រូបមន្តម៉ាសដំឡូងបារាំង ជួយអោយស្បែកមុខរលោង ក្មេងជាងវ័យដូចនារីកូរ៉េ

  • 2021-05-11 01:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តែគ្រឿងផ្សំក្នុងផ្ទះតែ ២-៣ មុខនេះ ក៏ស្អាតបានដោយជឿជាក់

១. ដំឡូងបារាំង + ទឹកដោះគោស្រស់

  • គ្រឿងផ្សំ៖ ដំឡូង ១ ផ្លែ និង ទឹកដោះគោស្រស់ ៥ ស្លាបព្រាកាហ្វេ
  • របៀបធ្វើ៖ ស្ងោរដំឡូងដែលចិតសំបកស្អាតរួច កិនអោយម៉ត់ជាមួយទឹកដោះគោស្រស់។
  • របៀបប្រើ៖ យកល្បាយដែលលាយរួចមកបំពោកលើមុខអោយសព្វ ហើយម៉ាស្សាថ្មមៗ ពី ១០ ទៅ ១៥ នាទីរួចលាយសម្អាតជាមួយទឹកស្អាត។

២. ដំឡូងបារាំង + ទឹកដោះគោស្រស់ + ទឹកឃ្មុំ

  • គ្រឿងផ្សំ៖ ដំឡូង ១ ផ្លែ ទឹកដោះគោស្រស់ ៥ ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
  • របៀបធ្វើ៖ ស្ងោរដំឡូងដែលចិតសំបកស្អាតរួច កិនអោយម៉ត់ជាមួយទឹកដោះគោស្រស់ និង ទឹកឃ្មុំ។
  • របៀបប្រើ៖ លាងសម្អាតមុខជាមួយនឹងទឹកក្ដៅឧណ្ឌៗ ជូតអោយស្ងួត យកល្បាយដែលលាយរួចមកបំពោកលើមុខអោយស្ដើង ទុកចោល ពី ១០ ទៅ ១៥ នាទីរួចលាយសម្អាតជាមួយទឹកស្អាត។

៣. ដំឡូងបារាំង + ទឹកដោះគោស្រស់ + វីតាមីន E

  • គ្រឿងផ្សំ៖ ដំឡូង ១ ផ្លែ ទឹកដោះគោស្រស់ ៥ ស្លាបព្រាកាហ្វេ វីតាមីន E ៣ គ្រាប់
  • របៀបធ្វើ៖ ស្ងោរដំឡូងដែលចិតសំបកស្អាតរួច កិនអោយម៉ត់ជាមួយទឹកដោះគោស្រស់ និង វីតាមីន E។
  • របៀបប្រើ៖ លាងសម្អាតមុខជាមួយនឹងទឹកក្ដៅឧណ្ឌៗ ជូតអោយស្ងួត យកល្បាយដែលលាយរួចមកបំពោកលើមុខហើយម៉ាស្សាថ្មមៗ ពី ១៥ ទៅ ២០ នាទីរួចលាយសម្អាតដោយទឹកស្អាត។

៥. ដំឡូងបារាំង + ទឹកដោះគោស្រស់ + ស៊ុត

  • គ្រឿងផ្សំ៖ ដំឡូង ១ ផ្លែ ទឹកដោះគោស្រស់ ៥ ស្លាបព្រាកាហ្វេ ប្រេងដូង ១ ស្លាបព្រាបកាហ្វេ
  • របៀបធ្វើ៖ ស្ងោរដំឡូងដែលចិតសំបកស្អាតរួច កិនអោយម៉ត់ជាមួយទឹកដោះគោស្រស់ និង ប្រេងដូង។
  • របៀបប្រើ៖ យកល្បាយដែលលាយរួចមកបំពោកលើមុខលាងសម្អាតមុខជាមួយនឹងទឹកក្ដៅឧណ្ឌៗ ពី ១៥ ទៅ ២០ នាទីរួចលាយសម្អាតដោយទឹកស្អាត។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម