រើសឆ្មាមួយដើម្បីដឹងថា សំណាងរបស់អ្នកក្នុងពេលថ្មីៗនេះ គឺជាអ្វី?

  • 2021-05-13 10:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាករើស​ឆ្មា​សំណាង​មួយ ​ដើម្បី​ដឹង​ពី​ជោគ​លាភ​របស់​អ្នក។

​ឆ្មា​ទី​១

ឆ្មា​នេះ​ចង់​ប្រាប់​ថា ​ក្នុង​ជីវិត​អ្នក​នឹង​ជួប​រឿង​ជា​ច្រើន​ក្រៃ​លែង ព្រម​ទាំង​ដំណឹង​ល្អ​ៗ​ផង​ដែរ។ ​សូម​ចង​ចាំ​ថា ​នៅ​ពេល​អ្នក​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ​របស់​អ្នក​អំពី​ប្រាក់​ ហើយ​ទទួល​ស្គាល់​ថា​អ្នក​បាន​រស់​នៅ​ក្នុង​ពិភពលោក​ដែល​សម្បូរ​បែប ​និង​ភាព​រុង​រឿង នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​ភាព​រីក​ចម្រើន​ជាង​មុន។

​ឆ្មា​ទី​២

​សម្រាប់​ឆ្មា​នេះ​វិញ​បង្ហាញ​ថា ​​ផ្ទះ​និង​សមាជិក​របស់​អ្នក​មាន​អ្នក​តាម​ថែរក្សា។ ​ហេតុ​នេះ ​ក្រុម​គ្រួសារ​របស់​អ្នក​តែង​តែ​មាន​ភាព​ស្ងប់​សុខ ដែល​នេះ​ហើយ​ជា​សេចក្តីសុខ​និង​ក្តី​ស្រលាញ់។

​ឆ្មា​ទី​៣

បើ​អ្នក​រើស​ឆ្មា​នេះ ​បង្ហាញ​ថា ​សំណាង​នឹង​ជួយ​ឲ្យ​​ក្តី​សុបិន​របស់​អ្នក​ក្លាយ​ជា​ការពិត។ ​ត្រូវ​ចង​ចាំ​ថា ​​ក្តី​សុបិន​របស់​អ្នក​កំពុង​ចាប់​ផ្តើម​រាល់​គ្រប់​រឿង​ទាំង​អស់ ​ហើយ​ត្រូវ​ហ៊ាន​ស្រមៃ​ឲ្យ​ធំ ព្រោះ​ថា​បើ​អ្នក​មិន​ហ៊ាន​គិត​អ្វី​ជា​មុន​ទេ ​នោះ​នឹង​គ្មាន​អ្វី​កើត​ឡើង​បាន​ដូច​គ្នា។ ​ដូច្នេះ ​អ្នក​ត្រូវ​កំណត់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​សិន។

​ឆ្មា​​ទី​៤

​ឆ្មា​នេះ​បង្ហាញ​ថា ​អ្នក​មាន​ទេវតា​ចាំ​ជួយ​បំពេញ​ការងារ​និង​គម្រោង​របស់​អ្នក​ឲ្យ​​រលូន​ទៅ​មុខ។ ​ហេតុ​នេះ ​អ្នក​ត្រូវ​ប្រឹង​ប្រែង​ធ្វើ​ការ ​ដើម្បី​ទទួល​បាន​សមិទ្ធិផល​ធំ​ធេង​ផង​ដែរ។ ​កុំ​បារម្ភ​អី ​អ្នក​នឹង​មាន​មនុស្ស​ចាំ​ជួយ​គាំ​ទ្រ​អ្នក​។

​ឆ្មា​ទី​៥

គុណភាព​នៃ​ជីវិត​របស់​អ្នក​គឺ​អាស្រ័យ​លើ​ការ​កណ្តាប់​ដៃ​របស់​អ្នក​ហើយ។ ​ដូច្នេះ អ្នក​ត្រូវ​​ពឹង​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​ឲ្យ​មុ​ត​មាំ​បន្តិច។ ​ក្រៅ​ពី​នេះ ​ឆ្មា​នេះ​​ក៏​ចង់​បង្ហាញ​ថា ​អ្នក​ជា​មនុស្ស​ឆាប់​ប្រតិកម្ម តែ​ជា​មនុស្ស​ឆ្លាត​វៃ ដូច្នេះ​អ្នក​នឹង​អាច​ដោះ​ស្រាយ​និង​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ​មិន​ខាន។

ឆ្មា​ទី​៦

​ឆ្មា​នេះ បង្ហាញ​ថា ​អ្នក​នឹង​មាន​សំណាង​ដែល​ជួយ​លុប​បំបាត់ការ​ច្រនែន​ពី​អ្នក​ដទៃ ​ការ​រង​ទុក្ខ ​ហើយ​នាំ​មក​វិញ​នូវ​សេចក្តីស្រលាញ់ ​ពន្លឺ និង​សុភមង្គល។ អ្នក​ត្រូវ​ចង​ចាំ​ថា ​សុភមង្គល​គឺ​មិន​អាស្រ័យ​លើ​ស្ថានភាព​​ជីវិត​របស់​បុគ្គល​ម្នាក់​ៗ​ឡើយ ​តែ​​អាស្រ័យ​លើ​អត្តចរិត​របស់​គេ​​នោះ​ទេ៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម