ដីនៅហុងកុងកាន់តែថ្លៃ គ្រាន់តែចំណតឡានមួយតម្លៃ ១.៣លាន​ដុល្លារ

  • 2021-06-07 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​ទីផ្សារ​អចលនទ្រព្យ​ពិភពលោក​កំពុង​តែ​ធ្លាក់​ចុះ​សឹង​តែ​ដល់​បាត ដោយសារ​តែ​វិបត្តិ​កូវីដ​១៩​នោះ ទីផ្សារ​ដី​ធ្លី​នៅ​កោះហុងកុង​នៅ​តែ​ខ្ពស់​កប់​ពពក រក​លុយ​ទិញ​ផ្ទះ​នៅ​មិន​បាន​។

កាល​ពី​ថ្ងៃ​ទី ០៥ ខែ​មិថុនា​​កន្លង​ទៅ​នេះ  បណ្ដាញ​ព័ត៌មាន HK01 បាន​ធ្វើ​ឲ្យ​ប្រជាជន​រស់​លើ​កោះ​ហុងកុង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ប្រកាស​ពី​កំណត់ត្រា​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ថ្មីនៅ​លើ​កោះ​មួយ​នេះ។ តាម​នោះ​ដែរ​ កំណត់​ត្រា​ដី​ធ្លី​​ថ្មី​នេះ​នោះ​គឺ ចំណត​ឡាន​មួយ​គឺ​មាន​តម្លៃ​ដល់​ទៅ ១.៣​លាន​ដុល្លារ។

 ជាក់​ស្ដែង ក្រុមហ៊ុន​អចលនទ្រព្យ Whaf Holdings និង Nan Fung Group ទើប​តែ​លក់​បាន​ចំណត​ចត​ឡាន​មួយ​កន្លែង សម្រាប់​ឡាន​មួយ​ក្នុង​តម្លៃ ១០.២​លាន​ដុល្លារ​ហុងកុង (១.៣​លាន​ដុល្លារ​អាមេរិក) នៅ​ក្នុង​តំបន់​ Mount Nicholson។

នេះ​គឺ​ជា​តម្លៃ​បំបែក​កំណត់​ត្រា​ថ្មី ត្បិត​កំណត់​ត្រា​មុន​នោះ​ត្រូវ​​លក់​បាន​ចំណត​មួយ​ក្នុង​តម្លៃ ១​លាន​ដុល្លារ​គត់ កាល​ពី​ឆ្នាំ ២០១៩។ បណ្ដាញ​ព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា ខណៈ​ទីផ្សារ​ដីធ្លី​នានា​លើ​ពិភពលោក​កំពុង​ដាំ​ក្បាល​ចុះ​ព្រោះ​កូវីដ​១៩​នោះ ហុងកុង​នៅ​តែ​ខ្លាំង​ដោយ​សារ​​តែ​កោះ​មួយ​នេះ បាន​ទប់ទល់​នឹង​កូវីដ​បាន​សម្រេច។ មុន​នោះ​ដែរ ផ្ទះ​មួយ​ខ្នង​នៅ​តំបន់ Peak ត្រូវ​បាន​ដាក់​ជួល​ក្នុង​មួយ​ខែ​តម្លៃ​២៥​ម៉ឺន​ដុល្លារ។ គួរ​បញ្ជាក់​ផងដែរ​ថា គម្រោង​លំនៅ​ដ្ឋាន​លំដាប់​ខ្បស់ Mount Nichoson ក៏​ស្ថិត​ក្នុង​តំបន់ Peak ដែល​ជា​តំបន់​ដែល​មាន​តម្លៃ​អលនទ្រព្យ​ថ្លៃ​ជាង​គេ​នៅ​លើ​កោះ​ហុងកុង​ផង​ដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម