងខ្លួន ពេលបានសាកស្ក្រាប់ធម្មជាតិទាំងនេះ

  • 2021-06-18 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពុងស្វែងរកវិធីថែទាំស្បែកដោយធម្មជាតិមែនអត់? មកត្រូវកន្លែងហើយ!

១. ប្រេងអូលីវ + អំបិលម៉ត់

លាយប្រេងអូលីង និង អំបិលម៉ត់ក្នុងបរិមាណស្មើគ្នាអោយមានកំហាប់ខាប់ល្មម។ រួចយកវាមកម៉ាស្សាលើស្បែកថ្មមៗ ពេលមុជទឹក។ វាអាចជួសជម្រុះកោសិកាចាស់ៗ ព្រមទាំងធូលីដីលើស្បែកយ៉ាងមានប្រសិទ្ធិភាព។ ការអនុវត្តបែបនេះជាប្រចាំអាចជួយអោយស្បែកសម៉ត់ រលោងគួរអោយចង់ស្ទាប។

២. កាហ្វេ + ទឹកឃ្មុំ + ទឹកដោះគោស្រស់

លាយកាកកាហ្វេ ជាមួយនឹងទឹកឃ្មុំ និង ទឹកដោះគោស្រស់ រួចមកយកដុសលើខ្លួនថ្មមៗ ទុកចោលប្រមាណ ២០ នាទីមុជទឹកជម្រះដោយទឹកស្អាត។ ស្រ្កាប់ប្រភេទនេះ អាចជួយអោយស្បែកអ្នកមានពន្លឺ ទន់រលោង។

៣. អំពិលទុំ + ទឹកឃ្មុំ

យកអំពិលទុំលាយជាមួយនឹងទឹកឃ្មុំ ហើយស្រ្កាប់ថ្មមៗលើស្បែក ឬ ក៏អាចប្រើប្រាស់ប្រដាប់ដុសក្អែលមកជួយដុសបន្ថែម រួចទុកចោល ១៥ នាទីលាងសម្អាតដោយទឹកស្អាត។ ស្ក្រាប់ប្រភេទនេះមិនត្រឹមតែជួយអោយស្បែកទន់រលោងនោះទេ ថែមទាំងជួយជម្រុះកោសិកាចាស់ៗបានយ៉ាងមានប្រសិទ្ធភាព។

៤. ម្ស៉ៅ Baking Soda + ទឹក

រូបមន្តនេះត្រូវបានណែនាំសម្រាប់អ្នកដែលសម្បុរស្បែកសមិនស្មើគ្នា។ លាយ Baking Soda ជាមួយនឹងទឹករួចកូរអោយសព្វ បន្ទាប់មកដុសខាត់ពាសពេញរាងកាយដោយប្រើក្រណាត់ដុសក្អែល ថ្មមៗ។ ទុកចោលប្រហែល ១០ នាទី ហើយមុជទឹកធម្មតា បន្ទាប់មកជូតខ្លួនអោយស្ងួត រួចលាបឡេថែរក្សាស្បែកភ្លាម។

ប្រភព៖ Sanook ប្រែសម្រួល៖ Iv Madalen

អត្ថបទពេញនិយម