កុំយកសម្រស់ទៅប្រថុយ! គួរដឹងពីពេលវេលាដែល​ត្រូវបោះចោលផលិតផលគ្រឿងសម្អាង

  • 2021-06-10 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ដឹង​ទេ​ថា គ្រប់​ផលិតផល​គ្រឿង​សម្អាង​និង​ថែរក្សា​ស្បែក​ សុទ្ធ​តែ​មាន​អាយុ​កាល​កំណត់ ដែល​ត្រូវ​បោះ​ចោល? បើ​អ្នក​នៅ​តែ​បន្ត​ប្រើ​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ប្រៀប​ដូច​ជា​អ្នក​ញ៉ាំ​អាហារ​ជូរ​ផ្អូម​ខូច​គុណ​ភាព​ដូច្នោះ​ដែរ​។

ផលិតផល​​ភាគ​ច្រើន​ មាន​សញ្ញា​បញ្ជាក់​ពី​ចំនួន​ខែ​ឬ​ឆ្នាំ​ ដែល​អ្នក​​អាច​ប្រើ​បាន បន្ទាប់​ពី​បើក​រួច​។ ឧទាហរណ៍​ បើ​​មាន​សញ្ញា​ M និង​លេខ ៦ ​នៅ​ខាង​មុន មាន​ន័យ​ថា​ អ្នក​គួរ​តែ​ឈប់​ប្រើ​ផលិតផល​នោះ​ទៀត​ក្នុង​រយៈ​ពេល​ ៦​ខែ បន្ទាប់​ពី​បើក​រួច​។

ប្រសិន​បើ​គ្មាន​សញ្ញា​បញ្ជាក់​​ពី​អាយុកាល​ទេ (PAO) អ្នក​​គួរ​ដឹង​ពី​ពេល​វេលា​ដែល​ត្រូវ​បោះ​ចោល​ ជៀស​វាង​គ្រោះ​ថ្នាក់​​ដល់​សម្រស់​និង​សុខភាព​។

១. ទឹក​ជូត​សម្អាត​មុខ (៦ ខែ)

២. ហ្វូម​លាង​មុខ (១ ឆ្នាំ)

៣. ទឹក​តប់ Toner (៦ខែ-១ឆ្នាំ)

៤. គ្រីម​ឬ​ឡេ​លាប​មុខ (១ឆ្នាំ)

៥. ម្សៅ​បិទបាំង​ស្នាម (១ឆ្នាំ)

៦. ម្សៅ​ទ្រនាប់ (១ឆ្នាំ)

៧. ម្សៅ​ផាត់​​មុខ​និង​គូល័រ​ផាត់​ថ្ពាល់ (២ឆ្នាំ)

៨. ខ្មៅ​ដៃ​គូ​ចិញ្ចើម (២ឆ្នាំ)

៩. គូល័រ​ផាត់​ភ្នែក (៦ខែ-២ឆ្នាំ)

១០. ម៉ាស្ការ៉ា (៤-៦ខែ)

១១. ខ្មៅដៃ​គូរ​ត្រ​ភ្នែក (៦ខែ-១ឆ្នាំ)

១២. ខ្មៅ​ដៃ​គូ​ត្រេ​មាត់ (១ឆ្នាំ)

១៣. ក្រែម​លាប​មាត់ (២ឆ្នាំ)

១៤. ក្រែម​លាប​មាត់​ប្រភេទ​ទឹក (១​ឆ្នាំ)

១៥. ក្រែម​​លាប​ការពារ​បបូរ​មាត់​មាត់​ប្រេះ (១ឆ្នាំ)

១៦. ថ្នាំ​ក្រចក (២ឆ្នាំ)

១៧. ទឹក​អប់ (៨-១០ឆ្នាំ)

ចុចអានបន្ត៖ កុំចេះតែធ្វើតាមគេ! គួរដឹងពីរបៀបជ្រើសរើសម៉ាស់បិទមុខឲ្យត្រូវតាមប្រភេទស្បែក

ប្រភព៖ Cosmopolitan ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម