មនុស្ស​ធំ​ចេញ​ធ្វើ​ការ​ រកស៊ី​អស់​ហើយ ត្រូវ​រិះថាំ​៣​យ៉ាង​នេះ ទើប​សង្ឃឹម​សល់​លុយ​ដុំ

  • 2021-05-07 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុរប​សេចក្ដី​មក ចាយ​លុយ​ឲ្យ​សម​នឹង​សមត្ថភាព​ខ្លួ​នឯង នៅ​តែ​ជា​វិធីសាស្ត្រ​ល្អ​បំផុត ដើម្បី​មាន​លុយ​បម្រុង​នៅ​ក្នុង​ខ្លួន។ ដើម្បី​សល់​លុយ​ជា​ដុំ​កំភួន អ្នក​ត្រូវ​រិះ​នឹង​រឿង​ទាំង​៣​នេះ។

១. រិះ​ថាំ​នឹង​គណនី​សន្សំ មិន​អួត​

គេ​តែង​និយាយ​ថា មិន​ខ្លាច​ចោរ​ប្លន់​ទេ ខ្លាច​តែ​ចោរ​លួច​គុំ។ ឃ្លា​នេះ​ពិត​ជា​មិន​ខុស​ឡើយ ដ្បិត​មហាសេដ្ឋី​ជា​ច្រើន​មិន​ដែល​ត្រូវ​ចោរ​ប្លន់​ឡើយ ព្រោះ​ពួក​គេ​មិន​ដែល​សម្ញែង​ទ្រព្យ​របស់​ខ្លួន​ឲ្យ​អ្នក​ក្រៅ​ឃើញ។ ផ្ទុយ​មក​វិញ អ្នក​មាន​ល្មម​ៗ ខ្លាច​គេ​មិន​ដឹង​ថា ខ្លួន​មាន​លុយ តែងតែ​អួត​ពី​ចំនួន​លុយ​ដែល​ខ្លួន​មាន ដែល​ធ្វើ​ឲ្យ​មិន​ខុស​ពី​ឲ្យ​ចោរ​មើល​ងាយ។ ចង់​សល់​លុយ​ធំ​ លុយ​ច្រើន​ ដាច់​ខាត​មិន​ប៉ះពាល់​ដល់​គណនី​សន្សំ​ធនាគារ ព្រោះ​ប្រាក់​នេះ​ត្រូវ​ប្រើ​តែ​ពេល​ទិញ​អ្វី​ជា​ទ្រព្យ​ដូច​ជា​ផ្ទះ​សំបែង​ជា​ដើម​ប៉ុណ្ណោះ។ ចំនួន​ប្រាក់​នៅ​ក្នុង​គណនី​នេះ ភាគ​ច្រើន​គឺ​ធំ ដូច​នេះ​ អ្នក​គួរ​ជៀស​វាង​អួត​ប្រាប់​​គេ​ពី​តួរលេខ​នេះ។

២. រិះថាំ នឹង​មនុស្ស​លោភលន់

ជួយ​គ្នា​​ក្នុង​គ្រា​ក្រ គឺ​ជា​ទឹក​ចិត្ត​ដ៏​ថ្លៃថ្លា​បំផុត​របស់​មនុស្ស​លោក មាន​តែ​អ្នក​ធ្លាប់​អត់​មាន​អ្វី​សោះ ទើប​យល់​ថា ត្រូវ​បាន​គេ​ជួយ​មាន​តម្លៃ​ប៉ុណ្ណា។ ប៉ន្តែ​ការ​ជួយ​នេះ ត្រូវ​ឲ្យ​ចេះ​ពិចារណា​ដូច​គ្នា ថា​គេ​ពិត​ជា​ខ្សត់​កម្រ​មែន​អត់ ឬ​គ្រាន់​តែ​សម្ដែង​កេង​ចំណេញ​ពី​អ្នក​ចិត្តទន់។ ជាមួយ​មនុស្ស​ប្រភេទ​នេះ ទោះ​បី​ជាមាន​ច្រើន​ប៉ុណ្ណា​ក៏​មិន​ស្កប់ស្កល់​ដែរ ដូច​នេះ បើ​អ្នក​ធ្វើ​បុណ្យ​នឹង​ពួក​គេ​មាន​តែ​ វេទនា​ខ្លួន​ឯង​ប៉ុណ្ណោះ។ ដូច​នេះ​ហើយ សូម្បី​តែ​ធ្វើ​បុណ្យ​ក៏​ត្រូវ​ចេះ​មើល​មនុស្ស​ដែរ។

៣. រិះ​ថាំ​នឹង​របស់​មិន​សំខាន់

នៅ​ពេល​ទៅ​ផ្សារ ប្រសិន​បើ​អ្នក​មិន​មាន​របស់​ដែល​ត្រូវ​ទិញ​កត់​ទុក​ទេ​ អ្នក​អាច​ប្រើ​វិធី​មួយ​ទៀត​ដើម្បី​កាត់​បន្ថយ​ចំណាយ​មិន​ចាំ​បាច់ នោះ​គឺ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា ប្រសិន​បើ​អ្នក​មិន​ទិញ​របស់​នោះ តើ​អ្នក​ពិបាក​ក្នុង​ការ​រស់​នៅ​ដែរ ឬ​អត់ ឬ​របស់​នោះ​គ្រាន់​តែ​របស់​បន្ទាប់​បន្សំ មិន​ចាំបាច់ ទោះ​បី​ជា​មិន​មាន​ក៏​គ្មាន​ប៉ះពាល់​អ្វី​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ។ ការ​ពិសោធន៍​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​ពេញ​វ័យ​មាន​ការងារ​ធ្វើ មិន​សល់​លុយ​គឺ​បណ្ដាល​មក​ពី​របស់​ដែល​មិន​ចាំ​បាច់ លុះ​ដល់​អាយុ​​​ជ្រេ​ទើប​គ្មាន​អ្វី​ជា​ដុំ​កំភួន៕

ប្រភព៖ tabchihoky ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម