បើសិនចង់មានសំណាងពីឥលូវរហូតដល់ចាស់ មនុស្សស្រីគួររៀនធ្វើរឿងទាំងនេះ

  • 2021-06-16 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​ចង់​រីក​រាយ​​ក្នុង​ជីវិត ​គួ​រ​តែ​ធ្វើ​រឿង​​ងាយ​ៗ​ទាំង​នេះ​ឲ្យ​ច្បាស់​លាស់ ​ពី​ពេល​ឥលូវ​នេះ​រហូត​ដល់​ចាស់ ដើម្បី​ទទួល​បាន​លាភ​សំណាង​ប្រ​ចាំ​ខ្លួន។ ​ទាំង​នេះ ​គឺ​ជា​រឿង​សាមញ្ញ​ៗ​ដែល​មនុស្ស​ស្រី​អាច​ធ្វើ​បាន​ដោយ​គ្មាន​បញ្ហា។​

១. ទង្វើ​ប្រកដ​ដោយ​គុណ​ធម៍

​មនុស្ស​ស្រី​ដែល​ចង់​បាន​​ការ​សប្បាយ​រីក​រាយ ​គួ​រ​តែ​ធ្វើ​រឿង​ល្អ​ៗ​ចំពោះ​ខ្លួន​ឯង​និង​គ្រួសារ​។ ​​​ត្រូវ​លះ​បង់​នូវ​ការ​ស្អប់ ហើយ​ធ្វើ​រឿង​ល្អ​ច្រើន​ឡើង​ៗ។ ​

២. ​មើល​ថែ​ទាំ​ឪពុក​ម្តាយ

មិន​បាច់​ទាល់​តែ​អ្នក​មាន​លុយ​ច្រើន ក្លាយ​ជា​អ្នក​មាន​ទើប​អាច​សង​គុណ​ឪពុក​ម្តាយ​បាន​ទេ ព្រោះ​អ្នក​ក៏​មិន​ដឹង​​ខ្លួន​ឯង​ថា ពេល​ណា​​​អ្នក​ជោគ​ជ័យ​ដែរ ​​ហើយ​ឪពុក​ម្តាយ​​អ្នក ​ក៏​មិន​ដឹង​ថា​អាច​​រង់​ចាំ​បាន​ដល់​ថ្ងៃ​នោះ​ឬ​អត់​ដូច​គ្នា។ ​ហេ​តុ​នេះ ​គួរ​តែ​យក​ពេល​ថែ​ទាំ​អ្នក​​គុណ ​កុំ​ភ្លេច​​នៅ​ហូប​អាហារ​ជាមួយ​គ្រួសារ​របស់​អ្នក​។ ​​បើ​អ្នក​មិន​ចង់​​សោក​ស្តាយ​នៅ​ពេល​ចាស់​ទេ ​គួរ​តែ​ស្រលាញ់​ឪពុក​ម្តាយ​របស់​អ្នក​ឲ្យ​ច្រើន​ៗ​​ពី​ពេល​ឥលូវ​នេះ​។

៣. រួស​រាយ​ដាក់​​អ្នក​ដទៃ

​​​​​​​​​ជីវិត​របស់​មនុស្ស​ស្រី​ឆ្លាត ​ត្រូវ​រស់​នៅ​​ប្រកប​ដោយ​កិត្តិយស​ល្អ​ ​កុំ​​ឲ្យ​ជីវិត​រស់​​ក្នុង​រឿង​អាប់​យស​រាប់​ពាន់​ឆ្នាំ​ឲ្យ​សោះ។ ដូច្នេះ​ត្រូវ​​បង្ហាញ​សកម្មភាព​និង​និយាយ​ស្តី​ឲ្យ​មាន​ស្តង់​ដា ​រួម​ទាំង​​ចេះ​រួស​​រាយ​ដាក់​អ្នក​ផង​​ទាំង​ពួង​ដែរ។ កុំ​បំផ្លាញ​ខ្លួន​ឯង ​ដោយ​​សារ​តែ​កំហឹង​មួយ​ឆាវ។

៤. ​កុំ​និយាយ​ដើម​អ្នក​ដទៃ

ទម្លាប់​និយាយ​ដើម​គេ ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​គ្រោះ​ថ្នាក់។ ​មិន​​ត្រឹម​តែ​ មិន​បាន​ទទួល​ការ​ស្រលាញ់​ពី​អ្នក​ដទៃ​ឡើយ ​ថែម​ទាំង​បង្កើត​ឲ្យ​ខ្លួន​ឯង​យ៉ាប់​ហៅ​លែង​លឺ​ទៀត​ផង។ ​នេះ​គឺ​ជា​របៀប​ដែល​ធ្វើ​ឲ្យ​ជីវិត​អ្នក​ពោរពេញ​ដោយ​ការ​ច្រណែន ​ឈ្នានីស​មិន​ចេះ​ចប់។ ​កុំ​និយាយ​ដើម​អ្ន​កដទៃ ​គួរ​តែ​​រីក​រាយ​នៅ​ពេល​​​ឃើញ​នរណា​ជោគ​ជ័យ​​អ្វី​មួយ។

៥. ​​មិន​កេង​ប្រវញ្ច័​លើ​អ្នក​ដទៃ

រស់​ក្នុង​ជីវិត​នេះ ​កុំ​ខ្សែ​លើ​អ្នក​ណា​ទាំង​អស់​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ​ឬ​ដើម្បី​ប្រាក់។ ​អ្នក​ត្រូវ​ចាំ​ថា លុយ ​កេរ្តិ៍​ឈ្មោះ ​ភាព​មាន​បាន​នឹង​កើត​ឡើង​ នៅ​ពេល​អ្នក​មាន​ភាព​ខ្លាំង​ដោយ​ខ្លួន​ឯង។ ​កុំ​បោះ​ជំហាន​លើ​​ខ្នង​អ្នក​ដទៃ ​ដើម្បី​ឲ្យ​ខ្លួន​ឯង​ជឿន​លឿន​បាន​រហ័ស ព្រោះ​ពេល​ដែល​អ្នក​ចាស់ ​នោះ​អ្នក​នឹង​ចំណាយ​ច្រើន​មិន​ខាន។ ​ត្រូវ​រស់​​ជាមួយ​នឹង​ភាប​ស្មោះ​ត្រង់ ​កុំ​លក់​មនសិការ​ខ្លួន​ឯង ​ដោយ​សារ​តែ​ប្រាក់​ឲ្យ​សោះ៕​​

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម