គូស្នេហ៍​ដែលអ្នករើស អាចស្តែងច្បាស់ៗពីចិត្តគំនិតរបស់អ្នកក្នុងរឿងស្នេហាបាន

  • 2021-06-10 13:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើគូស្នេហ៍​ណា​មួយ​ដែល​អ្នក​នឹង​រើស ដើម្បី​ដឹង​ពី​​បេះ​ដូង​របស់​អ្នក​ផ្ទាល់

​គូស្នេហ៍​ទី​១

អ្នក​ជា​​មនុស្ស​ឆាប់​ប្រតិកម្ម​ក្នុង​រឿង​ស្នេហា

​អ្នក​ជា​មនុស្ស​ស្មោះ​អស់​ពី​ពោះ ​តែ​ពេល​ខ្លះ​ក៏​ឆោត​ក្នុង​រឿង​ស្នេហា​ផង​ដែរ។ ​អ្នក​ជា​មនុស្ស​បរិសុទ្ធ និង​គ្មាន​ល្បិច​គេច​កល្យ​ក្នុង​រឿង​ស្នេហា​ឡើយ ​​ជួន​កាល​អ្នក​ក៏​ខ្លាច​ឆាប់​លង់​ស្រលាញ់​អ្នក​ណា​ម្នាក់​ពេក​ដែរ។ ​នៅ​ពេល​ស្រលាញ់​នរណា​ហើយ ​អ្នក​តែង​តែ​ជា​មនុស្ស​បារម្ភ​ច្រើន មិន​សូវ​បាន​គិត​ពី​ខ្លួន​ឯង​ច្រើន​ពេក​ទេ រហូត​មិន​សូវ​ជឿ​ជាក់​លើ​ខ្លួន​ឯង ​និង​ស្នេហា​ថែម​ទៀត​ផង។ ​​អ្នក​ហាក់​បី​ដូច​ជា​ឆាប់​រង​ការ​ប៉ះ​ទង្គិច និង​ប្រតិកម្ម​លើ​រឿង​ស្នេហា​ណាស់។ ​ពេល​ខ្លះ ​ត្រឹម​ទឹក​មុខ​គេ ឬ​កាយវិការ​ព្រងើយ​កន្តើយ​របស់​ដៃ​គូ​បន្តិច ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ក្រៀម​ក្រំ​ចិត្ត ​ហើយ​គិត​ច្រើន​ដែរ។ ​ជា​ទូ​ទៅ ​នៅ​ពេល​អ្នក​បាក់​ចិត្ត​លើ​នរណា​ហើយ ​អ្នក​នឹង​ដាក់​មនោសញ្ចេត​នា​ជ្រាល​ជ្រៅ​បំ​ផុត។

​គូស្នេហ៍​ទី​២

​អ្នក​ជា​មនុស្ស​បើក​ចិត្ត​ទូលាយ​លើ​រឿង​ស្នេហា

ក្នុង​​រឿង​ស្នេហា ​អ្នក​​តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​​មនុស្ស​ដទៃ ​មាន​ចំណេះ​ដឹង​ទូលាយ ព្រម​ទាំង​មាន​ការ​ទាក់​ទាញ​ខ្ពស់។ ​​មួយ​វិញ​ទៀត ​អ្នក​មិន​ចូល​ចិត្ត​គុំ​គួន ព្រម​ទាំង​មិន​ចូល​ចិត្ត​ការ​ស្អប់​គ្នា​យូរ​ឡើយ ពិសេស​លើ​ទំនាក់​ទំនង​ដែល​មាន​រយៈពេល​យូរ។ ​អ្នក​ចូល​ចិត្ត​មនុស្ស​កំប្លែង ​មនុស្ស​មាន​ការ​តាំង​ចិត្ត​លើ​រឿង​ស្នេហា តែ​ក៏​ស្អប់​មនុស្ស​ណា​ដែល​​គ្មាន​ទំនួល​ខុស​ត្រូវ​ក្នុង​រឿង​ស្នេហា​ដែរ។ ​បើ​អ្នក​សម្គាល់​ថា ​ស្នេហា​ហាក់​មិន​ទៅ​មុខ​ហើយ ​អ្នក​ក៏​ព្រម​ដោះ​លែង​គេ ​ហើយ​ទុក​ឲ្យ​គេ​មាន​សេរីភាព​ចុះ។

គូស្នេហ៍​ទី​៣

​អ្នក​ជា​មនុស្ស​មាន​ភាព​រ៉ូមែន​ទិក​ក្នុង​រឿង​ស្នេហា

​​ក្នុង​រឿង​ស្នេហា ​អ្នក​ជា​មនុស្ស​មាន​ភាព​ផ្អែម​ល្ហែម ព្រម​ទាំង​មាន​ការ​តាំង​ចិត្ត​ខ្ពស់។ ​អ្នក​នឹង​ធ្វើ​គ្រប់​យ៉ាង​ចេញ​ពី​បេះ​ដូង ហើយ​ក៏​ហ៊ាន​លះ​បង់​គ្រប់​យ៉ាង​ផង​ដែរ សម្រាប់​ក្តីស្នេហា​របស់​អ្នក។ ​មិន​តែ​ប៉ុណ្ណោះ ​អ្នក​​ជា​មនុស្ស​មាន​គុណ​ធម៍ ​ព្រម​ទាំង​​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​សង្គ្រោះ​ស្នេហា​របស់​អ្នក​​ឲ្យ​មាន​ជីវិត​បាន​យូរ ព្រោះ​តែ​អ្នក​តែង​តែ​ច្បាស់​លាស់​នៅ​ពេល​ស្រលាញ់​នរណា​ម្នាក់។ ​អ្នក​នឹង​គិត​ពី​ដៃ​គូ​ ក្នុង​ផ្លូវ​អនាគត​ជាមួយ​គ្នា ព្រម​ទាំង​ចង់​រៀប​ការ​និង​រស់​នៅ​ជាមួយ​គ្នា​រហូត​មិន​ប្រែ។

​គូស្នេហ៍​ទី​៤

​អ្នក​ជា​មនុស្ស​ឯក​រាជ្យ​ក្នុង​រឿងស្នេហា

អ្នក​ជា​​មនុស្ស​ឯក​រាជ្យ ​​ជា​មនុស្ស​ចូលចិត្ត​សេរីភាព​តាំង​ពី​ធម្មជាតិ​មក​តែ​ម្តង។ ​បើ​ទោះ​បី​ជា​អ្នក​​កំពុង​មាន​សង្សារ​ក៏​ដោយ ​ក៏​អ្នក​តែង​តែ​ឆ្លៀត​ពេល​សម្រាប់​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​ឯង និង​ស្វែង​រក​ពេល​ទំនេរ​ចំពោះ​ខ្លួន​ឯង​ដែរ។ ​ក្នុង​រឿងស្នេហា ក្តីស្រលាញ់​ចំពោះ​ដៃ​គូ​គឺ​នៅ​តែ​មាន ​ហើយ​ចំពោះ​ខ្លួន​ឯង​ក៏​អ្នក​មិន​ភ្លេច​ផ្តល់​ឲ្យ​ដូច​គ្នា។ អ្នក​នឹង​មិន​បោះ​បង់​ខ្លួន​ឯង​ចោល​ឡើយ អ្នក​មាន​ក្រិត្យ​ក្រម ព្រម​ទាំង​ច្បាស់​លាស់​ចំពោះ​ខ្លួន​ឯង។ ​តែ​យ៉ាង​ណា​ក៏​ដោយ ​ពេល​ខ្លះ​​វា​ក៏​ជា​ចំណុច​អវិជ្ជមាន​​តូច​មួយ ​ដោយសារ​​​អ្នក​ដទៃ​នឹង​ចាក​ចោល​អ្នក ព្រោះ​តែ​ពួក​គេ​មាន​​អារម្មណ៍​ថា មិន​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រាន់​ដូច​អ្វី​ដែល​គេ​បាន​ផ្តល់​ឲ្យ​អ្នក៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា