អ្នកគាំទ្ររិះគន់ ពេលរូប​ Liu Yifei មុន​ និង​ក្រោយ​ពេល​​កែ​ខុស​គ្នា​ខ្លាំង​ពេក

  • 2021-06-14 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​ថ្មី​បំផុត តារា​សម្ដែង​ស្រី​ជួ​រ​មុខ​ចិន Liu Yifei បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រងាក​ចិត្ត​ ត្បិត​រវាង​រូប​ក្រោយ​ឆ្លង​កាត់ edit និង​រូប​ពិត​របស់​នាង​ខុស​គ្នា​ច្រើន។

មុន​នេះ​បន្តិច តារា​សម្ដែង​ស្រី​ជើង​ចាស់​ចិន Liu Yifei បាន​មាន​វត្តមាន​​ដ៏​ធំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​កម្សាន្ត​ខ្នាត​យក្ស Tencent។ មូលហេតុ​ចម្បង​របស់​តួ​រឿង Mulan នៅ​ក្នុង​កម្មវិធី​ដែល​ប្រជុំ​ទៅ​ដោយ​កំពូល​តារា​នេះ​គឺ​ដើម្បី ផ្សព្វផ្សាយ​រឿង​ភាគ Meng Hua Luo របស់​ខ្លួន។

មុន​ពេល​កម្មវិធី​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ ស្រី​ស្អាត​វ័យ ៣៣​ឆ្នាំ ត្រូវ​បាន​ក្រុមការងារ​ផ្ដិត​រូប និង​បង្ហោះ​លើ​បណ្ដាញស​ង្គម​របស់​ក្រុមហ៊ុន ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អត់​នឹង​មិន​សរសើរ​មិនបាន​ចំពោះ​សម្រស់ ដ៏​ស្រស់​សោភា​​របស់​នាង។ យ៉ាងណាក្ដី មិន​ទាន់​បាន​ប៉ុន្មាន​ផង នៅ​ពេល​កម្មវិធី​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​​ ហើយ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នោះ គេ​សង្កេត​ឃើញ​ថា រូប​ទាំង​២​នេះ​គឺ​ខុស​គ្នា​ទាំង​ស្រុង។

តាម​នោះ​ដែរ នៅ​ក្នុង​រូប​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ចេញ​នោះ តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ មើល​ទៅ​ស្គម រាង​ស្រឡូន​ដូច​តារា​ម៉ូដែល និង​មើល​ទៅ​ក្មេង​ជាង​វ័យ។ យ៉ាងណាក៏ដោយ រូប​ដែល​មិន​ទាន់​ឆ្លងកាត់​ការ​កែកុន គេ​សង្កេត​ឃើញ​ថា តារា​កើត​ឆ្នាំ ១៩៨៧ ឡើង​គីឡូ ដុះ​បឿ​ក​ជា​ដើម។

នៅ​លើ​បណ្ដាញ​សង្គម មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា រយៈ​​ពេល​កំពូល​សម្រស់​របស់ Liu Yifei បាន​កន្លង​ផុត​ហើយ នៅ​ពេល​នេះ​នាង​ថែ​រាងមិន​បាន​ល្អ​ដូច​មុន ធ្វើ​ឲ្យ​រូប​ទាំង​អស់​មុន​ពេល​បញ្ចេញ​ត្រូវ​ចំណាយ​ពេល​ច្រើនដើម្បី​កែកុន​ទើប​អាច​​បង្ហោះ​បាន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម