ល្អ​ពេក​ហើយ ម្សៅ​កូន​ក្មេង​មួយ​កំប៉ុង​ អាច​ជួយ​ឲ្យ​អ្នក​ស្អាត​លើ​ស​ដើម​ដល់​ ៥​កន្លែង

  • 2021-06-15 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ត្រឹម​តែ​អាច​ជួយ​បាត់​រមាស់ និង​កន្ទួល​លើ​ស្បែក​នោះ​ទេ ម្សៅ​លាប​កូន​ក្មេង​នៅ​មាន​ផល​ប្រយោជន៍​ជាច្រើន​សម្រាប់​សម្រស់​របស់​អ្នក​ដែល​អ្នក​មិន​ទាន់​ដឹង។

១. កម្ចាត់​សក់​ប្រេង

ជាមួយ​នឹង​អាកាសធាតុក្ដៅ និងសើម​ដូច​ប្រទេស​យើង ការ​ដែល​សក់​ឆាប់​ឡើង​ប្រេង​គឺ​ជា​រឿង​ដែល​ជៀស​មិន​ផុត។ នៅ​ពេល​សក់​ឡើង​ប្រេង​ខ្លាំង គ្រាន់​តែ​ចាក់​ម្សៅ​កូន​ក្មេង​ដាក់​ដៃ​ រួច​យក​ចំនួន​បន្តិច​ម្ដង​ៗ លាប​នៅ​គល់​សក់ និង​កន្លែង​ដែល​ឡើង​ប្រេង។ ក្រោយ​ពេល​លាប គ្រាន់​តែ​​ម៉ាស្សា​ឲ្យ​ម្សៅ​ចូល​សក់​កុំ​ឲ្យ​ឃើញ​ស គឺ​អ្នក​មាន​សក់​រលាស់​ថ្មី ដូច​ទើប​នឹង​កក់​ដែរ។

២. ប្រើ​ជា​ម្សៅ​ហុយ

តើ​អ្នក​ដឹង​ទេ​ថា ប្រសិន​បើ​ថ្ងៃ​ណាមួយ ម្សៅ​ហុយ​របស់​អ្នក​អស់ ហើយ​អ្នក​​មិន​ទាន់​បាន​ទិញ​ថ្មី​នោះ គឺ​អ្នក​អាច​ជំនួស​ដោយ​ម្សៅ​កូន​ក្មេង​ដោយ​គ្មាន​បញ្ហា​ឡើយ។ តាម​នោះ​ដែរ ក្រោយលាប​ម្សៅ​ទ្រនាប់​រួច អ្នក​ចាក់​ម្សៅ​ហុយ​ចេញ​ក្រៅ រួច​យក​ជក់ ឬប៉ុង​មក​ផ្ដិត​លើ​មុខ នឹង​​ធ្វើ​ឲ្យ​ម៉ដ្ឋ​មិនចាញ់​ម្សៅ​ហុយ​ឡើយ។ តែ​គួរ​ប្រើ​ចំនួន​សមល្មម ត្បិត​ម្សៅ​កូន​ក្មេង​ភាគ​ច្រើន​ស​ជាង​សាច់​ម្សៅ​ហុយ និង​ស្ងួត​ជាង​ម្សៅ​​ហុយ​ទូទៅ។

៣. រក្សា​ក្រែម​បាន​យូរ

អ្នក​មាន​បញ្ហា​ក្រែម​ជាប់​មិន​បាន​យូរ និង​មិន​ចូល​ចិត្ត​ក្រែម​រលោង​មែន​ទេ​ ពេល​នេះ​លែង​ជា​​បញ្ហា​ហើយ។ ក្រោយ​ពេល​លាប​ក្រែម​រួច គ្រាន់​តែ​យក​ក្រដាស​ជូត​ផ្ដិត​លើ​មាត់​ និង​យក​ជក់​ផាត់​ម្សៅ​កូនក្មេង នោះ​ក្រែម​របស់​អ្នក​នឹង​ជាប់​បាន​យូរ និង​លែង​រលើប​ដូច​ខ្លាញ់​ទៀត​ហើយ។

៤. បំបាត់​ក្លិន​ក្លៀក

អ្នក​មិន​ចូលចិត្ត​អារម្មណ៍​ស្អិតប្រតេកប្រតាក​ពេល​ប្រើ​លុញ​ក្លៀក​មែន​ទេ។ ម្សៅ​កូន​ក្មេង​អាច​ជួយ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ ដោយ​ម្សៅ​នេះ​អាច​ទប់​ក្លិន​ក្លៀក និង​ស្រូប​យក​ញើស​បាន​ល្អ។ ក្រោយ​ពេល​ងូត​ទឹក​ គ្រាន់​តែ​លាប​ម្សៅ​នេះ​លើ​ក្លៀក​ជា​ការ​ស្រេច។

៥. បំបាត់​បែក​ញើស​ដៃ

មនុស្ស​ជា​ច្រើន​កើត​មក គឺ​មាន​ការ​បែក​ញើស​បាត​ដៃ​នេះ​តែម្ដង ដោយ​មិន​អាច​ព្យាបាល​ដាច់​បាន​ឡើយ។ នៅ​ពេល​ចូលរួម​កម្មវិធី​ធំ​ៗ​ដែល​តម្រូវ​ឲ្យ​ចាប់​ដៃ​អ្នក​ដទៃ​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​បាត់​ភាពជឿជាក់​បើ​ដៃ​សើម​ជោគ​បែប​នេះ។ ដើម្បី​កែប្រែ​បញ្ហា​នេះ ក្រោយ​ពេល​លាង​ដៃ​រួច គ្រាន់​តែ​ញី​ម្សៅ​កូនក្មេង​ឲ្យ​សព្វ​បាត​ដៃ និង​ធ្ចើ​ចំនួន​ប៉ុន្មាន​ដង នឹង​ជួយ​ទប់​ស្កាត់​បែក​ញើស​ដៃ​បាន​យូរ​គួរ​សម។ អ្នក​អាច​យក​ម្សៅ​តាម​ដើម្បី​លាប​បន្ថែម នៅ​ពេល​ចាប់​ផ្ដើម​បែក​ញើស​ទៀត៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម