ពេល​ស្រលាញ់​មនុស្ស​ស្រី​ពិត​ប្រាកដ ប្រុស​ៗ​នឹង​ខិតខំ​ធ្វើ​រឿង​ទាំងនេះទ្វេដង

  • 2021-05-14 12:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ស្រលាញ់​មនុស្ស​ស្រី​ណា​ម្នាក់​ពិត​ប្រាកដ បុរស​ៗ​តែង​តែ​ខិតខំ​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​ឲ្យ​ចំណង​ស្នេហ៍​ខ្លួន​កាន់តែ​រឹងមាំ​ទៅ​ៗ។ ចង់​ដឹង​ថា​រឿង​ទាំង​ដែល​មនុស្ស​ប្រុស​ព្យាយាម​ធ្វើ​នោះ​មាន​អ្វី​ខ្លះ កញ្ញា សូម​បង្ហាញ​ជូន​ដូច​ខាង​ក្រោម៖

១.ព្យាយាម​ធ្វើ​ការ​កាន់តែ​ខ្លាំង

ព្រោះ​មនុស្ស​ប្រុស​គេ​ចង់​កសាង​អនាគត​ជាមួយ​នារី​ម្នាក់​នោះ ទើប​ខិតខំ​ធ្វើឲ្យ​រក​ប្រាក់​ឲ្យ​បាន​កាន់តែ​ច្រើន ដោយ​មិន​ចង់​ឲ្យ​ស្រី​ខ្លួន​ស្រលាញ់​ពិបាក។

២.ឲ្យ​ពេលវេលា​កាន់តែ​ច្រើន​ទៅ​នារី​ម្នាក់​នោះ

គាត់​នឹង​ព្យាយាម​កាត់​បន្ថយ​ពេល​វេលា​ជាមួយ​មិត្តភ័ក្ដិ ដើម្បី​ឲ្យ​មនុស្ស​ស្រី​ខ្លួន​ចង់​បាន​រីករាយ និង​ចង់​ចែករំលែក​ការ​នឿយហត់​របស់​គូស្នេហ៍។

៣.មិន​ចង់​ពាក់ព័ន្ធ​ជាមួយ​នារី​ដទៃ

ធ្លាប់​តែ​មាន​មិត្តភ័ក្ដិ​ស្រី​ជាច្រើន តែ​ក្រោយ​ស្រលាញ់​អ្នក​គាត់​ក៏​ចាប់ផ្ដើម​ដកថយ​ពី​ពួកគេ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​គិត​ច្រើន ឬ​ភាន់ច្រឡំ​រឿង​អ្វី​មួយ។

៤.ចង់​ជួប​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ

នោះ​ក៏​ព្រោះ​តែ​ស្រលាញ់​ទើប​បាត់​មុខ​អ្នក​មិន​បាន ហើយ​ឲ្យតែ​ឆ្លៀត​បាន គឺ​គាត់​នឹង​មក​ជួប​ភ្លាម។

៥.ទៅ​ជួប​គ្រួសារ​អ្នក

មាន​តែ​មនុស្ស​ប្រុស​ស្រលាញ់​ស្មោះ​ប៉ុណ្ណោះ ដែល​គាត់​បង្ហាញ​ភាព​ក្លាហាន​ទៅ​ជួប​ក្រុម​គ្រួសារ​អ្នក ហើយ​ក៏​ចង់​ណែនាំ​អ្នក​ឲ្យ​គ្រួសារ​គាត់​ស្គាល់​វិញ​ដែរ។ ព្រោះ​គិត​ថា អ្នក​ជា​អនាគត​ប្រពន្ធ​របស់​គាត់។

៦.មាន​គម្រោង​អនាគត​ច្បាស់លាស់

ពី​ដើម​ធ្លាប់តែ​ជា​មនុស្ស​មិន​ចេះ​គិត មិន​ចេះ​ខ្វល់​អ្វី​សោះ តែ​គ្រាន់តែ​ពេល​ស្រលាញ់​អ្នក​ភ្លាម គាត់​ចេះ​ធ្វើ​គម្រោង សម្រាប់​ពេល​ខាង​មុខ ដែល​ជា​ការ​ផ្លាស់ប្ដូរ ១៨០ ដឺក្រេ។

៧.លែង​និយាយ​ពី​អារម្មណ៍

បាន​ជា​គាត់​ឈប់​និយាយ​ពី​អារម្មណ៍ ព្រោះ​ព្យាយាម​ធ្វើ​សកម្មភាព បង្ហាញ​ឲ្យ​អ្នក​បាន​ឃើញ​វិញ។

៨.ព្យាយាម​ជម្នះ​ឧបសគ្គ

ពី​មុន​ជា​មនុស្ស​មិន​ដែល​អើពើ​នឹង​ភាព​ស្មុគស្មាញ មិន​ចេះ​តស៊ូ​ក្នុង​ជីវិត តែ​ពេល​មាន​អ្នក​ភ្លាម​គាត់​ចាប់ផ្ដើម​ជម្នះ​រាល់​ភាព​លំបាក​ក្នុង​ជីវិត៕

ចុចអាន៖មិន​ចង់​ឲ្យ​រៀបការ​រួច​បែក​គ្នា គួរ​សួរ ៧ សំណួរ​នេះ​ទៅ​ដៃគូ​មុន​សម្រេចចិត្ត

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម