ជ្រើសរើសដើមឈើមួយ ដើម្បីទាយពីជីវិតស្នេហាអ្នក

  • 2021-06-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹងពីជិវិតស្នេហាអ្នកតាមរយៈដើមឈើដែលអ្នកជ្រើសរើស៖

ដើមឈើទី ១

អ្នកមិនមែនជាប្រភេទមនុស្សដែលងាយនឹងលង់ស្រលាញ់នរណាម្នាក់ទេ បើជាមួយមនុស្សមួយមនុស្សប្លែកមុខវិញ អ្នកក៏មិនងាយនឹងអោយគេមកស្គាល់ពីអ្នកដោយងាយៗនោះទេ។ នៅពេលដែលអ្នកពេញចិត្តនរណាម្នាក់ហើយនោះ អ្នកមិនដែលគិតចង់បង្ហើបអោយគេដឹងនោះទេ ចូលចិត្តលួចគយគន់គេតែម្នាក់ឯងដោយស្ងាត់ៗ។ ទោះជាយ៉ាងណា បើសិនជាអ្នកមានអារម្មណ៏ជិតស្និទ្ធនឹងនរណាម្នាក់ហើយនោះ អ្នកមិនខ្លាចនឹងបង្ហាញពីខ្លួនឯងអោយគេស្គាល់នោះទេ។ ស្នេហាអ្នកភាគច្រើនតែងតែចាប់ផ្ដើមពីស្នេហា។

ដើមឈើទី ២

អ្នកជាប្រភេទមនុស្សដែលងាយនឹងលង់ស្រលាញ់អ្នកដទៃណាស់។ នៅពេលដែលអ្នកចាប់អារម្មណ៏នឹងនរណាម្នាក់ហើយ អ្នកកម្រ នឹង ត្រឡប់មកមើលឃើញពីចំនុចខ្វះខាតរបស់គេណាស់។ អ្នកអាចនឹងមានការខ្វល់ខ្វាយពីរូបរាងកាយ និង ការតុបតែងខ្លួនប្រាណអ្នកបន្តិច។ ដោយសារតែបញ្ហានេះហើយពេលដែលអ្នកចាប់អារម្មណ៏ឃើញថា គេមិនមែនជាមនុស្សដូចដែលអ្នកគីតទុកនោះ អ្នកនឹងចាប់ផ្ដើមកើតមានកូនចិត្តមិន ពេញចិត្ត ដែលធ្វើអោយជីវិតស្នេហាអ្នកអាចនឹងមិនសមបំណង បន្តិច។

ដើមឈើទី ៣

អ្នកជាប្រភេទមនុស្សដែលមានការប្រុងប្រយ័ត្ន និង មានការសង្ស័យច្រើនបន្តិច សូម្បីតែពេលដែលជួបនរណាម្នាក់ដំបូងហើយ មើលទៅគេជាមនុស្សល្អ គួរអោយរាប់អាន ក៏អ្នកនៅតែស្ងប់ចិត្ត ហើយព្យាយាមស្វែងរកចំនុចខ្វះខាត។ ដោយសារតែចរិតបែបនេះហើយ អ្នកមិនសូវជាប៉ិនប្រសប់ក្នុងការប្រា ស្រ័យទាក់ទងជាមួយអ្នកដទៃនោះទេ។

ដើមឈើទី ៤

អ្នកមានប្រភេទមនុស្សដែលជាក់លាក់បន្តិច ជាពិសេសចំពោះប្រភេទមនុស្សដែលអ្នកសេពគប់តែម្ដង។ អ្នកអាចនឹងពូកែក្នុងការស៊ើបអង្កេត តាំងពីរបៀបដែលគេញញឹម របៀបដែលគេស្លៀកពាក់។ នៅពេលដែលអ្នកសម្រេចចិត្តថា ដាក់ចិត្តស្រលាញ់នរណាម្នាក់ហើយ អ្នកក៏ចាប់ផ្ដើមបង្ហាញគេអោយស្គាល់ថាអ្នកជាមនុស្សបែបណាភ្លាមៗ ដោយមិនបង្អង់យូរ។

ដើមឈើទី ៥

អ្នកចូលចិត្តសេពគប់មនុស្សដែលមិនចេះប្រចែប្រច័ណ្ខច្រើន។ អ្នកអាចជាមនុស្សដែលមិនសូវជាខ្វល់ខ្វាយពីការកសាងសព័ន្ធភាព និង ព្យាយាមស្វែងយល់ពីដៃគូប៉ុន្មាននោះ។ បើសិនជាអ្នកដឹងថានរណាម្នាក់ចាប់អារម្មណ៏លើអ្នកហើយនោះ អ្នកក៏មិនបដិសេធ បណ្ដោយតាមគេមួយខ្យល់។ ហេតុនេះហើយបើសិនជាអ្នកចាប់អារម្មណ៏ជាមួយនរណាម្នាក់ពិតប្រាកថហើយនោះ ចៀសវាងបញ្ហាទៅថ្ងៃក្រោយមានតែព្យាយាម កាត់ផ្ដាច់ខ្លួនអោយជ្រះស្រឡះពីអ្នកចាស់ទាំងប៉ុន្មាននោះ៕

ប្រភព៖ matematicagenial ប្រែសម្រួល៖ Iv Madalen

អត្ថបទពេញនិយម