នៅ​ពេល​មាន​៣​យ៉ាង​នេះ​ហើយ មិន​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ក៏​មាន​ក្ដី​សុខ​ពេញ​ខ្លួន​ដែរ

  • 2021-06-17 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​ចង​ចាំ​ថា ទោះ​បី​ជា​ជីវិត​យើង​មិន​ហាយ​សូ​ដូច​គេ​មែន​ពិត តែ​ប្រសិន​បើ​អ្នក​មាន​៤​យ៉ាង​ខាង​ក្រោម​នេះ គឺ​ចាត់​ទុក​បាន​ថា​អ្នក​សំណាង​ជាង​មនុស្ស​ជា​ច្រើន​ណាស់​ទៅ​ហើយ។

១. ឪពុក​ម្ដាយ

មនុស្ស​មួយ​ចំនួន​នៅ​តែ​មាន​កូន​ចិត្ត​តូច​ចិត្ត​នឹង​ខ្លួន​ឯង ក្រោយ​ពេល​សម្លឹង​ទៅ​លើ​ឃើញ​ថា គេ​មាន​បាន​ជាង​ខ្លួន ទាំង​ខ្លួន​មាន​ជម្រក និង​ឪពុក​ម្ដាយ​ហើយ​ក៏​ដោយ។ អ្នក​មាន​ដឹង​ទេ​ថា មាន​កូន​កំព្រា​ប៉ុន្មាន​លាន​នាក់​ដែល​ស្រមៃ​ចង់​បាន​គ្រួសារ​ដូច​ជា​អ្នក​នោះ។ គេ​ថា​មាន​ឪពុក​ម្ដាយ គឺ​មាន​អ្វី​គ្រប់​យ៉ាង​ពិត​ជា​មិន​ខុស​ឡើយ ត្បិត​ពេល​មាន​បាន គឺ​យើង​នឹក​​ឃើញ​ព្រះ​រស់​ទាំង​២​មុន​គេ​ហើយ។ បើ​ពេល​គ្មាន​រូប​គាត់​វិញ ក៏​គ្មាន​ន័យ​ដែរ ព្រោះ​រក​បាន​ហើយ ក៏​មិន​ដឹង​ជា​ត្រូវ​សប្បាយ​ជាមួយ​អ្នក​ណា។

២. កូន​ៗ

គេ​ថា​កូន​ៗ​គឺ​ជា​អំណោយ​របស់​ទេវតា​ពិត​ជា​មិន​ខុស​មែន ត្បិត​គ្រួសារ​មួយ​ចំនួន​ ចំណាយ​លុយ​រាប់​មិន​អស់ និង​កម្លាំង​កាយ​ចិត្ត​ជា​ច្រើន ក៏​រក​កូន​មួយ​គ្រាប់​មិន​បាន​។ ដូច​នេះ​ហើយ នៅ​ពេល​មាន​កូន​ ត្រូវ​ចេះ​ឲ្យ​តម្លៃ ព្រោះ​មិន​មែន​អ្នក​ណា​ក៏​អាច​ឡើង​តំណែង​ឪពុក​ម្ដាយ​នោះ​ទេ។ កូន​ៗ​កើត​មក គឺ​ដើម្បី​ថ្នាក់ថ្នម​ស្រលាញ់ ដូច​នេះ​ហើយ នៅពេល​មានកូន​ហើយ ត្រូវ​ចេះ​ថែ​រក្សា​ឲ្យ​កូន​ដើរ​តាម​គន្លង​ធម៌​ កុំ​ឲ្យ​ដើរ​ខុស​ផ្លូវ​ព្រោះ​ឪពុក​ម្ដាយ​តម្រង់​ទិស​មិន​ត្រូវ។

៣. មិត្ត​ពិត​ប្រាកដ

មាន​តែ​គ្រា​ក្រ​អាសន្ន​ប៉ុណ្ណោះ ទើប​អ្នក​ដឹង​ថា អ្នក​ណា​ជា​មិត្ត​ពិត​ប្រាកដ​របស់​ខ្លួន។ មិត្តភ័ក្ដិ​ក៏​ដូច​គ្នា អ្នក​ដែល​រាប់​អាន​អ្នក​តែ​ពេល​ផឹក​​​​​​​​​ស៊ី តែ​ពេល​អ្នក​មាន​លុយ​ ហើយ​ដើរ​ចេញ បោះបង់​អ្នក​នៅ​ពេល​អ្នក​ធ្លាក់​ខ្លួន​នោះ មិន​ត្រូវ​បាន​ហៅ​ថា​ជា​មិត្តភ័ក្ដិ​ឡើយ ដោយ​គួរ​តែ​ហៅ​ថា​បក្សពួក​ទើប​ត្រូវ។ អ្នក​ក៏​គួរ​ឆ្លៀត​ពេល​នេះ ដក​ពួក​គេ​ចេញ​ពី​ជីវិត​តែ​ម្ដង​រឹត​តែ​ប្រសើរ។ ជំពូក​មនុស្ស​ទាំង​នេះ ទុក​ក៏​គ្មាន​ប្រយោជន៍ ដក​ចេញ​ក៏​មិន​ខាត។ ទុក​តែ​​អ្នក​ដែល​រាប់​អាន​អ្នក​ចេញ​ពី​ចិត្ត​បាន​ហើយ អ្នក​ដែល​ដឹង​ថា​ទោះ​អ្នក​មិន​មាន​អ្វី​ក៏​នៅ​តែ​រាប់​រក​នោះ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម