តិចនិក​ញ៉ាំ​អាហារ​ពេល​យប់​​ទាំង ៤ ជួយ​ឲ្យ​អ្នក​ស្រក​បាន​កន្លះ​គីឡូ ក្នុង​១​ថ្ងៃ

  • 2021-05-16 23:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​សម្រក​ទម្ងន់​ជា​ច្រើន​ជ្រើស​យក​វិធី​តម​អាហារ​ពេល​យប់​ ដើម្បី​សម្រក​គីឡូ យ៉ាងណាក្ដី ជាមួយ​នឹង​វិធី​សាស្ត្រ​ទាំង​នេះ អ្នក​នៅ​តែ​អាច​ទទួល​ទាន​បាន​ជា​ធម្មតា ហើយ​ទម្ងន់​នៅ​តែ​ស្រក។ អ្នក​ដែល​ធ្លាប់​សម្រក​គីឡូ ឬ​មាន​បំណង​ចង់​ឲ្យ​ខ្លួន​ស្គម ប្រាកដ​ជា​ធ្លាប់​ឮ​ហើយ​ពី​វិធីសាស្ត្រ​តម​អាហារ​ពេល​ល្ងាចដើម្បី​ទទួល​បាន​រាង​ដែល​ប្រាថ្នា។ យ៉ាងណាក្ដី នេះ​មិន​មែន​ជា​វិធី​ដែល​សុវត្ថិភាព​ឡើយ ដោយ​វា​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង។ នៅ​ពេល​នេះ អ្នក​អាច​រីករាយ​បរិភោគ​អាហារ​ពេល​ល្ងាច​ ជា​ធម្មតា តែ​ធ្វើ​តាម​តិចនិក​ខាង​នេះ​ដើម្បី ទទួល​បាន​រាង​ដែល​ចង់​បាន។

១. ដឹង​ពី​ចំនួន​កាឡូរី​ដែល​គួរ​ញ៉ាំ

ជាធម្មតា មនុស្ស​ពេញ​វ័យ​មួយ​រូប គួរ​ទទួលទាន​កាឡូរី​ចំនួន ២០០០​ក្នុង​១​ថ្ងៃ បើ​ចង់​រក្សា​ទម្ងន់​ថេរ។ សម្រាប់​ពេល​យប់ កាឡូរី​ដែល​អ្នក​អាច​ទទួល​ខ្ពស់​បំផុត គឺ​មិន​គួរ​លើស ៥៥០​ឡើយ បើ​ចង់​សម្រក​គីឡូ។ សម្រាប់​ចំនួន​ប៉ុន​នេះ អ្នក​អាច​ញ៉ាំ​បាយ​បាន​មួយ​កូន​ចាន​ចង្កឹះ បន្លែ​បន្តិច និង​ស៊ុត​មួយ​គ្រាប់។

២. ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​ច្រើន​ពេល​យប់

ប្រូតេអ៊ីន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​មនុស្ស។ ពេល​យប់​គួរ​ញ៉ាំ​អី​ស្រាលៗ ទទួលទាន​ផ្លែ​ឈើ​ឲ្យ​​ច្រើន។ នៅ​ក្នុង​បន្លែ និង​ផ្លែ​ឈើ​គឺ​ពោរពេញ​ទៅ​ដោយ​ប្រូតេអ៊ីន វា​មិនត្រឹម​តែ​ជួយ​ឲ្យ​អ្នក​មិន​ធាត់​ទេ វា​ថែម​ទាំង​រក្សា​ស្បែក​ឲ្យ​បាន​ភ្លឺ​ល្អ។ ក្រៅ​ពី​ប្រូតេអ៊ីន​នៅ​ក្នុង​បន្លែ អ្នក​អាច​ស្រូប​យក​ជាតិ​នេះ​​ពី​ស៊ុត សាច់ និង​ត្រី តែ​ត្រូវ​ចាំ​ថា​មិន​អាច​ញ៉ាំ​ច្រើន​បាន​ឡើយ។

៣. គួរ​ញ៉ាំ​អាហារ​ល្ងាច​នៅ​ម៉ោង ៧៖៣០

ដោយសារ​តែ​សង្គម​មាន​ការ​វិវដ្ដន៍​ខ្លាំង​ ម៉ោង​ចូល​ដំណេក​របស់​មនុស្ស​ជា​ច្រើន​ក៏​ផ្លាស់​ប្ដូរ​ដូច​គ្នា។ ដោយ​ជា​មធ្យម នៅ​បច្ចុប្បន្ន​នឹង​ចូល​គេ​ងនៅ​ម៉ោង ១១​យប់។ ដូច​នេះ​ហើយ បើ​ញ៉ាំ​អាហារ​ល្ងាច​លឿន​ពេក អ្នក​អាច​ឃ្លាន​នៅ​ពេល​យប់​ជ្រៅ ដែល​​នឹង​ធ្វើ​ឲ្យ​អ្នក​រក​ចំណី​ញ៉ាំ​បន្ថែម​ដែល​ជា​មូលហេតុ​ចម្បង​នៃ​ការ​ឡើង​គីឡូ។ ដើម្បី​ជៀសវាង​រឿង​នេះ អ្នក​គួរ​ទទួល​ទាន​អាហារ​ល្ងាច​នៅ​ម៉ោង ៧៖៣០ ដើម្បី​រក្សា​តុល្យភាព​បាន​ល្អ​បំផុត។

៤. ឈរ​ ៣០​នាទី​ក្រោយ​ញ៉ាំ

ទម្លាប់​មួយ​ដែល​ពិបាក​កែ​បំផុត​នោះ​គឺ ក្រោយ​ញ៉ាំ​រួច មនុស្ស​ជា​ច្រើន​តែងតែ​ខ្ជិល​ ដែល​ធ្វើ​ឲ្យ​​គេ​ដើរ​រក​កន្លែង​អង្គុយ ឬ​គេង។ យ៉ាងណាក្ដី ការ​ធ្វើ​បែប​នេះ​ នឹង​​ធ្វើ​ឲ្យ​អាហារ​កិន​យឺត ដុះ​ក្បាល​ពោះ។ ដូច​នេះ​ហើយ ក្រោយ​ញ៉ាំ​អាហារ​ល្ងាច​រួច​ អ្នក​គួរ​ងើប​ឈរ​​ឲ្យ​បាន​ពី ៣០នាទី ទៅ​១​ម៉ោង ឲ្យ​អាហារ​ស្រក​អស់​ទើប​រក​កន្លែង​អង្គុយ ឬ​គេង៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម