រូបភាព​ទី​១​ប្រាប់​ថា​អ្នក​គួរ​កែ​ប្រែ​អ្វី​ដើម្បី​ឲ្យ​ជីវិត​នៅ​ពេល​នេះ​លែង​ទាល់​ច្រក

  • 2021-06-10 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​របស់​អ្នក​​កំពុង​តែ​ជាប់​គាំង ហើយ​អ្នក​មិន​ដឹង​ថា គួរ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ស្រស់​ថ្លា​ឡើង​វិញ​មែន​​​ទេ? សូម​សំឡឹង​​មើល​រូប​នេះ ហើយ​រូប​ដែល​អ្នក​មើល​ឃើញ​ គឺ​ជា​ជម្រើស​ដែល​អ្នក​គួរ​ជ្រើស​ដើម្បី​ធ្វើ​នៅ​ពេល​នេះ។

១. មនុស្ស​ស្រី​ហាត់​យ៉ូហ្គា

ប្រសិន​បើ​អ្នក​ឃើញ​មនុស្ស​ស្រី​ម្នាក់​កំពុង​ហាត់​យ៉ូហ្គា​ សារ​នេះ​ចង់​ប្រាប់​អ្នក​ថា អ្នក​គួរ​តែ​ផ្ដោត​លើ​អារម្មណ៍​ខាង​ក្នុង​របស់​អ្នក​ឲ្យ​បាន​ច្រើន​ជាង​នេះ។ ពេល​នេះ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​ឯង​គ្មាន​លំនឹង​ក្នុង​ជីវិត​សោះ ផ្អៀង​ទៅ​អ្វី​​មួយ​ខ្លាំង​ពេក។ អ្នក​មិន​ដឹង​ថា អ្វី​គួរ​ជា​អាទិភាព​ទី​១ និង​អ្វី​ជា​របស់​បន្ទាប់​បន្សំ។ អ្នក​កំពុង​ចំណាយ​ពេល​ច្រើន​លើ​រឿង​ដែល​អត់​ប្រយោជន៍​ណា​មួយ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ពេល​នេះ​នោះ​​គឺ គិត​ឲ្យ​ច្បាស់​នូវ​ចិត្ត​ខ្លួន​​​ឯង ហើយ​ផ្ដោត​តែ​លើ​រឿង​សំខាន់​ និង​ប្រយោជន៍​គឺ​បាន​ហើយ។

២. ដើម​ឈើ

អ្នក​សំណាង​ហើយ​ប្រសិន​បើ​អ្នក​មើល​ឃើញ​ដើម​ឈើ​មុន​គេ ព្រោះ​នេះ​គឺ​ជា​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ​ក្នុង​ចិត្ត​បំផុត។ ដើម​ឈើ​តំណាង​ឲ្យ​កម្លាំង​ធម្មជាតិ និង​ភាព​រឹង​មាំ។ យ៉ាងណាក្ដី​ នេះ​មិន​មែន​ជា​សារ​ល្អ​ទាំង​ស្រុង​ឡើយ ត្បិត​អ្នក​កំពុង​ស្ថិត​ក្នុង​តំបន់​សុវត្ថិភាព​របស់​ខ្លួន ហើយ​បើ​អ្នក​នៅ​ទី​នេះ​រហូត នោះ​អ្នក​មិន​អាច​រីក​ចម្រើន​បាន​ឡើយ។ ពេល​នេះ អ្នក​គួរ​តែ​ដើរ​ចេញ​ពី​តំបន់​សវត្ថិភាព និង​រក​អ្វី​ដែល​ថ្មី​ធ្វើ​បន្ថែម ទើប​មិន​ចំណាយ​ពេល​ឥត​ប្រយោជន៍។

៣. ឫស​ឈើ

បើ​អ្នក​ឃើញ​ឫស​ឈើ​មុន​គេ មាន​ន័យ​ថា នៅ​ពេល​នេះ អ្នក​នៅ​អាឡោះអាល័យ​រឿង​អ្វី​មួយ​ខ្លាំង មិន​ព្រម​ដោះ​លែង​ខ្លួន​ឯង​ទាល់​តែ​សោះ។ អ្នក​អាច​ឆ្លង​កាត់​ឈឺចាប់​រឿង​អ្វី​មួយ តែ​មិន​ទាន់​បំភ្លេច​បាន។ ដល់​ពេល​ហើយ ដែល​អ្នក​ត្រូវ​ដឹង​ថា ខ្លួន​យើង​ក៏​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ដែរ កុំ​រឹង​ទទឹង​ពេក។​ សូម​បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​បំភ្លេច​រឿង​ចាស់​ចោល ប្រសិន​បើ​វា​ជា​រឿង​មិន​ល្អ និង​លើកលែង​ឲ្យ​គេ​ប្រសិន​បើ​គេ​ធ្លាប់​ធ្វើ​អ្វីខុស​លើ​អ្នក ប្រសិន​បើ​អ្នក​ចង់​បាន​ក្ដី​សុខ​ខ្លួន​ឯង។

ប្រភព៖ emdep ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម