ដើម្បីជីវិតកាន់តែរលូនជាងមុន ក្នុងខែឧសភានេះ រើសកាតមួយដើម្បីទទួលបានសារក្រឿនរំលឹក

  • 2021-05-10 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​តើ​កាត​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ?

កាត​ទី​១

​​កាត​នេះ​បង្ហាញ​ថា ​ក្នុង​ខែ​ឧសភា​នេះ ​អ្នក​ត្រូវ​​ដាស់​តឿន​ខ្លួន​​ឯង​ម្តង​ហើយ​ម្តង​ទៀត ​កុំ​ប្រញាប់​នៅ​ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ ​ដោយសារ​តែ​រឿង​ដែល​អ្នក​បាន​ជួប ​អាច​ត្រឹម​ជា​រូបភាព​បំភ័ន្ត​ភ្នែក មិន​មែន​ជា​ការពិត។ ​រឿង​ខ្លះ ​​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ណាស់ ​តែ​វា​ក៏​អាច​ផ្លាស់​ប្តូរ​បាន​នៅ​នាទី​ចុង​ក្រោយ​ដែរ។ ​ដូច្នេះ ​ត្រូវ​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ មិន​ថា​តែ​មនុស្ស​ជុំ​វិញ​អ្នក ​ហើយ​ត្រូវ​​ចេះ​សង្កេត​ដោយ​ប្រុង​ប្រយ័ត្ន​ ចៀស​វា​ង​ការ​បំភ័ន្ត​ផ្សេង​ៗ។ ​ក្នុង​ខែ​នេះ ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច ​លើ​ការ​សម្រេច​ចិត្ត។

​កាត​​ទី​២

​អ្នក​ត្រូវ​ធ្វើ​ការ​ជា​ក្រុម ​ហេតុ​នេះ​មិន​​ខ្វល់​ថា​​អ្នក​កំពុង​ជា​មេ​ក្រុម ​ឬ​កូន​ក្រុម​ឡើយ ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​​បំ​ផុត​។ ​ប្រសិន​បើ​អ្នក​ខឹង ឬ​អ​ន់​ចិត្ត ហើយ​ផ្តាច់​ខ្លួន​ចេញ​ពី​ក្រុម​នៅ​តែ​ម្នាក់​ឯង ​​នោះ​លទ្ធ​ផល​ច្បាស់​ជា​​​មិន​លូត​លាស់​ទៅ​មុខ​ឡើយ។ ​មិន​តែ​ប៉ុណ្ណោះ ​ថែម​ទាំង​ជះ​​ឥទ្ធិពល​អាក្រក់​ដល់​ខ្លួន​ឯង​ទៀត​ផង។ ​ដូច្នេះ​ហើយ ​ត្រូវ​ប្រឹង​ស្តាប់​អ្នក​ដទៃ​ឲ្យ​បាន​ច្រើន ​កុំ​រឹង​រូស តែ​ត្រូវ​បង្កើន​​ឲ្យ​សកម្ម​ជាង​នេះ​បន្តិច ​នោះ​លទ្ធផល​ការងារ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ល្អ​វិញ​មិន​ខាន។

​កាត​ទី​៣

​កាត​នេះ​បង្ហាញ​ថា ​​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​នេះ ​គឺ​​ត្រូវ​ព្រម​ទទួល​ស្គាល់​ការពិត​ថា ​គ្មាន​នរណា​អាច​​ស្ថិត​ជាមួយ​យើង​បាន​​បាន​រៀង​រហូត​ទេ។ ​​នៅ​ពេល​អ្នក​ដឹង​ពី​របៀប​​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​រីក​រាយ ​ដឹង​ពី​របៀប​ជឿ​ជាក់​លើ​ខ្លួន​​ឯង ​នោះ​ហើយ​ជា​សារ​ដ៏​សំខាន់​ដែល​កាត​នេះ​ចង់​​ផ្តល់​ឲ្យ​អ្នក។ ​កុំ​រង់​ចាំ​​ភ័ព្វ​សំណាង​​ធ្លាក់​ពី​លើ​មេឃ ​ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​ចេះ​មើល​ថែ​ទាំ​ខ្លួន​ឯង​បាន​ល្អ​ហើយ នេះ​ហើយ​គឺ​ជា​សំណាង​ដែល​អ្នក​រក​ឃើញ​បាន​យ៉ាង​​ពិត​ប្រាកដ​នោះ៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម