ទទួលទានអាហារ៤ប្រភេទនេះនឹងជួយថែរក្សាចិញ្ចឹមស្បែកអ្នក

  • 2021-06-08 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកមិនយកចិត្តទុកដាក់នឹងស្បែករបស់អ្នកឲ្យបានហ្មត់ចត់នោះទេ ស្បែកអ្នកនឹងឆាប់ចាស់ជាងវ័យជាក់ជាមិនខាន។ ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក ការទទួលទានចំណីអាហារក៏ល្អសម្រាប់អ្នកដែរ។ ហេតុដូចនេះ ថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីអាហារទំាងបួនប្រភេទជួយចិញ្ចឹមស្បែករបស់អ្នកដោយរួមមាន៖

១. ផ្លែស្ត្រប៊ឺរី

ផ្លែស្រ្តឹប៊ឺរីគឺមានផ្ទុកវីតាមីន C ស្មើនឹងពីរដងនៃក្រូចឆ្មានិង ដប់ដងទៅនឹងផ្លែប៉ោមដែលវាងាយស្រួលក្នុងការបំបាត់ការអស់កម្លំាង បង្កើនភាពសុំា និង រក្សាសម្រស់ស្បែក។ ស្បែករបស់អ្នកនឹងត្រូវបំផ្លាញដោយកំារស្មី UV ពេលដែលមានការរលាកកើតឡើង ស្នាមជ្រីវជ្រួញក៏កើតមានដូចគ្នាដែរ។

២. ផ្លែប៉េងប៉ោះ

ជាតិលីកូពីនជាច្រើនមានផ្ទុកនៅក្នុងផ្លែប៉េងប៉ោះ។ សម្រាប់ជាតិនេះវិញវាជួយធ្វើឲ្យស្បែកសដោយរារំាងសារធាតុមេឡានីននៅក្នុងស្បែក។ យោងតាមការសិក្សារបស់ជនជាតិអាឡឺម៉ង់បានឲ្យដឹងថា មនុស្សដែលទទួលទានផ្លែប៉េងប៉ោះ ១ ភាគ ៤ ពែងរាល់ថ្ងៃរយៈពេល ១០សប្តាហ៍ត្រូវបានដឹងថាការវិវត្តស្បែកទៅជាក្រហមធ្លាក់ទៅដល់ ៣៥%។

៣. ផ្លែត្រសក់

ផ្លែត្រសក់គឺជាបន្លែមួយប្រភេទដែលជំនួយដល់ស្បែកក្នុងអំឡុងពេលរដូវក្តៅ។ ការទទួលយកវីតាមីននៅក្នុងផ្លែត្រសក់មិនត្រឹមតែល្អដល់ស្បែកទេ តែថែមទំាងផ្តល់សំណើមដល់ស្បែកទៀតផង។ ជាពិសេសនោះគឺវាមានមុខងារជួយព្យាបាលស្បែកដែលបំផ្លាញពីកំារស្មីព្រះអាទិត្យបានយ៉ាងល្អ។

៤. តែបៃតង

ចុងក្រោយនោះគឺជាតែបៃតងដែលសម្បូរទៅដោយគ្រឿងផ្សំសម្រាប់សុខភាពជាច្រើន។ ក្នុងចំណោមសារធាតុទំាងនោះ catechins មានប្រសិទ្ធិភាបក្នុងការរារំាងនិងការពារស្បែកចាស់។ បន្ថែមពីនេះ វាជួយការពារស្បែកអ្នកពីកាំរស្មីអ៊ុលត្រាវីយូនិងការពារស្បែកកុំឲ្យប្រែពណ៌ដោយរក្សាឲ្យស្បែកសបានទៀតផង៕

ចុចអានបន្ត៖

អាហារ ៤ ប្រភេទដែលមិនគួរដាក់ក្នុងទូរទឹកកកនំាឲ្យប៉ះពាល់ដល់សុខភាពអ្នក

ប្រភព៖ girlstyle ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម