តារា​ចម្រៀង​ប្រុស​កូរ៉េ រក​បាន​ឱកាស​ក្រោយ​សម្រកទម្ងន់ ៣០​គីឡូ

  • 2021-05-04 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ប្រុស​កូរ៉េ​ល្បី​ឈ្មោះ Lee Seok Hoon បាន​រៀបរាប់​ថា មនុស្ស​ស្រី​ដែល​លោក​លួច​ស្រលាញ់​មិន​ហ៊ាន​នៅ​ក្បែរ​លោក​ឡើយ ព្រោះ​ខ្មាស​គេ​កាល​ពី​លោក​មាន​មាន​រាង ១០០​គីឡូ។

មុន​នេះ​បន្តិច នៅ​ក្នុង​ភាគ​ថ្មី​បំផុត របស់​កម្មវិធី Future Diary របស់​ប៉ុស្ដិ៍ MBC បាន​ចាក់​ផ្សាយ​ពី​ការ​ប្រែប្រួល​រូប​សម្បត្តិ​របស់​តារា​ចម្រៀង​ប្រុស Lee Seok Hoon កាល​ពី​លោក​នៅ​មាន​រាង​ធាត់។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ សមាជិក​ក្រុម​ចម្រៀង SG Wannabe បង្ហាញ​រូបភាព​កាល​នៅ​រៀន​ថ្នាក់​វិទ្យាល័យ និង​មាន​ទម្ងន់​ ១០០​គីឡូ។ ដោយ​សារ​តែ​ត្រូវ​មិត្ត​រួម​ថ្នាក់ សើច​ចំអក​ខ្លាំង​ពេក សិល្បករ​វ័យ ៣៧​ឆ្នាំ បាន​សម្រេច​ចិត្តសម្រក​គីឡូ។ “មនុស្ស​ស្រី​ដែល​ខ្ញុំ​លួច​ស្រលាញ់ ប្រាប់​ខ្ញុំ​ថា នាង​មាន​អារម្មណ៍​ថា​ខ្មាស​គេ នៅ​ពេល​នៅ​ក្បែរ​ខ្ញុំ ដោយ​សារ​តែ​ខ្ញុំ​ធាត់ និង​អាក្រក់ ដោយ​សារ​តែ​សម្ដី​ទាំង​នេះ ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​សម្រក​ទម្ងន់” លោក​ចែក​រំលែក។

នៅ​ក្នុង​កំឡុង​ពេល​នោះ​ដែរ លោក​ក៏​បាន​ហាត់​សម​ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង។ ក្រោយ​ពេល​សម្រក​បាន​ ៣០​គីឡូ លោក​ត្រូវ​បាន​គេ​ជ្រើស​ចូល​ក្រុម​ចម្រៀង SG Wannabe កាល​ពី​ឆ្នាំ ២០០៨។ ក្រោយ​ពេល​កម្មវិធី​នេះ​ចាក់ផ្សាយ មនុស្ស​ជាច្រើន​បាន​បង្ហាញ​ក្ដី​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​ពួក​គេ​មិន​ជឿ​ថា ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៨៤ ធ្លាប់​មាន​រាង​ធាត់​សោះ ដោយ​ពួក​គេ​គិត​ថា លោក​ស្គម​តាំង​ពីកំណើត ហើយ​មនុស្ស​ជាច្រើន​បាន​ទាមទារ​ឲ្យ Coach របស់​កម្មវិធី Produce 101 ចែក​រំលែក​ពី​តិចនិក​សម្រក​រាង​របស់​ខ្លួន៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel