Idol ប្រុស​កូរ៉េ ព្យាយាម​សម្លាប់​ខ្លួន​ ក្រោយ​ជាប់​ទោស​រំលោភ​គេ

  • 2021-06-16 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀ់ង​ប្រុស​កូរ៉េ Himchan បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​​ឯង ក្រោយ​ពេល​ត្រូវ​តុលាការ​កាត់​ទោស​ថា​​លោក​ពិត​ជា​បាន​មាន​បំណង​រំលោភ​សេព​សន្ថវៈ​ពិត​ប្រាកដ​មែន។

កាល​ពីថ្ងៃ​ទី ១៥ ខែ​មិថុនា​​មុន​នេះ បណ្ដាញ​ព័ត៌មាន My Daily បាន​រាយការណ៍​ថា តារា​ចម្រៀង​ប្រុស​កូរ៉េ​ល្បី​ឈ្មោះ Himchan សមាជិក​ក្រុម​ចម្រៀង BAP បាន​ព្យាយាមសម្លាប់​ខ្លួន​នៅ​ផ្ទះ​របស់​ខ្លួន។ សំណាង​ល្អ ម្ដាយ​របស់​លោក បាន​ដឹង​ទាន់ និង​ជូន​លោក​ទៅ​សង្គ្រោះ​បន្ទាន់​ទាន់​ពេល​វេលា។ ក្រោយ​ព្យាបាល​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ លោក​បាន​ផុត​ដំណាក់កាល​គ្រោះថ្នាក់​ហើយ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​តារា​អាយុ ៣១​ឆ្នាំ​គិត​ខ្លី​បែប​នេះ​ គឺ​មក​ពី​លោក​ត្រូវ​រង​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង ព្រោះ​ជួប​រឿង​អាស្រូវ​ផ្ទួន​ៗ​គ្នា។ តាម​នោះ​ដែរ កាល​ពី​ឆ្នាំ ២០១៨ លោក​បាន​ជួប​នារី​ម្នាក់​នៅ​ខេត្ត Gyeonggi នៅ​សណ្ឋាគារ​មួយ ហើយ​លោក​បាន​​វាយលុក ធ្វើ​ការ​រំលោភ​លើ​នារី​នោះ។ ជា​លទ្ធផល​ លោក​ត្រូវ​ជាប់​គុក​ចំនួន ១០​ខែ។

ក្រោយ​ពេល​ចេញ​ពី​គុក តារា​ប្រុស​រូប​នេះ​បាន​លើក​ឡើង​ថា លោក​មិន​បាន​រំលោភ​នារី​ខាង​លើទេ ព្រោះ​ដោយ​សារ​អ្នក​ទាំង​២​មាន​ទំនាក់ទំនង​ជា​សង្សារ​នឹង​គ្នា។ យ៉ាងណាក្ដី ការ​តវ៉ា​ជា​ច្រើន​ដង​របស់​លោក នៅ​តែ​ត្រូវ​តុលាការ​ច្រាន​ចោល​ដដែរ។ ទន្ទឹម​​នឹង​រឿង​ក្ដី​រំលោភ​នេះ លោក​ក៏​ជាប់​រឿង​ក្ដី​មួយ​ទៀត នោះ​គឺ​បង្ករ​គ្រោះ​ថ្នាក់ ដោយ​សារ​តែ​សេព​គ្រឿង​ស្រវឹង និង​ត្រូវ​បាន​គេ​ដក​ហូត​ប័ណ្ណ​​បើកបរ​តែ​ម្ដង។

ដោយ​សារ​តែ​រង​សម្ពាធ​ខ្លាំង​ពេក​មិន​បាន ​នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា តារា​កើត​ឆ្នាំ ១៩៩០​បាន​ព្យាយាម​បញ្ចប់​ជីវិត​ខ្លួន​ឯង តែ​ត្រូវ​បាន​ម្ដាយ​បង្កើត​ជូន​ទៅ​មន្ទីពេទ្យ​ទាន់​ពេល៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម