អ្នក​គាំទ្រ​ព្រួយ​បារម្ភ​ចំពោះ​ Yang Mi ខ្លាំង​ព្រោះ​ឃើញ​នាង​កាន់​របស់​មួយ​នេះ​ពេល​ទៅ​ធ្វើ​ការ

  • 2021-06-17 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មី​ៗ​នេះ​បំផុត គេ​ប្រទះ​ឃើញ​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi កាន់​របស់​មួយ​នៅ​ក្នុង​ដៃ​នៅ​ពេល​ទៅ​ធ្វើ​ការ ហើយ​នេះ​ក៏​មិន​មែន​ជា​លើក​ទី​១​ដែល​នាង​ទុក​របស់​នេះ​នៅ​ជិត​ខ្លួន​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ព្រួយ​បារម្ភ​ជា​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា​មុន​នេះ បណ្ដា្​ព័ត៌មាន​ QQ បានរាយការណ៍​ថា តារា​សម្ដែង​លំដាប់ A ចិន Yang Mi បាន​មាន​វត្តមាន​នៅ​ទីក្រុង​សៀងហៃ​ប្រទេស​ចិន​ដើម្បី​ថត​រឿង​ភាគ She and Her Perfect Husband។ ស្លៀក​ពាក់​ឈុត​សាមញ្ញ​ តែ​តារា​ស្រី​អាយុ ៣៤​ឆ្នាំ នៅ​តែ​មើល​ទៅ​ស្រស់​ស្អាត និង​លេច​ធ្លោ​ខ្លាំង​នៅ​​លើ​ផ្លូវ។ យ៉ាងណាក្ដី នៅ​ពេលក្រឡេក​ទៅ​ដៃ​របស់​អ្នក​ម្ដាយ​កូន១ អ្នក​គាំទ្រ​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ពី​ស្រី​ស្អាត​នេះ​សារ​ជា​ថ្មី។ ជាក់​ស្ដែង នៅ​ពេល​ទៅ​​ធ្វើ​ការ​នេះ Yang Mi បាន​កាន់​ម៉ាស៊ីន​ស្ដាប់​ធម៌​នៅ​ក្នុងដៃ។ ទស្សនិក​ជន​បាន​រក​ឃើញ​ថា ម៉ាស៊ី​ន​នេះ​ជួយ​ឲ្យ​អ្នក​ស្ដាប់​រំងាប់​ចិត្ត ផ្ចង់​អារម្មណ៍ និង​កុំ​ឲ្យ​ភ័យ​ខ្លាច។ Yang Mi គឺ​ជា​សិល្បករ​​ដែល​​ឧស្សាហ៍​ប្រើ​ម៉ាស៊ីន​ស្ដាប់​ធម៌​នេះ​ច្រើន​ជាង​គេ។

ហើយ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​តារា​ស្រី​កើត​ឆ្នាំ ១៩៨៦ ព្រួយ​បារម្ភពី​នាង​​គឺ​មក​ពី ពួក​គេ​ដឹង​ថា នាង​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រក្រតី​ទៀត​ហើយ ត្បិត​លើក​មុន​ដែល​គេ​ឃើញ​នាង​ប្រើ​ម៉ាស៊ី​ន​នេះ​នោះ​គឺ​នៅ​ពេល​នាង​ប្រកាស​លែងលះ​ជាមួយ​តារា​សម្ដែង​ប្រុស Harwick Lau ហើយ​ត្រូវ​គេ​រិះគន់​ខ្លាំង រឿង​មួយ​ឆ្នាំ​ទៅ​មើល​កូន​មិនបាន​១០​ដង។

មួយ​រយៈ​ចុង​ក្រោយ​នេះ Yang Mi ត្រូវ​បាន​​គេ​រិះគន់​ដូច​គ្នា ព្រោះ​នៅ​ថ្ងៃ​ខួប​កូន​ស្រី​មិន​បាន​ជូន​ពរ ហើយ​ក៏​បាន​ទៅ​លេង​ដែរ គឺ​នៅ​រវល់​ថត​កម្មវិធី​ឥត​ឈប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា ចិត្ត​នាង​មិន​ស្ងប់​ត្រូវ​ការ​ជំនួយ​ពី​ម៉ាស៊ីន​ស្ដាប់​ធម៌៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម