នំខេកដែលអ្នកពេញចិត្តជាងគេ អាចបង្ហាញបានថាសម្ពាធផ្លូវចិត្តបែបណាដែលអ្នកមិនអាចទ្រាំទ្របាន

  • 2021-05-10 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹងបានយ៉ាងច្បាស់ថា បញ្ហាបែបណាដែលធ្វើអោយអ្នកមានអារម្មណ៏ស្មុគស្មាញបានយ៉ាងងាយបំផុត៖

នំខេកទី ១

អ្នកជាប្រភេទមនុស្សដែលអោយតម្លៃលើមិត្តភាពជាទីបំផុត ដោយជឿជាក់ថាជាមិត្តមួយថ្ងៃ មិត្តមួយជីវិត។ អ្នកពេញចិត្តធ្វើរឿងរ៉ាវជាច្រើនសម្រាប់គេ តែងាយនឹងសម្លាប់ទឹកចិត្តអ្នកបំផុត នៅពេលដែលរាប់អានប៉ះចំមនុស្សដែលមានចិត្តមិនស្មោះត្រង់។ នៅពេលដែលរឿងបែបនេះកើតឡើង អ្នកចាប់ផ្ដើមគិតថាក្ដីស្រលាញ់ ការរាប់អាន ពេលវេលាដែលអ្នកខំចាយទៅ គឺគ្មានតម្លៃសោះ មានអារម្មណ៏ខឹងខ្លួនឯង ដែលទៅល្ងង់បណ្ដោយអោយមនុស្សដែលអ្នកចាត់ទុកជាមិត្តល្អបោកប្រាស់បាន។

នំខេកទី ២

អ្នកជាប្រភេទមនុស្សដែលនៅពេលដែលដាក់ចិត្តស្រលាញ់នរណាម្នាក់ហើយ គឺពេញចិត្តលះបង់គ្រប់បែបយ៉ាងសម្រាប់គេម្នាក់នោះ ដោយមិនគិតគូរច្រើននោះទេ ទោះជាបីជាគេសាងកំហុសជាច្រើនមកលើអ្នកក្ដី ក៏នៅតែអាចអត់អោនអោយគេជានិច្ច។ តែរឿងម្យ៉ាងដែលធ្វើអោយអ្នកចិត្តដាច់បំផុតនោះគឺការផិតក្បត់។ អ្នកក៏មានអារម្មណ៏សោកស្ដាយជាខ្លាំងនៅពេលអ្វីគ្រប់យ៉ាងដែលអ្នកបានលះបង់ទៅអោយប៉ះចំមនុស្សដែលមិនមានតម្លៃគ្រប់គ្រាន់នឹងទទួល។

នំខេកទី ៣

អ្នកជាប្រភេទមនុស្សដែលចាត់ទុកកិត្តិយសផ្ទាល់ខ្លួនជារឿងសំខាន់បំផុត ហើយការងារជារឿងសំខាន់បំផុតសម្រាប់ជីវិតអ្នក។ អ្នកអាចនឹងលះបង់អ្វីគ្រប់បែបយ៉ាងដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតការងារ ធ្វើអោយនៅពេលដែលជួបរឿងស្មានមិនដល់តិចតួច ក៏អាចប៉ះពាល់ផ្លូវចិត្តអ្នកជាខ្លាំង ធ្ងន់ធ្ងររហូតអោយអ្នកចាប់ផ្ដើមងើយឆ្ងល់ថា អ្នកពិតជាមានសមត្ថភាពគ្រប់គ្រាន់ ឬ អត់ដើម្បីបំពេញការងារ។

នំខេកទី ៤

អ្នកជាប្រភេទមនុស្សដែលរឹងមាំ មិនងាយនឹងចុះចាញ់ពេលជួបរឿងលំបាកនៅក្នុងជិវិតនោះទេ។ តែអ្វីដែលអាចធ្វើអោយអ្នកទន់ជ្រាយបំផុតនោះគឺជារឿងក្រុមគ្រួសារ។ នៅពេលដែលសេចក្ដីទុកចិត្តលើមនុស្សដែលអ្នកស្រលាញ់ និង គោរពត្រូវបានបំផ្លាញហើយនោះ អ្នកអាចនឹងមានអារម្មណ៏ថា អ្វីៗដែលមានទាំងប៉ុន្មានត្រូវបានបំផ្លាញទៅតាមនោះដែរ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម