មាន​បញ្ហា​ឈឺ​ជង្គង់ កុំ​ទាន់​បារម្ភ! សាក​ល្បង​បំពេញ​នូវ​អាហារ​ទាំង ៣ ប្រភេទ​នេះ​សាកលមើល

  • 2021-06-10 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជា​ច្រើន​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ឈឺ​ចុក​ចាប់ ឬ ស្ពឹក​ត្រង់​ក្បាល​ជង្គង់​ ហើយជាក់​ស្តែង​ បញ្ហា​នេះ​មិន​មែន​កើត​ឡើង​សម្រាប់​តែ​អ្នក​ដែល​មាន​អាយុ​ច្រើន​នោះ​ទេ បច្ចុប្បន្ន​វា​ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ជំទង់ និង វ័យ​កណ្តាល​ដែរ។ ទន្ទឹម​នឹង​នេះ មាន​ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​អាហារ​ ៣ ប្រភេទ​ដែល​​ជួយ​សម្រាល​នូវ​បញ្ហា​ឈឺ​ជង្គង់​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច្នេះ​ អ្នក​ដែល​មាន​បញ្ហា​ឈឺ​ជង្គង់​អាច​ធ្វើ​ឱ្យ​ខ្លួន​ធូរ​ស្រាល​បាន​ដោយ​គ្រាន់​តែ​ព្យាយាម​បំពេញ​នូវ​សារធាតុ​ទាំង​ ៣ ប្រភេទ​នេះ​ដល់​រាង​កាយ៖

១. ប្រូតេអ៉ីន​សណ្តែក

អាហារមានជាតិប្រូតេអ៉ីនសណ្តែក

យោង​តាម​ **Oklahoma State University** គេ​បាន​ស្រាវជ្រាវ​ឃើញ​ថា​ អ្នក​ដែល​ទទួល​ទាន​នូវ​ជាតិ ប្រូតេអ៉ីន​សណ្តែក​ជា​រៀង​រាល់​ថ្ងៃ​ រយៈ​ពេល​ ៣ ខែ​ពេញ មាន​សភាព​ធូរស្រាល​ច្រើន​ពី​ការ​ឈឺ​ចុក​ចាប់​ផ្នែក​ជង្គង់​របស់​ពួក​គេ។ សណ្តែក​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​ទៅ​នឹង​ការ​រលាក​នានា​ដូច្នេះ​វា​មាន​តួនាទី​អាច​ជួយ​ឱ្យ​គន្លាក់​ជង្គង់​មាន​សភាព​ប្រសើរ​ជាង​មុន។ អ្នក​អាច​បំពេញ​ប្រូតេអ៉ីន​សណ្តែក​នេះ ដោយ​ធ្វើ​ការ​ទទួល​ទាន​នូវ​អាហារ​ ឬ ភេសជ្ជៈ​ដែល​មាន​ផ្ទុក​​ជាតិ​នេះ​រួម​មាន៖ តៅហ៊ូ ម្សៅ​សណ្តែក ប្រេង​សណ្តែក និង ទឹក​សណ្តែក​ជាដើម។

២. ផ្លែ​ឈើ

ផ្លែឃីវី

ការ​បរិភោគ​ផ្លែ​ឈើ​បាន​ច្រើន​គឺ​ជា​រឿង​ដែល​ប្រសើរ​សម្រាប់​សុខភាព។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​អាច​ជួយ​ឱ្យ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ​ដែល​មាន​បញ្ហា​សន្លាក់ ឬ ស្ពឹក​រោយ​ជា​ដើម។ ជា​ពិសេស អ្នក​គួរ​បរិភោគ​ប្រភេទ​ផ្លែឈើ​ដែល​មាន​ផ្ទុក​ជាតិ​វី​តាមីន​ C ច្រើន​រួម​មាន ផ្លែ​ឃីវី ផ្លែ​ក្រូច ផ្លែ​ស្វាយ ទំពាំងបាយជូរ​ និង ល្ហុង ដែល​អាច​ការពារ និង ទ្រទ្រង់​បញ្ហា​ឈឺ​សន្លាក់​នេះ​ផង​ដែរ។

៣. ត្រី (អូម៉េហ្គា ៣)

អាហារបំប៉នអូម៉េហ្គា ៣

ដូច​ដែល​អ្នក​ធ្លាប់​បាន​ដឹង​ហើយ ប្រេង​ត្រី​មាន​តួនាទី​ជួយ​សម្រួល​ដល់​ការ​ឈឺ​ចុក​ចាប់ ឬ តឹង​ណែន​នៃ​សន្លាក់។ ជាតិ​អាស៊ីត​ខ្លាញ់​អូម៉េហ្គា ៣ ដែល​មាន​នៅ​ក្នុង​ត្រី​អាច​ជួយ​ទប់​ស្កាត់​រាល់​ជាតិ​គីមី​ដែល​ចូល​ទៅ​ក្នុង​រាង​កាយ​បង្ក​ជា​ការ​រលាក​ ឬ ការ​ឈឺ​ចុក​ចាប់។ យោង​តាម​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សារធាតុ​ចិញ្ចឹម​ឈ្មោះ Artemis P. Simopoulos បាន​បញ្ជាក់​ថា អ្នក​មាន​បញ្ហា​សន្លាក់ ឬ ទប់​ស្កាត់​ការ​ឈឺ​សន្លាក់​នេះ គួរ​ទទួល​ទាន​នូវ​សាច់​ត្រី​ដែល​សម្បូរ​ជាតិ​អូម៉េហ្គា ៣ ដូច​​សាច់​ត្រី សាល់ម៉ុន ឬ ត្រី​ស្បៃកា​ ២​ដង ក្នុង​១​សប្តាហ៍ ឬ ទទួល​ទាន​អាហារ​បំប៉ន​កំប៉ុង អូម៉េហ្គា ៣ ​ជា​រៀង​រាល់​ថ្ងៃ៕

សាច់ត្រីសាល់ម៉ុន
ឈឺចុករោយជង្គង់
តៅហ៊ូ

អានបន្ត៖ ​​អាហារ​​​​​​​ប៉ូវ​​​បេះដូង ៧ ​​ប្រភេទ​​​​ អ្នក​ឧស្សាហ៍​ស្រ្តេស​​​​​​​កុំ​​មើល​​​រំលងឲ្យសោះ

ប្រភព៖ Reader's digest ប្រែសម្រួល៖ Siyou Tang

អត្ថបទពេញនិយម