ភេសជ្ជៈសម្រកទម្ងន់លឿនបំផុត ៣ កែវ ដែលផ្ដល់អោយដោយក្រូចឆ្មា

  • 2021-06-16 00:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រូចឆ្មាមានអាស៊ីដសរីរាង្គមួយចំនួនដូចជាគ្លូកូស្យូសវីតាមីន C, B1, B2, PP, កាល់ស្យូម, ប៉ូតាស្យូម, ផូស្វ័រ ... កាត់បន្ថយភាពតានតឹងនិងការអស់កម្លាំងយ៉ាងមានប្រសិទ្ធភាពផ្តល់ឱ្យអ្នកនូវអារម្មណ៍សុខស្រួល។ ក្រូចឆ្មាជាអាហារសម្រាប់កែច្នៃមុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់និងទាក់ទាញជាច្រើនមុខក៏ដូចជាគ្រឿងផ្សំថែរក្សាសម្រស់និងសម្រកទម្ងន់ផងដែរ។ គ្រឿងផ្សំដែលមាននៅក្នុងក្រូចឆ្មាមានប្រសិទ្ធិភាពជម្រុញក្រពះឱ្យបំបែកអាហារ សំអាតរាងកាយ ដុតបំផ្លាញកាឡូរី កាត់បន្ថយការស្រូបយកជាតិខ្លាញ់ និង ជាតិស្ករ ដែលមានគ្រោះថ្នាក់ដល់សុខភាព ធ្វើអោយវិវត្តទៅកើតជម្ងឺលើសទម្ងន់បាន។

ទឹក + ក្រូចឆ្មា

ទឹកក្រូចឆ្មាគឺជាភេសជ្ជៈបន្សាបជាតិពុលដែលជួយបំបាត់ជាតិខ្លាញ់និងដុតបំផ្លាញជាតិខ្លាញ់ដែលលើសនៅក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាព។ រូបមន្តភេសជ្ជៈនេះគឺសាមញ្ញណាស់ដោយគ្រាន់តែរៀបចំក្រូចឆ្មា ១ កែវនិងទឹកចម្រោះ ២ លីត្រហើយអ្នកមានភេសជ្ជៈអព្ភូតហេតុដែលជួយដុតបំផ្លាញជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព។ អ្នកក៏អាចបន្ថែមអំបិលបន្តិចដើម្បីបន្ថែមរសជាតិបន្ថែមដល់ភេសជ្ជៈ ប៉ុន្តែកុំបន្ថែមស្ករព្រោះជាតិផ្អែមនឹងបាត់បង់ប្រសិទ្ធភាពក្នុងការសម្រកទម្ងន់របស់វាបាន។

ក្រូចឆ្មា + ទឹកឃ្មុំ

អ្នកអាចទាញយកអត្ថប្រយោជន៍ពីទឹកក្រូចឆ្មារលាយជាមួយទឹកឃ្មុំដើម្បីបញ្ចុះទម្ងន់បាន។ ទោះបីជាសារជាតិផ្អែមមិនល្អសម្រាប់ការសម្រកទម្ងន់ក៏ដោយ ទឹកឃ្មុំមានផ្ទុកជាតិស្ករដែលមិនបង្កឱ្យមានជាតិខ្លាញ់ និង មានសមត្ថភាពជួយធ្វើឱ្យអ្នកមានអារម្មណ៏ស្រស់ស្រាយ ដូច្នេះការរួមផ្សំនៃគ្រឿងផ្សំទាំងពីរនេះនឹងបង្កើតជាភេសជ្ជៈដែលគ្មានគ្រោះថ្នាក់។ ការធ្វើទឹកក្រូចឆ្មាទឹកឃ្មុំគឺសាមញ្ញណាស់ គ្រាន់តែរៀបចំទឹកក្តៅ ៥០០ មីលីលីត្រទឹកក្រូចឆ្មៃ ១/២ ស្លាបព្រាកាហ្វេទឹកឃ្មុំ ២ ស្លាបព្រាបាយលាយជាមួយគ្នា ជាការស្រេច។ អ្នកគួរតែផឹកវាតាំងពីព្រលឹមនិងមុនពេលញ៉ាំអាហារសំខាន់ដើម្បីកុំអោយប៉ះពាល់ដល់ក្រពះ។

តែបៃតង + ក្រូចឆ្មា

មិនខុសពីក្រូចឆ្មានោះទេ តែបៃតងក៏ជាវិធីសាស្ត្រមួយដើម្បីកាត់បន្ថយខ្លាញ់ក្បាលពោះដែរ។ ការរួមផ្សំនៃក្រូចឆ្មានិងតែបៃតងនឹងនាំមកនូវលទ្ធផលលើសពីការរំពឹងទុករបស់អ្នក ដោយមិនត្រឹមតែកាត់បន្ថយខ្លាញ់ក្បាលពោះប៉ុណ្ណោះទេភេសជ្ជៈនេះក៏ល្អសម្រាប់ស្បែកបន្ថយដំណើរការចាស់និងការពារជំងឺជាច្រើនផងដែរ។ គ្រាន់តែចម្អិនស្លឹកតែបៃតងជាមួយទឹកប្រហែល ២ លីត្រដើម្បីផឹករាល់ថ្ងៃ។ រាល់ពេលដែលអ្នកផឹកអ្នកច្របាច់ក្រូចឆ្មាពីរបីដំណក់ចូលក្នុងពែងតែបង្កើតរសជាតិជូរល្មម។ ផឹករាល់ថ្ងៃតែជៀសវាងផឹកនៅលើពោះទទេ។

ប្រភព៖ kienthuc ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម