មនុស្សស្រីមាន៦ចំណុចនេះ កុំភ័យគ្មានអ្នកស្រលាញ់ ថែមទាំងជួបបុរសល្អទៀតផង

  • 2021-05-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ស្រី​ស្អាត ​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ តើ​នេះ​ជា​ការ​ពិត​អត់​? ​មនុស្ស​ជា​ច្រើន​គិត​ថា​មាន​តែ​ស្រី​ស្អាត​ទេ ​ដែល​អាច​​បង្កើត​ចំណាប់​អារម្មណ៍​គេ​បាន​។ ​យ៉ាង​ណា​ក៏​ដោយ ​អ្នកខ្លះ​ឃើញ​ថា ​មនុស្ស​ស្រី​មួយ​ចំនួន​មិន​សូវ​ស្អាត​ប៉ុន្មាន​នោះ​ទេ ​តែ​គេ​នៅ​អាច​ទាក់​ទាញ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​បាន។ ​ព្រោះ​នេះ​ហើយ ​​ជា​មន្ត​ស្នេហ៍​ពី​ខាង​ក្នុង​ មន្ត​ស្នេហ៍​ចេញ​ពី​សកម្មភាព​ ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ក៏​ចង់​បាន​នារី​បែប​នេះ​​ក្នុង​បេះ​ដូង​ដែរ។ ​​

ខាង​ក្រោម​នេះ ​ជា​ចំណុច​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​នរណា​​ក៏​លង់​ស្រលាញ់​អ្នក​ដែរ ៖​

១. ​ចេះ​ស្រលាញ់​ខ្លួន​ឯង

​មុន​ពេល​​រំពឹង​​ឲ្យ​នរណា​ម្នាក់​មក​ស្រលាញ់​ អ្នក​ត្រូវ​ចាប់​ផ្ដើម​ចេះ​ស្រលាញ់​ខ្លួន​ឯង​ជា​មុន។ ​ដូច្នេះ ​ការ​ចេះ​បារម្ភ​ពី​ខ្លួន​ឯង ​គឺ​ជា​រឿង​សំខាន់។ ​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង ដូច​ជា​ចេះ​​ជ្រើស​ខោ​អាវ​​ស្លៀក​ពាក់ ​ម៉ូដ​សក់​ ​ផាត់​មុខ​ឲ្យ​សម​​នឹង​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​ឯង​ជា​ដើម។ ​គ្រាន់​តែ​បែប​នេះ ​បង្ហាញ​ថា​អ្នក​ចេះ​ស្រលាញ់​ខ្លួន​ឯង​ហើយ ​។

​២. ​ចេះ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង

មនុស្ស​ស្រី​ដែល​បុរស​សុបិន​សព្វ​ថ្ងៃ​គឺ​នារី ​ដែល​មិន​ទន់​ជ្រាយ ​អាច​ធ្វើ​ជា​ស្ត្រី​មេផ្ទះ ​និង​មាន​ភាព​រឹង​មាំ​។ ​មាន​​មនុស្ស​​ប្រុស​ជា​ច្រើន​បាក់​ចិត្ត​លើ​នារី​ប្រភេទ​នេះ ​ដោយសារ​ពួក​គេ​យល់​ថា​នា​ង​អាច​ចេះ​ថែ​ទាំ​ខ្លួន​ឯង ​និង​គ្រួសារ​បាន​។ ​ដោយ​មិន​អាស្រ័យ​ការ​​សុំ​ជំនួយ​ពី​បុរស​ឲ្យ​ជួយ​គ្រប់​ពេល​នោះ​ទេ។

៣. ​មាន​អត្តចរិត​ល្អ

បន្ថែម​ពី​ភាព​ស្រស់​ស្អាត​លើ​ផ្ទៃ​មុខ ​ដែល​ជា​សម្រស់​ខាង​ក្រៅ ​មនុស្ស​ស្រី​ត្រូវ​ស្រស់​ស្អាត​ពី​ខាង​ក្នុង​ដែរ។ ​នោះ​គឺ​ចិត្ត​គំនិត និង​អត្តចរិត។ ​មិន​ថា​ពាក្យ​សម្ដី​និង​សកម្មភាព ​ទាំង​២​មុខ​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ស្អាត​ទ្វេ​ដង។ នារី​ដែល​មាន​ការ​គិត​ត្រឹម​ត្រូវ ​សុទិដ្ឋិនិយម ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង​និង​អ្នក​ដទៃ ​នេះ​ហើយ​ជា​អ្វី​ដែល​នរណា​ក៏​លង់​ស្រលាញ់​ដែរ។ ​

៤. ចេះ​រក​ប្រាក់

បច្ចុប្បន្ន ឃើញ​ថា​ស្ថាប័ន​ជា​ច្រើន​មាន​ស្ត្រី​ចូល​បម្រើ​ការ​ងារ​ជា​ច្រើន ​ហើយ​ក្នុង​នោះ​មនុស្ស​ស្រី​មួយ​ចំនួន​ជា​ថ្នាក់​ដឹក​នាំ និង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​មុខ​​តំណែង​ការ​ងារ​។ ​នារី​ដែល​មាន​សមត្ថភាព​នឹង​ពូ​កែ​រក​ប្រាក់​ដែល​មនុស្ស​គ្រប់​គ្នា ​តែង​ចង់​បាន ដោយ​សារ​នាង​ជា​មនុស្ស​មាន​ជំ​នឿ​ចិត្ត ចេះ​រក​តម្លៃ​ដោយ​ខ្លួន​ឯង ដែល​ហៅ​ថា​ភាព​ស្រស់​ស្អាត​ ភាព​មាន​បាន និង​ល្អ​គ្រប់​យ៉ាង។

៥. ធ្វើ​ជា​ខ្លួន​ឯង

ត្រូវ​ហើយ ​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​គោរព និង​ស្រលាញ់​អ្នក​កាន់​តែ​ច្រើន​ឡើង​ៗ។ ដូច្នេះ ​អ្នក​តែង​ធ្វើ​គ្រប់​យ៉ាង​ឲ្យ​បាន​ពេញ​លេញ ​មិន​ត្រូវ​អៀន​ខ្មាស ឬ​ខ្លាច​គ្រប់​ពេល​នោះ​ទេ។ ​ចូរ​ក្រឡេក​មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់ ហើយ​ញញឹម​ឲ្យ​បាន​ពព្រាយ។ ប្រាប់​ខ្លួន​ឯង​ថា ​អ្នក​ជា​នារី​ម្នាក់​ស្អាត​តាម​បែប​របស់​​អ្នក ​ហើយ​ជា​មនុស្ស​ស្រី​​ម្នាក់​ក្នុង​ពិភព​លោក​នេះ​។

​៦. ​ចេះ​លេង​សើច

​អ្នក​ដឹង​ទេ​ថា ​ស្នាម​ញញឹម​​ជា​មន្ត​ស្នេហ៍​សម្រាប់​អ្នក៊។ ​គ្រាន់​តែ​សើច​ដោយ​ចេញ​ពី​ចិត្ត​ដាក់​មនុស្ស​ជុំ​វិញ​និង​ខ្លួន​ឯង ​គ្រប់​គ្នា​បាន​ឃើញ​ហើយ​នឹង​មាន​អារម្មណ៍​ល្អ​គ្រប់​ពេល​មិន​ខាន។ ​ពេល​អ្នក​សើច ​ឬ​ញញឹម ​ពិភពលោក​នឹង​សើច​មក​រក​អ្នក​វិញ។ ​វា​បង្ហាញ​ពី​សុភមង្គល​និង​បន្ថែម​ថាមពល​វិជ្ជមាន​ដល់​អ្នក​បាន​៕ ​

អានបន្ត៖ ​ ជូន​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​សួរ​គេថា"ពេល​ណា​រៀប​ការ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម