ប្រភេទអាហារសម្បូរដោយ Carbohydrates ដែលជួយសម្រកទម្ងន់តែរហ័ស និង មានប្រសិទ្ធិភាព

  • 2021-06-18 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅមនុស្សភាគច្រើនតែងតែយល់ថា អាហារដែលសម្បូរទៅដោយប្រូតេអ៊ីនជាប្រភេទអាហារដែលគួរតែទទួលទានពេលចង់សម្រកទម្ងន់ គួបផ្សំនឹងបន្លែផ្លែឈើ ហើយចៀសវាងដាច់ខាតអាហារដែលសម្បូរទៅដោយសារជាតិកាបូនអ៊ីដ្រាត។ តែការជ្រើសរើស Carb ដែលត្រឹមត្រូវដើម្បីទទួលទាន មិនត្រឹមតែមិនធ្វើអោយឡើងទម្ងន់នោះទេ ថែមទាំងជួយសម្រកគីឡូបានយ៉ាងមានប្រសិទ្ធិភាពថែមទៀត៖

១. អាហារពេលព្រឹក Oatmeal

ទោះបីជា oats មានជាតិកាបូអ៊ីដ្រាតខ្ពស់ក្ដី ប៉ុន្តែវាក៏មានផ្ទុកជាតិកាកសរសៃខ្ពស់ផងដែរ។ បរិមាណ oats កន្លះពែង អាចផ្ដល់ប្រូតេអ៊ីនអោយយរាងកាយរហូតដល់ទៅ ១០ ក្រាម។

២. បាលី (Barley)

បាលីគឺជាកាបូអ៊ីដ្រាតអាចជួយអោយអ្នកមានអារម្មណ៏ថាឆ្អែតបានយូរក្រោយពេលទទួលទាន ព្រមទាំងសម្បូរទៅដោយជាតិកាកសរសៃ ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ជាពិសេសក៏មានប្រសិទ្ធភាពក្នុងការជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុល និង ជាតិស្ករក្នុងឈាមបានថែមទៀត។

៣. នំបុ័ងស្រូវសាលី

នំប៉័ង ប្រភេទ Whole Wheat ក៏ជាអាហារសម្បូតទៅកាបូអ៊ីដ្រាតដែលមានទាំងជាតិកាកសរសៃនិងអាហារូបត្ថម្ភខ្ពស់។ ទោះជានំបុ័ងបែបនេះងាយស្រួលរកទិញក៏ពិតមែន ក៏គួរតែធ្វើការជ្រើសរើសដោយប្រុងប្រយ័ត្ន ព្រោះថាប្រភេទដែលដាក់លក់នៅតាមទីផ្សារអាចនឹងមានបន្ថែមជាតិស្ករខ្ពស់។

៤. Quinoa

Quinoa គឺជាអាហារគ្រាប់ធញ្ញជាតិទាំងមូលដែលមានភាពងាយស្រួលក្នុងការចម្អិន និង ទទួលទានបំផុត ព្រមទាំងសម្បូរប្រូតេអ៊ីន ជាតិខ្លាញ់ល្អ ជាតិកាកសរសៃ និង វីតាមីន B ដែលចាំបាច់សម្រាប់រាងកាយ។

៥. សណ្ដែកខ្មៅ

គ្រប់គ្នាអាចនឹងដឹងមកហើយថា សណ្ដែកខ្មៅសម្បូរទៅដោយជាតិកាកសរសៃ មានកាឡូរីទាប និង មិនមានជាតិខ្លាញ់នោះទេ។ ការបរិភោគសណ្ដែកខ្មៅមិនត្រឹមតែជួយក្នុងការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាពនោះទេ តែក៏អាចជួយបំប៉នខួរក្បាលផងដែរ ដោយសារតែសារជាតិ Anthocyanins និង សារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយដល់សុខភាពខួរក្បាលផងដែរ។

៦. សណ្ដែក

សណ្ដែកដែលសំបូរទៅដោយសារធាតុចិញ្ចឹមនិងសារធាតុរ៉ែដែលចាំបាច់សម្រាប់រាងកាយ ចូលរួមចំណែកក្នុងការសម្រកទម្ងន់ដោយមានប្រសិទ្ធភាព។ វាក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់នៅក្នុងខ្លួនផងដែរ។

៧. Pasta ប្រភេទ Whole Wheat

Pasta ប្រភេទនេះមិនខុសពីនំបុ័ងប្រភេទ Whole Wheat ប៉ុន្មាននោះទេ ដោយសារតែស្រូវសាលីគឺជាអាហារដែលមានជាតិសរសៃនិងសារជាតិរបំប៉នខ្ពស់។

៨. ល្ពៅ

ប្រសិនបើអ្នកកំពុងតែស្វែងរកអាហារដែលមានជាតិកាកសរសៃ និង មានវីតាមីន C ខ្ពស់នោះ ល្ពៅជាជម្រើសដ៏ល្អបំផុតហើយ តែវាក៏អាចផ្ដល់អោយរាងកាយនូវសារធាតុចិញ្ចឹមផ្សេងៗដែលអាចដុតបំផ្លាញជាតិខ្លាញ់ផងដែរ។

ប្រភព៖ Sanook ប្រែសម្រួល៖ Iv Madalen

អត្ថបទពេញនិយម