ឈប់សង្ស័យទៅ! គេជាគូព្រេងរបស់អ្នកហើយ បើមានប៉ុន្មានចំណុចនេះកើតឡើង

  • 2021-05-11 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ចំណុច​ខាង​ក្រោម​នេះ ​បង្ហាញ​ថាអ្នក​បាន​ជួប​គូព្រេង​របស់​អ្នក​ហើយ។

១. ​តាំង​ពី​ដំបូង​ម្ល៉េះ អ្នក​ទាំង​ពីរ​មាន​​អារម្មណ៍​ថា​ដូច​គ្នា​លើ​រឿង​មួយ​ចំនួន ​សូម្បី​តែ​ចំណង់​ចំណូល​ចិត្ត ហើយ​នៅ​ពេល​បាន​នៅ​ជាមួយ​គ្នា ​មាន​អារម្មណ៍​​ថា​សប្បាយ​ចិត្ត ​កក់​ក្តៅ ​និង​សុវត្ថិភាព។

​២. ​ទោះ​នៅ​ឆ្ងាយ​ពី​គ្នា ​ក៏​អាច​យល់​ពី​គ្នា​បាន ​ដោយ​មិន​បាច់​ត្រូវ​​រក​ល្បិច​ដើម្បី​បញ្ឆោត​ឲ្យ​ចេញ​ចរិត​ពិត។ ​អ្នក​ទាំង​ពីរអត់​ចង់​ឈ្លោះ​គ្នា ហើ​យ​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​គ្នា និង​អារម្មណ៍​​ធូ​រ​ស្បើយ។

​៣. ​​បើ​មាន​រឿង​យល់​ច្រឡំ​ ឆាប់​អភ័យទោស​ឲ្យ​គ្នា ​ហើយ​ម្នាក់​ទៀត​សុខ​ចិត្ត​​ឆាប់​ចូល​មក​និយាយ​លួង​លោម​ផ្សះ​ផ្សា ។ អ្នក​ទាំង​ពីរ​យល់​ពី​គ្នា​បាន​ល្អ ​ទោះ​បី​ជា​ធ្លាប់​ប្រកែក​គ្នា​ខ្លះ​ក៏​ដោយ។

​៤. ​អ្នក​មាន​មោទកភាព​នៅ​ពេល​ឃើញ​ម្នាក់​ទៀត​ធ្វើ​អ្វី​មួយ​បាន​ជោគ​ជ័យ។ ​ក្រៅ​ពី​នេះ ​អ្នក​ចេះ​តែ​រំភើប​ចិត្ត​ដោយ​ឯក​ឯង​ជាមួយ​រឿង​ដែល​គេ​បាន​ធ្វើ​មក​លើ​អ្នក។

​៥. ​មាន​ពេល​ខ្លះ ​អ្នក​ថែម​ទាំង​ស្រមៃ​ថា​កំពុង​កាន់​ដៃ​គេ​ដើរ​ចូល​រោង​ការ​ទៀត​ផង ​ទាំង​ដែល​អ្នក​ទាំង​ពីរ​មិន​ទាន់​ដឹង​ថា ​ខ្លួន​ឯង​មាន​​ឋានៈ​ជា​អ្វី​នឹង​គ្នា​ផង​នោះ​។

​៦. អ្នក​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​និយាយ​ថា yes ​​បើ​គេ​ចង់​ពឹង​ពាក់​អ្នក។ ​មិន​តែ​ប៉ុណ្ណោះ ​អ្នក​បាន​ក្លាយ​ជា Fan ​ផ្កាប់​មុខ​គេ​ដោយ​មិន​ដឹង​ខ្លួន ​ដើម្បី​ចាំ​លើក​ទឹក​ចិត្ត និង​គាំ​ទ្រ​គេ​ពេញ​ទំហឹង។

​៧. ​អ្នក​ចង់​ឃើញ​គេ​រីក​រាយ ​​អ្នក​ចង់​ផ្តល់​ឲ្យ​គេ​ច្រើន​ជាង​ការ​ទទួល។ ​អ្នក​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​លះ​បង់​គ្រប់​យ៉ាង​ដើម្បី​គេ។

​៨. ​ពេល​នៅ​ក្បែរ​គ្នា ​អ្នក​ទាំង​ពីរ​យល់​ថា ​បាន​ទទួល​ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ឲ្យ​គ្នា​ពេញ​ទំហឹង​ទៅ​វិញ​ទៅ​មក។ ​អ្នក​និង​គេ​តែង​គិត​ល្អ ​និយាយ​ជាមួយ​គ្នា​ឆាប់​ចូល​គ្នា ​និង​តែង​ធ្វើ​ល្អ​ដាក់​គ្នា​។

​​ប្រសិន​បើ​អ្នក​បាន​ជួប​នរណា ​ហើយ​​ស្រាប់​តែ​មាន​អារម្មណ៍​បែប​នេះ ​និង​តែង​ទទួល​បាន​​ទង្វើរ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ បង្ហាញ​ថា ​គេ​នោះ​ជា​គូព្រេង​របស់​អ្នក​ហើយ៕

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម