មិត្តរួម​សម្ដែង​ប្រាប់​​ថា​មូលហេតុ​ធ្វើ​ឲ្យ​លោក​សម្ដែង​ខុស​ គឺ​ព្រោះ Song Joong Ki ស្អាត​ខ្លាំង​ពេក

  • 2021-05-13 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​មាន​មុខ​ស្អាត​ខ្លាំង​ពេក កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Song Joong Ki បាន​ធ្វើ​ឲ្យ​មិត្ត​រួម​សម្ដែង​ភ្លឺក និង​សម្ដែង​ខុស​ជាច្រើន​ដង។

តាំង​ពី​ទើប​ចូល​សិល្បៈ​មក​ដល់​បច្ចុប្បន្ន តារា​សម្ដែង​ប្រុស​ជើង​ចាស់​កូរ៉េ Song Joong Ki តែង​​តែ​មាន​ឈ្មោះ​ជា​សិល្បករ​ដែល​មាន​​សម្រស់​ស្អាត​ដូច​ផ្កា ដែល​ពិបាក​រក​អ្នក​មាន​រូប​សម្បត្តិ​ដូច​នេះ​ខ្លាំង។ ទោះ​បី​ជា​​មាន​វ័យ ៣៧​ឆ្នាំ​ហើយ​ក្ដី តែ​មុខ​របស់​តួ​រឿង​ ម្ចាស់​ព្រះអាទិត្យ នៅ​តែ​មាន​មុខ​ក្មេង​ដូច​កាល​ទើប​ចូល​សិល្បៈ​កាល​ពី​១០​ឆ្នាំ​ជាង​មុន។

ថ្មី​ៗ​នេះ​បំផុត មិត្ត​រួម​សម្ដែង​របស់​ប្រុស​ស្អាត​ខាង​លើ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​លោក​ស្អាត​ខ្លាំង​ពេក បាន​ធ្វើ​ឲ្យ​រូប​គេ​នេះ​មាន​កំហុស​ជា​ច្រើន។ ជាក់​ស្ដែង នៅ​ក្នុង​កម្មវិធី Video Star ភាគ​ថ្មី​​​ តារា​សម្ដែង​ប្រុស Kim Young Woong ដែល​ជា​មិត្ត​រួម​សម្ដែង​ជាមួយ Song Joong Ki ក្នុង​រឿង Vincenzo បាន​រៀបរាប់​ថា៖ Song Joong Ki ពូកែ​ចូលតួ និង​ស្អាត​ខ្លាំង​បំផុត។ មាន​ពេល​ខ្លះ កំពុង​សម្ដែង​ជាមួយ​គ្នា តែ​ដោយ​សារ​តែ​លោក​រវល់​តែ​មើល​មុខ ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៨៥ ធ្វើ​ឲ្យ​លោក​ភ្លេច​ភ្លាំង មិន​បាន​សម្ដែង ដែល​ធ្វើ​ឲ្យ​ថត​ខុស​ជា​ច្រើន​ដង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​បន្ថែម​ថា Song Joong Ki ពូកែ​សម្រប​តាម​កាលៈទេសៈ​បំផុត ដោយ​ពេល​ខ្លះ លោក​រក​នឹក​ឃើញ​ប៉ារ៉ូល​ខ្លួន​ឯង ដែល​មិន​មាន​នៅ​ក្នុង​សាច់​រឿង​ដើម្បី​ធ្វើ​ឲ្យ​រឿង​មើល​ទៅ​ជក់​ចិត្ត​ជាង​មុន។ Vincenzo គឺ​ជា​វណ្ណកម្ម​ត្រលប់​មក​កាន់​ទូរទស្សន៍​វិញ​របស់ Song Joong Ki ក្រោយ​បាត់​មុខ​២​ឆ្នាំ។ រឿង​នេះ​ទទួល​បាន​ជោគជ័យ​ជា​​ខ្លាំង ដោយ​បាន​ជាប់​ជា​រឿង​ភាគ​ដែលមាន​អ្នក​មើល​ច្រើន​ជាង​គេ​នៅ​លើ​វិបសាយ Netflix៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម