រឿង ៧ អ្នកបម្រើការលើយន្តហោះប្រុងប្រយ័ត្នខ្លាំងពេលអ្នកឡើងលើយន្តហោះ

  • 2021-05-10 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់​ពី check in រួច​ហើយ ដំ​ណើរ​ការ​នៃ​ការ​ឡើង​ជិះ​លើ​យន្ត​ហោះ​មិន​បាន​បញ្ចប់​ងាយ​ៗ​ទេ។ នៅ​មុន​ពេល​ឡើង​ជិះ​លើ​យន្ត​ហោះ អ្នក​តែង​ឃើញ​ស្នាម​ញញឹម​ដ៏​ទាក់​ទាញ​របស់​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​នៅ​ជិត​មាត់​ទ្វារ​ឈរ​ចាំ​ទទួល​អ្នក​យ៉ាង​កក់​ក្តៅ។ ស្រប​ពេល​គ្នា​នេះ​ដែរ ពួក​គេ​នឹង​អាច​មើល​ដឹង​ថា​មាន​ភាព​មិន​ប្រ​ក្រតី ប្រ​សិន​បើ​ពួក​គេ​សង្កេត​ឃើញ​រឿង​ទាំង ៧ យ៉ាង​នេះ។​ រឿង​ដែល​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​តែង​ប្រុង​ប្រយ័ត្ន​ខ្លាំង​ពេល​​អ្នក​ឡើង​ជិះ​យន្ត​ហោះ​នោះ​រួម​មាន៖

១. អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​នឹង​សម្គាល់​បាន​ភ្លាម ប្រ​សិន​បើ​អ្នក​មិ​ន​និ​យាយ​រាក់​ទាក់ ដូច​ជា «សួ​ស្តី»

រូបតំណាង

មាន​ហេតុ​ផល​មួយ​ដែល​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​តែង​និយាយ​ទៅ​កាន់​អ្នក​ដំណើរ​ដោយ​ពាក្យ «សួស្តី» នោះ​គឺ​ជា​ដំណើរ​ការ​នៃ​ការ​ពិនិត្យ​មើល​ព័​ត៌​មាន​ពី​អ្នក​ដំ​ណើរ។ ប្រសិន​បើ​អ្នក​ដំណើរ​ណា​ម្នាក់​មិន​អាច​និយាយ​រាក់​ទាក់​សូម្បី​តែ​ពាក្យ​សួ​ស្តី​មួ​យ​ម៉ាត់​ផង តើ​ឲ្យ​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​នឹង​អាច​ជួយ​អ្វី​បាន​ទៅ​នៅ​ពេល​មាន​អាសន្ន​នោះ? តែ​ប្រសិន​បើ​មាន​អ្នក​ដំណើរ​ណា​ម្នាក់​រួស​រាយ​រាក់​ទាក់​នោះ ពួក​គេ​ទំនង​មាន​ចរិត​ជួយ​យក​អា​សារ​នៅ​គ្រា​មាន​អា​សន្ន។

២. អ្នក​ដំណើរ​មិន​សម្លឹង​ដោយ​កែវ​ភ្នែក​ទៅ​កាន់​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ

រូបតំណាង

ជា​ធម្មតា អ្នក​បម្រើ​ការ​នៅ​លើ​យន្ត​ហោះ​តែង​សម្លឹង​កែវ​ភ្នែក​ទៅ​កាន់​គ្រប់​អ្នក​ដំណើរ​ដោយ​កែវ​ភ្នែក​ស្រ​ទន់ ពេល​អ្នក​ឡើង​លើ​យន្ត​ហោះ។ ប្រ​សិន​បើ​អ្នក​ដំណើរ​មិន​សម្លឹង​មើល​វិញ នោះ​អាច​ជា​សញ្ញា​អាសន្ន​សម្រាប់​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​តែង​ប្រុង​ប្រ​យ័ត្ន។ មិន​មែន​មាន​ន័យ​ថា ឲ្យ​តែ​មិ​ន​សម្លឹង​កែវ​ភ្នែក​មាន​ន័យ​ថា អ្នក​ដំណើរ​មិន​ល្អ​នោះ​ទេ តែ​ជា​គោល​ការណ៍​របស់​អ្នក​បម្រើ​ការ​យន្ត​ហោះ​តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ចំ​ណុ​ច​មួយ​នេះ។

៣. អ្នក​មាន​មុខ​ស្លេក​ស្លាំង​និង​ច្រមុះ​ក្រហម

រូបតំណាង

មុន​ពេល​ហោះ​ហើរ បុ​គ្គ​លិ​ក​ព្រ​លាន​យន្ត​ហោះ​អាច​នឹង​សួរ​រក​សំ​បុត្រ​ពេទ្យ​បញ្ជាក់​ពី​សុខភាព​អ្នក ថា​តើ​អ្នក​មាន​បញ្ហា​សុខ​ភាព​ដែល​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដំណើរ​ដទៃ​ទៀត​ដែរ​ឬ​ទេ? ហេតុ​ដូច​នេះ​ហើយ ប្រសិន​បើ​អ្នក​មាន​ស្ថាន​ភាព​សុខ​ភាព​មិន​ល្អ​នោះ​ដូច​ជា ក្អក ហៀរ​សំបោរ​ជាដើម នោះ​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​អាច​នឹង​រៀប​ចំ​កន្លែង​សម​រម្យ​សម្រាប់​អ្នក​ដំ​ណើរ​នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​ដំ​ណើ​រ​ដ​ទៃ​ទៀត​មាន​ការ​ភ័យ​ខ្លាច។

៤. អ្នក​មាន​ខិត្ត​ប័ណ្ណ​និង​ប័ណ្ណ​ផ្សាយ​ពា​ណិ​ជ្ជ​កម្ម​ផ្សេងៗ

រូបតំណាង

នៅ​សុខ​ៗ​ស្រាប់​តែ​មាន​អ្នក​ដំណើរ​ម្នាក់​ព្យា​យាម​និ​យាយ​បញ្ចុះ​បញ្ចូល​អ្នក​ដំណើរ​ផ្សេង​ទៀត​ឲ្យ​គោរព​សាសនា​ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​នោះ តើ​មាន​រឿង​អ្វី​កើត​ឡើង? ប្រាក​ដ​ណាស់ តួ​នាទី​របស់​អ្នក​ប​ម្រើ​ការ​លើ​យន្ត​ហោះ​គឺ​ត្រូវ​តែ​ធានា​យ៉ាង​ណា​ឲ្យ​អ្នក​ដំណើរ​គ្រប់​រូប​ទទួល​បាន​ផា​សុក​ភាព​និង​សុ​វត្ថិ​ភាព តែ​បើ​មាន​ករណី​ដែល​គួរ​ឲ្យ​ស​ង្ស័យ​នោះ អ្នក​បម្រើ​ការ​យន្ត​ហោះ​នឹង​ចាត់​វិធាន​ការ​ភ្លាម​ៗ។

៥. អ្នក​ប្រើ​ពាក្យ​លាន់​មាត់​និង​និ​យាយ​ញាប់​ពេក​ពេល​ឆ្លើយ​សំណួរ

រូបតំណាង

ការ​ប្រើ​ប្រាស់​ពាក្យ​លាន់​មាត់​ក៏​ដូច​ជា​ការ​និយាយ​ញាប់​ស្តា​ប់​មិន​បាន​របស់​អ្នក​ដំណើរ​នឹង​ធ្វើឲ្យ​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​ចាប់​អារម្មណ៍​ភ្លាមៗ​តែ​ម្ត​ង។ ប្រសិន​បើ​អ្នក​និយាយ​មិន​ស្រួល​បួល​នោះ គេ​នឹង​មាន​ការ​សង្ស័យ​លើ​រូប​អ្នក។

៦. អ្នក​មាន​រូប​រាង​ស្រស់​សង្ហាខ្លាំង

រូបតំណាង

ប្រ​សិន​បើ​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​ញ​ញឹ​ម​ដាក់​អ្នក​ហើយ​សម្លឹង​ដៃ​ដ៏​ខ្លាំង​ក្លារ​ប​ស់​អ្នក​នោះ នោះ​គឺ​មិន​មែន​មក​ពី​អ្នក​សង្ហារ​ទេ នោះ​គឺ​អ្នក​អាច​ជា​ជំនួយ។ ឧ​ទា​ហរណ៍​ថា នៅ​ពេល​មាន​អ្នក​ដំណើរ​ដែល​គាត់​លើក​រប​រប​រឬ​វ៉ា​លី​ធំ​ៗ អ្នក​អាច​នឹង​ជួយ​ពួក​គេ។

៧. អ្នក​មាន​អា​កប្ប​កិរិ​យា​មួ​ម៉ៅ​ច្រើន

រូបតំណាង

អ្នក​ដំណើរ​ដែល​មាន​កាយ​វិការ​មិន​សម​រម្យ​ដូច​ជា ញី​ក្បាល ញី​សក់ អួត​សាច់​ដុំ​ដៃ សើច​ច្រើន កាយ​វិការ​ច្រ​ងេ​ង​ច្រ​ង៉ាង និង​ផ្លាស់​ប្តូរ​ទីតាំង​អង្គុយ​ច្រើន​ក៏​ដូច​ជា​អា​កប្ប​កិ​រិ​យា​មិន​សម​រម្យ​ដទៃ​ទៀត គឺ​សុទ្ធ​តែ​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ទៅ​ដល់​អ្នក​ដំណើរ​ដទៃ​ផ្សេង​ទៀត។ ហេតុ​ដូច​នេះ ប្រសិន​បើ​អ្នក​មាន​លក្ខណៈ​បែប​នេះ អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​នឹង​ទៅ​រក​អ្នក​ភ្លាមៗ​។

បន្ទាប់​ពី​អាន​ចំណុច​អស់​ទាំង​នេះ​ហើយ តើ​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​ជួប​ជាមួយ​អ្នក​ដំណើរ​ដែល​មាន​ចរិត​ប្លែកៗ​ដូច​ខាង​លើ​នេះ​ដែរ​ឬ​ទេ?

ចុចអានបន្ត៖

​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយ​ជា​មនុស្ស​កាន់​តែ​ជោគជ័យ​ដោយ​មិន​បាច់​ពឹង​អ្នក​ណា

ប្រភព៖ Brightside ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម